ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​១,៧៣​លាន​នាក់​បាន​ធ្វើ​ដំណើរ​មកកម្សាន្ត​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្នុង​រយៈពេល​០៤​ថ្ងៃនៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរក្នុង​ឆ្នាំ​២០២៤​នេះ មាន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ់​យ៉ាងតិច​ជាង​១,៧៣​លាន​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្តតាម​រមណីយដ្ឋាន​នានា នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​។ នេះ​បើ​តាម​របាយ​ការ​ណ៏​របស់​មន្ទីរ​ទេសចរ​ណ៍ខេត្ត ដែល​បាន​រាយ​ការ​ណ៏​ជូន​ថ្នាក់ដឹកនាំ​។ តាម​រយៈ​របាយ​ការ​ណ៍…

ខេត្តបាត់ដំបង​ ៖ ក្នុង​រយៈពេល​០៤​ថ្ងៃនៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរក្នុង​ឆ្នាំ​២០២៤​នេះ មាន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ់​យ៉ាងតិច​ជាង​១,៧៣​លាន​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្តតាម​រមណីយដ្ឋាន​នានា នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​។ នេះ​បើ​តាម​របាយ​ការ​ណ៏​របស់​មន្ទីរ​ទេសចរ​ណ៍ខេត្ត ដែល​បាន​រាយ​ការ​ណ៏​ជូន​ថ្នាក់ដឹកនាំ​។

តាម​រយៈ​របាយ​ការ​ណ៍ លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាន​ឲ្យ​ដឹង​ថា ពិត​មែនតែ​អាកាសធាតុ​ក្ដៅ​ហួត​ហែង​បន្តិច តែ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​នេះ សម្រាប់​ខេត្តបាត់ដំបង មាន​ភ្ញៀវ​ជាតិ និង អន្តរជាតិ ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ច្រើន​កកកុញ​គួរ​ឲ្យ​កត់សម្គាល់​។

លោក​ថា ក្រៅពី​ការ​រៀបចំ​តាម​រមណីយដ្ឋាន​នានា​បាន​ល្អ​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​
ចំ​កណ្ដាល​បេះដូង នៃ​ក្រុង​បាត់ដំបង ក៏​យើង​បាន​រៀបចំ​ទិ​តាំង​កម្សាន្ត មាន​ល្បែង​ប្រជាប្រិយ
​ផ្សេង​ៗ ការ​ប្រគុំ​តន្ត្រី​ខ្នាត​យក្ស ការ​សម្ដែង​សិល្បៈ ជា​ពិសេស​ការ​រៀបចំ​«​តំបន់​ត្រជាក់​» ដែល​ជា​កន្លែង​ជួបជុំ​ដ៏​ធំ​បំផុត​សម្រាប់​ភ្ញៀវ​ជាតិ និង ភ្ញៀវ​អន្តរជាតិ ចូលរួម​លេង​កម្សាន្ត​។

យោង​តាម​របាយ​ការ​ណ៍មន្ទីរ​ទេសចរ​ណ៍​បាន​ឲ្យ​ដឹង​ថា សម្រាប់​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៣ ដល់ ១៦ មេ​សា ក្នុង​ឆ្នាំ​២០២៤​នេះ ភ្ញៀវ​ជាតិ និងភ្ញៀវ​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​កម្សាន្ត តាម​រមណីយដ្ឋាន​នានា ក្នុង​ទឹកដី​ខេត្តបាត់ដំបង ចំនួន​សរុប ១,៧៣៤,៦២៩​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៣,១៩៧​នាក់​។ របាយ​ការណ៍ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំនួន​ភ្ញៀវ​សរុប​ខាងលើ​នេះ បាន​កើនឡើង ១៥,៦៣% បើ​ប្រៀប​ធៀន​ទៅ​នឹង​ឆ្នាំទៅ​មិញ​ (២០២៣) ដែល​មាន​ភ្ញៀវ​សរុប​ចំនួន ១,៥០០,១៦៨​នាក់​។

បើ​និយាយ​ពី​ភ្ញៀវ​អន្តរជាតិ​វិញ សម្រាប់​ក្នុង​ឆ្នាំ​២០២៤ នេះ បាន​កើនឡើង​ចំនួន ១៦,៣៨% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២៣​។ មានការ​កត់សម្គាល់ ក្នុង​ព្រឹត្តិការ​សង្ក្រាន្ត បាត់ដំបង​ក្នុងឆ្នាំនេះ សម្រាប់​នៅ​ក្នុង​ក្រុង​បាត់ដំបង រដ្ឋបាល​ខេត្ត បាន​រៀបចំ​តំបន់​កម្សាន្ត​ជា​ច្រើន​កន្លែង​។ ក្នុង​នោះ​មាន​តំបន់​ត្រជាក់ (​បាញ់​ទឹក​) តំបន់​ពាងទឹក កន្លែង​ប្រគុំ​តន្ត្រី កន្លែង​សម្ដែង​សិល្បៈ កន្លែង​លេងល្បែង​ប្រជាប្រិយ កន្លែង​តាំង​ពិ​ព័រ​ណ៏ មាន​ម្ហូបអាហារ ផលិតផល​ក្នុងស្រុក និង កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​។

ដោយឡែក បើ​និយាយ​ពី​តាម​តំបន់​រម​នី​យ​ដ្ឋា​ន​នានា​វិញ ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់​សុទ្ធ​មានការ​រៀបចំ​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ​ណ៏​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​យ៉ាង​កកកុញ​ដែរ​។ ប៉ុន្តែ​យ៉ាង​ណា បើ​តាម​ការ​កត់សម្គាល់ សម្រាប់​រយៈពេល​០៤​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រ​នៃ​ខ្មែរ​ក្នុងឆ្នាំនេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​ណ៏​ភាគច្រើន​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន ដែល​មានទឹក​ហែល​លេង​កម្សាន្ត​។ ដូច​ជា​តាម​តំបន់​ដែល​មាន​ទឹកធ្លាក់​នៅ​តាម​ដងស្ទឹង​សង្កែ ក្នុងស្រុក​រតន​មណ្ឌល ស្រុក​បាណ​ន់ ឬ ទឹកស្ទឹង​គ្រញូង ក្នុងស្រុក​សំឡូត ជាដើម​។​ល​។​និង​។​ល​។

លោក អ៊ុ​ច អ៊ុំ​ភី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៍បាន​លើក​ឡើង​ថា បច្ចុប្បន្ន នៅ​ក្នុង​ទឹកដី​ខេត្តបាត់​ដំបង មាន​រមណីយដ្ឋាន​កាន់តែ​ច្រើន ទាំង​រមណីយដ្ឋាន​បែប​វប្ប​ធ​ម៌ ទាំង​រមណីយដ្ឋាន​ធម្មជាតិ និង រមណីយដ្ឋាន​កែ​ច្នៃ ដែល​ទើប​បង្កើត​ថ្មី​។ នេះ​ជាដើម​ចម ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេស​ជាតិ និង ភ្ញៀវ​អន្តរជាតិ មានការ​ចាប់​អារ​ម្ម​ណ៍ខ្លាំងចង់​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ទឹកដី ខេត្តបាត់ដំបង នាំ​ឲ្យ​មានការ​កើនឡើងនូវ​ភ្ញៀវ​ទេសចរ​ស្ទើរ​រាល់​ឆ្នាំ​៕ ​

អត្ថបទសរសេរ ដោយ