ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យចូលឆ្នាំ​ថ្មី៤​ថ្ងៃ ខេត្ត​ព្រះ​សីហ​នុ មាន​ភ្ញៀវ​ទេសចរ​ជិត​៦៥​ម៉ឺន​នាក់ ថយ​ចុះ​២៦,៨៩% ធៀប​នឹង​ឆ្នាំ​២០២៣

6 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​មក​លេង​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​១៦…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​មក​លេង​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​១៦ ខែមេសា ឆ្នាំ​២០២៣ ចូលរួម​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​សរុប​ភ្ញៀវ​ទេសចរ​ចំនួន ៦៤៩.០៥២​នាក់ ថយ​ចុះ​២៦,៨៩%​ធៀប​នឹង​ឆ្នាំ​២០២៣ ។

ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​៦២៩.៦៣១​នាក់ ថយ​ចុះ​២៨,១១%​ធៀប​នឹង​ឆ្នាំ​២០២៣ និង​ភ្ញៀវ​បរទេស ១៩.៤២១ នាក់​កើនឡើង​៦២,៣១% ធៀប​នឹង​ឆ្នាំ​២០២៣ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ចំពោះ​ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ចំនួន​០៨​ជើង​កើនឡើង​០២​ជើង ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ដោយ​មាន​ភ្ញៀវ​សរុប​៣៨៤​នាក់ កើនឡើង​៣៣,៧៩% ធៀប​នឹង​ឆ្នាំ​២០២៣ ។

ភ្ញៀវ​ទៅ​សម្រាក​កម្សាន្ត​តាម​បណ្តា​កោះ​នានា សរុប​សរុប​៣.៨៣១​នាក់ ថយ​ចុះ​៤,៥១% ធៀប​នឹង​ឆ្នាំ​២០២៣ ដោយ​មាន​ភ្ញៀវ​ជាតិ​១.៨៣៦​នាក់​ថយ​ចុះ​២៤,៥៦% ធៀប​នឹង​ឆ្នាំ​២០២៣ និង​ភ្ញៀវ​បរទេស​១.៩៩៥​នាក់ កើនឡើង​២៦,៤២%​ធៀប​នឹង​ឆ្នាំ​២០២៣ ។

តាម​បណ្តា​រមណីយដ្ឋាន និង​ឆ្នេរ​នានា​សរុប​៦៤៤.៨៣៧​នាក់ ថយ​ចុះ​២៧,០២%​ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុង​នោះ ភ្ញៀវ​ជាតិ​៦២៧.៧៨៧​នាក់ ថយ​ចុះ​២៨,១២% ធៀប​នឹង​ឆ្នាំ​២០២៣ និង​ភ្ញៀវ​បរទេស​១៧.០៥០​នាក់ កើនឡើង​៦៨,៦៦%​ធៀប​នឹង​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ