ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៤ថ្ងៃបុណ្យចូលឆ្នាំខ្មែរ មណ្ឌលគិរីទទួល​​បានភ្ញៀវទេសចរ​ជាង​២ម៉ឺន​នាក់​

1 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ មនុស្ស​ជាង​ពីរ​ម៉ឺន​នាក់​បាន​ទៅ​លេង​ខេត្តមណ្ឌលគិរី ក្នុង​រយៈពេល​៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិខ្មែរ ខេត្តមណ្ឌលគិរី​ ។…

ខេត្តមណ្ឌលគិរី​៖ មនុស្ស​ជាង​ពីរ​ម៉ឺន​នាក់​បាន​ទៅ​លេង​ខេត្តមណ្ឌលគិរី ក្នុង​រយៈពេល​៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិខ្មែរ ខេត្តមណ្ឌលគិរី​ ។

លោក ស៊ា​ង សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ អន្តរ​ជាតិ មក​លេង​សង្ក្រាន្ត​សែន​មនោ​រម្យ និង​ទស្សនា​តាម​រមណី​យដ្ឋា​ន​សំខាន់​ៗ​នៅ​ក្នុង​ខេត្ត​សរុប​ចំនួន​២១,៥០៥​នាក់ ក្នុង​នោះ​ ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​២០,៦៦៨​នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៨៣៧​នាក់ ។

កត្តា​ដែល​លំហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ ទី​១-ដោយសារ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ល្អ​ប្រសើរ ជា​ពិសេស អាកាសធាតុ​ខេត្តមណ្ឌលគិរី​ត្រជាក់​ជាង​ខេត្ត​ផ្សេង​ៗ អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ គាត់​ចាប់អារម្មណ៍​អញ្ជើញ​មក​លេង​ច្រើន​គួរ​អោយ​គាត់​ស្គាល់​។ ទី​២​-សណ្តាប់ធ្នាប់​សា​ធារណៈ​គ្រប់​ក្រុង ស្រុក និង​នៅ​តាម​រមណី​ដ្ឋា​ន​នានា​ក្នុង​ខេត្ត មានការ​ការពារ​រក្សា​សុវត្ថិភាព​សា​ធារណៈ​បាន​ល្អ​ប្រសើរ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ។

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​រៀបចំ​សង្ក្រាន្ត​សែន​មនោ​រម្យ រយៈពេល​​៤​ថ្ងៃ នៅ​បរិវេណ​សួនច្បារ​ក្រុង​សែន​មនោ​រម្យ (​សួន​ដំរី​ដែក​) ជើងភ្នំ​ដោះ​ក្រមុំ ទំនប់​សែន​មនោ​រម្យ និង​ទំនប់​សែន​សុខដុម ក្នុង​ក្រុង​សែន​មនោ​រម្យ នឹង​មាន​រៀបចំ​ឱ្យ​មាននូវ​ព្រឹត្តិការណ៍​ជា​ច្រើន​ដូច​ជា ការ​ប្រគុំ​តន្ត្រី​រាំ​លេង​កម្សាន្ត ការ​តាំង​ពិ​ព័ណ៌​ផលិតផល​ផ្សេង​ៗ ពិ​ព័ណ៌​ម្ហូបអាហារ​​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច ការ​លេងល្បែង​ប្រជាប្រិយ និង​មានការ​បាញ់​កាំជ្រួច​ផង​ដែរ​។

ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ទាំង​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ យ៉ាងច្រើន​កុះករ ចូលរួម​លេងល្បែង​ប្រជាប្រិយ ការ​រាំ​លេង​កម្សាន្ត និង​ការ​ចូលរួម​ស្រង់​ព្រះ​នៅ​វត្ត​សែន​មនោ​រម្យ ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ ក្រោម​ម្លប់​នៃ​សន្តិភាព​។

អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ថានភាព​ទូទៅ និង​ការ​រៀបចំ​សង្ក្រាន្ត​សែន​មនោ​រម្យ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៤​ថ្ងៃនេះ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មិន​មាន​ភាព​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​។​អាជ្ញាធរ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ រួម​ទាំង​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​លេង​កម្សាន្ត នៅ​ខេត្តមណ្ឌលគិរី ដើម្បី​បង្ក​បរិយាកាស​យ៉ាង​សប្បាយ​រីករាយ នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។

អាជ្ញាធរ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់ សូម​ធ្វើ​ដំណើរ​ដោយ​សុខ​សុវត្ថិ​ភាព​តាម​ផ្លូវ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ចូលរួម​ទុកដាក់​កាក់​សំណល់​នានា​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ខេត្ត​របស់​យើង ក៏​ដូច​ជា​ប្រទេស​របស់​យើង មាន​ភាព​ស្រស់បំព្រង​៕

អត្ថបទសរសេរ ដោយ