ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១៣​លាន​នាក់​ដើរ​លេង​ ៖ ខេត្ត​ប្រាំ​ទទួលភ្ញៀវ​ច្រើនជាងគេ​បំផុត

6 ខែ មុន

ខណៈ​ដែល​ខេត្ត​ទាំងអស់​បាន​ទទួល​ប្រជាពលរដ្ឋ​កម្ពុជា​ដើរ​លេង​ចូល​ឆ្នាំ​នោះ ខេត្ត​ចំនួន​៥ បាន​លេចធ្លោ​ជាង ហើយ​ទទួល​ចំនួន​ទេសចរណ៍​ជាតិ​ច្រើន​ជាងគេ ក្នុង​រយ​:​ពេល​បី​ថ្ងៃ​ចូល​ឆ្នាំ​កន្ល្ង​មក ។ ខេត្តកំពង់ចាម គឺជា​ខេត្ត​ដែល​ទទួល​អ្នក​ធ្វើ​ដំណើរ​ច្រើន​ជាងគេ​បំផុត​រហូត​ដល់​ជាង​បី​លាន​នាក់ ។ លោក…

ខណៈ​ដែល​ខេត្ត​ទាំងអស់​បាន​ទទួល​ប្រជាពលរដ្ឋ​កម្ពុជា​ដើរ​លេង​ចូល​ឆ្នាំ​នោះ ខេត្ត​ចំនួន​៥ បាន​លេចធ្លោ​ជាង ហើយ​ទទួល​ចំនួន​ទេសចរណ៍​ជាតិ​ច្រើន​ជាងគេ ក្នុង​រយ​:​ពេល​បី​ថ្ងៃ​ចូល​ឆ្នាំ​កន្ល្ង​មក ។ ខេត្តកំពង់ចាម គឺជា​ខេត្ត​ដែល​ទទួល​អ្នក​ធ្វើ​ដំណើរ​ច្រើន​ជាងគេ​បំផុត​រហូត​ដល់​ជាង​បី​លាន​នាក់ ។

លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល​បានអោយ​ដឹង នៅ​ថ្ងៃ​ទី​១៥ ខែ មេ​សា​ថា របាយការណ៍​ស្ថិតិ​ទេសចរណ៍ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈពេល​០៣​ថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី​១៣-១៥ ខែមេសា ឆ្នាំ​២០២៤ ដូច​ខាងក្រោម ៖

  • ទេសចរ​ជាតិ ប្រមាណ​១៣.២៧៧.៥៥៦ នាក់
  • ទេសចរ​បរទេស ប្រមាណ​៨១.៧៤៥ នាក់
  • រាជធានី​ខេត្ត ដែល​ទទួល​បាន​ទេសចរណ៍​ច្រើន​ជាងគេ​ទាំង​៥ រួម​មាន ៖

១. កំពង់ចាម

  • ទេសចរ​ជាតិ ប្រមាណ​៣.៤៣១.២២៤ នាក់
  • ទេសចរ​បរទេស​ប្រមាណ​៣៥៦ នាក់

២. កំពង់ស្ពឺ

  • ទេសចរ​ជាតិ ប្រមាណ​១.២៣៣.២៩៥ នាក់
  • ទេសចរ​បរទេស ប្រមាណ​១.២៤៣ នាក់

៣. បាត់ដំបង

  • ទេសចរ​ជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់
  • ទេសចរ​បរទេស ប្រមាណ ១.៦៤១ នាក់

៤. ព្រៃវែង

  • ទេសចរ​ជាតិ ប្រមាណ ១.០១៤.៦០៦ នាក់
  • ទេសចរ​បរទេស ប្រមាណ ៣៣ នាក់

៥. សៀមរាប

  • ទេសចរ​ជាតិ ប្រមាណ ៩៤៣.០០០ នាក់
  • ទេសចរ​បរទេស ប្រមាណ ១២.៩៩១
    នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍

ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ គឺជា​ពិធី​ដ៏​សប្បាយ​រីករាយ​បំផុត និង​មាន​មនុស្ស​ដើរ​លេង​ច្រើន​បំផុត​ចាប់តាំងពី​ក្រោយ​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ​១៩ កន្លង​មក ។ វា​ក៏​ជា​សញ្ញា​ដែល​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​រីក​ចម្រើន​ទៅ​មុខជា​បណ្តើរ​ៗ ហើយ​វិស័យ​ទេសចរណ៍​ក៏​កាន់តែ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ