ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង ចេ​ន​ណា ចាត់​ទុក ឱ​ក សុគន្ធ​កញ្ញា ជា​អ្នក​បំផុសគំនិត​ និង​ជំរុញឱ្យ​ព្រះ​នាង​ដើរ​លើ​វិ​ថី​សិ​ល្បៈ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រះ​នាង​ចេ​ន​ណា​បាន​លើក​ឡើង​ចំ​ៗ​ថា តារាចម្រៀង​នាង ឱ​ក សុគន្ធ​កញ្ញា គឺ​ជា​គំរូ​ដែល​បំផុសគំនិត និង​ជំរុញ​អោយ​ព្រះ​នាង​ដើរ​លើ​វិ​ថី​សិ​ល្បះ​រហូត​មក​ទល់​នា​ពេល​បច្ចុប្បន្ន​នេះ ។ ការ​លើក​ឡើង​ពី​ព្រះ​នាង…

រាជធានីភ្នំពេញ ៖ ព្រះ​នាង​ចេ​ន​ណា​បាន​លើក​ឡើង​ចំ​ៗ​ថា តារាចម្រៀង​នាង ឱ​ក សុគន្ធ​កញ្ញា គឺ​ជា​គំរូ​ដែល​បំផុសគំនិត និង​ជំរុញ​អោយ​ព្រះ​នាង​ដើរ​លើ​វិ​ថី​សិ​ល្បះ​រហូត​មក​ទល់​នា​ពេល​បច្ចុប្បន្ន​
នេះ ។

ការ​លើក​ឡើង​ពី​ព្រះ​នាង ចេ​ន​ណា នា​ពេល​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះ​នាង​មាន​ឨ​កាស​បាន​ច្រៀង​ និង​សម្តែង​ជា​លើក​ដំបូង​ជាមួយ​តារាចម្រៀង​នាង ឱ​ក សុគន្ធ​កញ្ញា នៅ​ក្នុង​ឆាក​តន្ត្រី​ដ៏​ធំ​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ព្រះ​នាង ចេ​ន​ណា បាន​បង្ហោះ​វី​ដេ​អូ​សកម្មភាព​នៃ​ការ​ច្រៀង និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ ឱ​ក សុគន្ធ​កញ្ញា លើ​បណ្តាញ​សង្គម ដោយ​អម​ជាមួយនឹង​សំ​ណេ​រថា សូម​រីករាយ​ទស្សនា​សកម្មភាព​ទាំងស្រុង​នៃ​ការ​ប្រគំតន្ត្រី​សប្បុរសធម៌ «​វិសាលភាព​ជាតិខ្មែរ​» ដែល​រៀបចំ​ឡើង​ដោយ Hanuman Beverages ។

ព្រះ​នាង​ថា ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​មានឱកាស​ច្រៀង​រួម​គ្នា ជាមួយ​បង​ៗ​សិល្បករ​មាន​ទេព​កោសល្យ​ជា​ច្រើន ជា​ពិសេស​នោះ ជា​លើក​ទី​១ ដែល​ខ្ញុំ​បាន​ជួប​អ្នក​មីង Aok Sokunkanha ឱ​ក សុគន្ធ​កញ្ញា ដែល​ជា​សិល្ប​ការិនី​រៀមច្បង​មួយ​រូប ដែល​ខ្ញុំ​គោរព​ស្រឡាញ់​ក្នុង​ចិត្ត​តាំងពី​ក្មេង​មក​។

ព្រះ​នាង​បញ្ជាក់​ថា អ្នក​មីង​ជា​គំរូ ដែល​ផ្តល់​នូវ​ការ​បំផុសគំនិត និង​ជំរុញ​ខ្ញុំ លើ​វិ​ថី​សិល្បៈ​រហូត​មក​ទល់​សព្វថ្ងៃ​ ។ ខ្ញុំ​បាន​ជួប​អ្នក​មីង​ផ្ទាល់​លើក​នេះ ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​គោរព​ស្រលាញ់​មីង​លើស​ពី​មុន​ទៀត ព្រោះតែ​ភាព​ស្រស់​ស្អាត ភាព​ទន់ភ្លន់ និង​ពាក្យសម្ដី​លើកទឹកចិត្ត​ល្អ​ៗ​របស់​មីង​។

ខ្ញុំ​សូម​អរគុណ​មីង​កញ្ញា ដែល​បាន​រួមចំណែក​មួយ ក្នុង​ការ​ត្រួសត្រាយ​បើកផ្លូវ​វិស័យ​តន្ត្រី និង​បង្កើត​ឱកាស សម្រាប់​សិល្បករ​ជំនាន់​ថ្មី នៅ​ក្នុង​ប្រទេស​យើង ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​អភិវឌ្ឍ​ខ្លួន និង​រៀនសូត្រ​បន្ថែម​ទៀត​ពី​អ្នក​មីង ។

ព្រះ​នាង​បន្ថែម​ថា ខ្ញុំ​មាន​កិត្តិយស និង​សេចក្តី​សោមនស្ស​ណាស់ ដែល​ក្រុមហ៊ុន​មួយបាន​រៀបចំ​ការ​ប្រគំតន្ត្រី​សប្បុរសធម៌ « វិសាលភាព​ជាតិខ្មែរ » ដោយ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ទាំងអស់ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ជួយ​គាំទ្រ​ពុក​ម៉ែ​បងប្អូន​ជា​ជនភៀសសឹក និង​វី​រ​កងទ័ព​យើង ។

ជា​ពិសេស ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ចូលរួម​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា ធ្វើ​ឲ្យ​ការ​លក់​សំបុត្រ​អស់​គ្មាន​សល់ បង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី​សាមគ្គី​ជាតិ និង​ភាព​រួបរួម​ដ៏​រឹង​មាំ​របស់​ជនរួមជាតិ​យើង​។

ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​សូម​ឱ្យ​កម្ពុជា ទទួល​បាន​សន្តិភាព​ពេញលេញ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ព្រោះ​មាន​តែ​សន្តិភាព​ប៉ុណ្ណោះ ទើប​ជា​មូលដ្ឋាន​សម្រាប់​ការ​រីក​ចម្រើន​នៃ
​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ