ខេត្តចំនួនប្រាំបានទទួលទេសចរណ៍តិចជាងគេបំផុត ខណ:មានខេត្ត៥ទៀតទទួលបានទេសចរណ៍ច្រើនជាងគេបំផុតក្នុងចំណោមអ្នកដើរលេងចូលឆ្នាំជាង១៣លាននាក់ ។
យោងតាមប្រភពស្ថិតិទេសចរណ៍មកពីរាជធានី និងខេត្តនានាបានអោយដឹងថា ខេត្តចំនួន៥ ដែលទទួលទេសចរណ៍តិចជាងគេបំផុត គឺមានខេត្តមណ្ឌលគីរីជាង១,៥ម៉ឺននាក់ ខេត្តកោះកុង ចំនួនជាង១,៧ម៉ឺននាក់ ខេត្តស្ទឹងត្រែង ជាង២ម៉ឺននាក់ ខេត្តរតនគីរីចំនួនជាង៣ម៉ឺននាក់ និងខេត្តឧត្តរមានជ័យជាង៤ ម៉ឺននាក់ ។
ខណ:ដែលខេត្តទាំងអស់បានទទួលប្រជាពលរដ្ឋកម្ពុជាដើរលេងចូលឆ្នាំនោះខេត្តចំនួន៥ បានលេចធ្លោជាងគេ ហើយទទួលចំនួនទេសចរណ៍ជាតិច្រើនជាងគេបំផុតក្នុងរយ:ពេលបីថ្ងៃចូលឆ្នាំកន្លងមក ។ ខេត្តកំពង់ចាម គឺជាខេត្តដែលទទួលអ្នកធ្វើដំណើរច្រើនជាងគេបំផុតរហូតដល់ជាងបីលាននាក់ ។
លោក ប៉ែន បូណា អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានអោយដឹង នៅថ្ងៃទី១៥ ខែ មេសាថា របាយការណ៍ស្ថិតិទេសចរណ៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ ដូចខាងក្រោម ៖
- ទេសចរណ៍ជាតិ ប្រមាណ ១៣.២៧៧.៥៥៦ នាក់
- ទេសចរបរទេស ប្រមាណ ៨១.៧៤៥ នាក់
- រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន៖
១. កំពង់ចាម
- ទេសចរណ៍ជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់
- ទេសចរបរទេស ប្រមាណ ៣៥៦ នាក់
២. កំពង់ស្ពឺ
- ទេសចរណ៍ជាតិ ប្រមាណ ១.២៣៣.២៩៥ នាក់
- ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់
៣. បាត់ដំបង
- ទេសចរណ៍ជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់
- ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់
៤. ព្រៃវែង
- ទេសចរណ៍ជាតិ ប្រមាណ ១.០១៤.៦០៦ នាក់
- ទេសចរបរទេស ប្រមាណ ៣៣ នាក់
៥. សៀមរាប
- ទេសចរណ៍ជាតិ ប្រមាណ ៩៤៣.០០០ នាក់
- ទេសចរបរទេស ប្រមាណ ១២.៩៩១
នាយកដ្ឋានស្ថិតិទេសចរណ៍
ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គឺជាពិធីដ៏សប្បាយរីករាយបំផុត និងមានមនុស្សដើរលេងច្រើនបំផុតចាប់តាំងពីក្រោយការផ្ទុះនៃជំងឺកូវីដ១៩ កន្លងមក ។
វាក៏ជាសញ្ញាដែលថា សេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនទៅមុខជាបណ្តើរៗ ហើយវិស័យទេសចរណ៍ក៏កាន់តែរីកចម្រើន ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ