ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ កា​ណា​ឌី​យ៉ា បាន​ដាក់​ឱ្យដំណើរការកម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​មាន​លក្ខណៈ​កាន់តែ​ប្រសើរ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​ដៃ​ជំនាន់​ថ្មី​ ។ កម្មវិធី​ទូរស័ព្ទ​ដៃ Canadia Bank…

រាជធានី​ភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​ដៃ​ជំនាន់​ថ្មី​ ។ កម្មវិធី​ទូរស័ព្ទ​ដៃ Canadia Bank App ជំនាន់​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមការងារ​ផ្នែក​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​របស់​ធនាគារ​ផ្ទាល់ ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​ធនាគារ​បែប​ឌី​ជី​ថ​ល​ថ្មី ងាយស្រួល​ប្រើប្រាស់ និង​ឆ្លាត​វៃ​ជាង​មុន ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំពេញតម្រូវការ​ដ៏​វិវត្តន៍​របស់​អតិថិជន​។ ការ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ Canadia Bank App ថ្មី​នេះ បាន​ឆ្លុះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ កា​ណា​ឌី​យ៉ា ចំពោះ​នវានុវត្តន៍ ការ​លើកកម្ពស់​អតិថិជន និង​ការ​គាំទ្រ​របស់​ធនាគារ ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រទេស​កម្ពុជា ឲ្យ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​មួយ​ដែល​មិន​ពឹងផ្អែក​លើ​សាច់ប្រាក់ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ​។

បទ​ពិសោធន៍​បែប​ទំនើប ផ្ទាល់ខ្លួន និង​បច្ចេកវិទ្យា​ឈានមុខ​គេ
កម្មវិធី​ទូរស័ព្ទ​ដៃ Canadia Bank App ថ្មី​នេះ​មាន​លក្ខណៈ ទំនើប និង​ងាយស្រួល​ប្រើប្រាស់ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​កំណត់​ដំណើរ​ប្រតិបត្តិការ​ធនាគារ​បែប​ឌី​ជី​ថ​ល​បាន​ដោយ​ខ្លួនឯង​។ កម្មវិធី​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​គណនី​ប្រចាំ​ថ្ងៃ​មាន​ភាព​សាមញ្ញ ផ្តល់​ជូន​នូវ​ទម្រង់​រូបរាង​ដែល​អាច​ប្ដូរ​តាម​ចំណង់​ចំណូលចិត្ត និង​ភ្ជាប់​ជាមួយ​វិធានការ​សុវត្ថិភាព​កម្រិត​ខ្ពស់​។ មុខងារ​ប្រសើរ​ឡើង​ដូច​ជា​ការ​ចូល​ដោយ​ការ​ផ្ទៀងផ្ទាត់​ជីវមាត្រ (Biometric Login) ការ​ជូនដំណឹង​ប្រតិបត្តិការ​ផ្សេង​ៗ​តាម​ពេលវេលា​ជាក់ស្តែង និង​តម្រង​ប្រតិបត្តិការ​ដ៏​ទូលំទូលាយ ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​ការ​គ្រប់គ្រង​ដោយ​ខ្លួនឯង ភាព​ងាយស្រួល និង​ទំនុកចិត្ត​កាន់តែ​ច្រើន ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ចំពោះ​ការ​រចនា​ដែល​ផ្តោត​លើ​អ្នក​ប្រើប្រាស់ និង​ន​វា​នុ​វត្ត​ឌី​ជី​ថ​ល​។ លក្ខណៈ​ពិសេស​សំខាន់​មួយទៀត​គឺ​ការ​បើក​គណនី​ដោយ​ខ្លួនឯង​ភ្លាម​ៗ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ជាមួយនឹង​អត្តសញ្ញាណប័ណ្ណ​ដែល​មាន​សុពលភាព ដែល​ជួយ​សន្សំ​សំចៃ​ពេលវេលា​របស់​អតិថិជន​ក្នុង​ការ​អញ្ជើញ​ទៅ​សាខា​ដោយ​ផ្ទាល់​ ។

សេវាកម្ម​ធនាគារ​ដ៏​រលូន រហ័ស និង​មាន​ទំនុកចិត្ត
នា​ពេល​បច្ចុប្បន្ន អតិថិជន​អាច​រីករាយ​ជាមួយ​ការ​ផ្ទេរ​ប្រាក់​តាម​ធនាគារ​កាន់តែ​រលូន និង​មាន​ប្រសិទ្ធភាព​ជាង​មុន​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ក្នុងស្រុក​ដ៏​រហ័ស រួម​ទាំង​ការ​ទូទាត់ KHQR តាម​រយៈ​បាគង ការ​ផ្ទេរ​ប្រាក់​ពី​គណនី​ទៅ​គណនី និង​ការ​ផ្ទេរ​ប្រាក់​តាម​លេខ​ទូរស័ព្ទ ក៏​ដូច​ជា​ការ​ផ្ទេរ​ប្រាក់​អន្តរជាតិ​តាម​រយៈ​ប្រព័ន្ធ SWIFT និង MoneyGram​។ កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​នេះ ក៏​គាំទ្រ​ការ​ទូទាត់​វិក្កយបត្រ​យ៉ាង​ងាយស្រួល​ជាមួយនឹង​ការ​ស្កេ​ន​វិក្កយបត្រ គំរូ (Template) ដែល​បាន​រក្សា​ទុក​សម្រាប់​ការ​ទូទាត់​ជា​ប្រចាំ និង​សមត្ថភាព​គ្រប់គ្រង​ប័ណ្ណ​ពេញលេញ ​។ ជាមួយនឹង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ដ៏​រឹង​មាំ ការ​ជូនដំណឹង​តាម​ពេលវេលា​ជាក់ស្តែង និង​ការ​ការពារ​ទិន្នន័យ​កាន់តែ​ប្រសើរ​ឡើង កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​នេះ​ផ្តល់​នូវ​បទ​ពិសោធន៍​ឌី​ជី​ថ​ល​ដ៏​រលូន និង​ទំនុកចិត្ត​ខ្ពស់ ដែល​ស្តែង​ចេញ​នូវ​កិត្តិនាម​ដ៏​ល្បីល្បាញ​យូរអង្វែង​របស់​ធនាគារ កា​ណា​ឌី​យ៉ា ទៅ​លើ​ភាព​ជឿជាក់ និង​សុវត្ថិភាព​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

ការ​ផ្តល់​រង្វាន់ និង​ការ​ចូលរួម​សម្រាប់​អតិថិជន
កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​នេះ បាន​ណែនាំ​ប្រព័ន្ធ​អេកូឡូស៊ី​រង្វាន់​ដែល​ផ្តល់​ជូន​អតិថិជន​នូវ​រង្វាន់​ជាក់ស្តែង​តាម​រយៈ CanaPoints ដែល​រកបាន​ពី​សកម្មភាព​ជា​ច្រើន ដូច​ជា​ការ​ទូទាត់​តាម​រយៈ Canadia KHQR ការ​បញ្ចូល​សមតុល្យ​ទូរស័ព្ទ ការ​ទូទាត់​វិក្កយបត្រ និង​ការ​ផ្ទេរ​ប្រាក់​ជាដើម ​។ អតិថិជន​អាច​ប្តូរ​យក​ពិន្ទុ​ទាំងនេះ​សម្រាប់​ការ​ផ្តល់​ជូន​ផ្តាច់មុខ​ពី​អាជីវករ ឬ​ប្តូរ​ពិន្ទុ​ទាំងនោះ​ទៅ​ជា​ការ​បញ្ចូល​សមតុល្យ​ទូរស័ព្ទ ដែល​បង្កើត​បទ​ពិសោធន៍​ធនាគារ​ដ៏​មាន​អត្ថប្រយោជន៍ និង​ប្រកបដោយ​អន្តរ​សកម្ម​ ។
លោក Dominic Notario នាយក​ប្រតិបត្តិ​នៃ​ធនាគារ កា​ណា​ឌី​យ៉ា បាន​ចែករំលែក​ថា​៖ «​ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ Canadia Bank App ថ្មី​របស់​យើង គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៃ​ដំណើរការ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​របស់​ធនាគារ​។ យើងខ្ញុំ​កំពុង​ធ្វើ​ទំនើប​កម្ម​វេទិកា​ឌី​ជី​ថ​ល​របស់​យើងខ្ញុំ ក៏​ដូច​ជា​ការ​ពង្រឹង​បទពិសោធន៍​របស់​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរ និង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​​ឱ្យ​កាន់តែ​រឹង​មាំ ដែល​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដែល​កំពុង​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​។ កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​រយៈពេល​វែង​របស់​យើងខ្ញុំ​ចំពោះ​ភាព​រហ័សរហួន នវានុវត្តន៍ និង​ការ​ផ្តោត​លើ​អតិថិជន​ជា​ចំបង ដើម្បី​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​ផលិតផល និង​សេវាកម្ម​ដ៏​ល្អ​បំផុត ដែល​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ប្រចាំ​ថ្ងៃ​កាន់តែ​ងាយស្រួល​។ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហការី និង​ដៃគូ​របស់​យើង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ដ៏​សំខាន់​មួយ​នេះ​»​ ។

លោក ជឹ​ម ប៉ូ​លី នាយក​សេវា​ធនាគារ​ឌី​ជី​ថ​ល នៃ​ធនាគារ កា​ណា​ឌី​យ៉ា បាន​បន្ថែម​ថា​៖«​កម្មវិធី​ទូរស័ព្ទ​ដៃ Canadia Bank App ថ្មី​នេះ ស្តែង​ឲ្យ​ឃើញ​ពី​ការ​បន្ត​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​របស់​យើងខ្ញុំ​សម្រាប់​ឧត្តមភាព​ឌី​ជី​ថ​ល​។ រាល់​ការ​ធ្វើ​បច្ចុប្បន្នភាព លក្ខណៈ​ពិសេស​ផ្សេង​ៗ និង​ការ​សម្រេចចិត្ត​ទៅ​លើ​ការ​រចនា គឺ​សុទ្ធតែ​ឆ្លើយ​តប​ទៅ​តាម​មតិយោបល់​កែ​លម្អ​របស់​អតិថិជន និង​ស្តង់ដារ​នៃ​ប្រើប្រាស់​ទំនើប​របស់​កម្មវិធី​ទូរស័ព្ទ​ដៃ​។ នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ ដែល​អតិថិជន​អាច​រំពឹង​ថា​នឹង​មានការ​កែ​លម្អ​បន្ថែម សេវាកម្ម​ធនាគារ និង​នវានុវត្តន៍​ថ្មី​ៗ​ជា​បន្តបន្ទាប់​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​។ យើងខ្ញុំ​សូម​លើកទឹកចិត្ត​លោក​អ្នក​ឱ្យ​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដៃ Canadia Bank App ថ្មី ដែល​មាននៅ​លើ Apple Store Google Play Store និង Huawei App Gallery ជាដើម​»​។
ការ​ដាក់​ឱ្យ​ដំណើរការ​នេះ ភ្ជាប់​មក​ជាមួយនឹង​រង្វាន់​ដ៏​ពិសេស​ៗ និង​ការ​ផ្តល់​ជូន​មាន​កំណត់​ជា​ច្រើន សម្រាប់​អតិថិជន​ដែល​ចាប់ផ្តើម​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ Canadia Bank App ថ្មី​។ ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​ថ្ងៃនេះ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​សេវាកម្ម​ធនាគារ​ដ៏​រលូន និង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្តាច់មុខ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​លោក​អ្នក៕ អត្ថបទសហការ