ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​​ខ្មែរ​ឆ្នាំ​២០២៤ ​ខេត្តបន្ទាយមានជ័យ​៣​ថ្ងៃ​មាន​ភ្ញៀវ​ជាតិ ​អន្តរជាតិ​មក​លេង​កម្សាន្ត​ជាង​៥៥​ម៉ឺន​នាក់

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០២៤ ខេត្តបន្ទាយមានជ័យ​រយៈពេល​៣​ថ្ងៃ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​ជាង​៥៥​ម៉ឺន​នាក់ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៤ ។…

បន្ទាយ​មាន​ជ័យ ៖ បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០២៤ ខេត្តបន្ទាយមានជ័យ​រយៈពេល​៣​ថ្ងៃ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​ជាង​៥៥​ម៉ឺន​នាក់ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៤ ។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០២៤ នៅ​ខេត្តបន្ទាយមានជ័យ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៥ ខែមេសា ឆ្នាំ​២០២៤ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​មាន​ចំនួន​៥៥៨.៤៧៥​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន​៥៥៦.៦៤១​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​២.២២០​នាក់ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ថ្ងៃ​ទី​១ ត្រូវ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៤​មាន​ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​មាន​ចំនួន​១២៦.៤៨១​នាក់ មាន​ភ្ញៀវ​ជាតិ​១២៥.៧១៦​នាក់ ភ្ញៀវ​បរទេស​៧៦៥​នាក់ ថ្ងៃ​ទី​២ ត្រូវ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៤​មាន​ភ្ញៀវ​មក​លេង​កម្សាន្ត​ចំនួន​១៩០.៤៣៨​នាក់ មាន​ភ្ញៀវ​ជាតិ​១៩០.០៥១​នាក់ ភ្ញៀវ​បរទេស​៣៨៦​នាក់ ថ្ងៃ​ទី​៣ ត្រូវ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៤​មាន​ភ្ញៀវ​មក​កម្សាន្ត​ចំនួន​២៤១.៥៥៦​នាក់ មាន​ភ្ញៀវ​ជាតិ​២៤០.៤៨៧​នាក់ ភ្ញៀវ​បរទេស​១.០៦៩​នាក់ ។

លោក ឈឿ​ន សេរី​វុ​ធ បាន​បញ្ជាក់​ថា ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០២៤​នេះ ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​ដែល​ច្រើន​ជាងគេ​សង្ក្រាន្ត​សួន​តេ​ជោ ឈ្នះ​ឈ្នះ​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត និង​តាម​វត្ត​អារាម​តំបន់​រមណី​ដ្ឋា​ន​មាន​ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយ​ទ័ព ប្រាសាទ​មេបុណ្យ អាង​ជើងគ្រុស​ស្រុក​ថ្មពួក និង​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក និង​កន្លែង​កម្សាន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ