ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​យល់​អារម្មណ៍​នេះ? ថ្ងៃ​ខួបកំណើត Neymar បួងសួង​ទាំង​ទឹកភ្នែក​មុខ​គេ​មុខ​ឯង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar Jr បាន​ធ្វើការ​ប៉ងប្រាថ្នា​នៅ​ថ្ងៃ​ខួបកំណើត​ទាំង​ទឹកភ្នែក​រលីងរលោង​ថា ចង់បាន​ឆ្អឹង​ប្រអប់ជើង​ថ្មី​មួយ​ដែល​មិន​ឈឺ​ដូច​សព្វថ្ងៃ ។ នៅ​ថ្ងៃ​ខួបកំណើត​គម្រប់​២៧​ឆ្នាំ​កាលពី​ថ្ងៃ​ទី​៥…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar Jr បាន​ធ្វើការ​ប៉ងប្រាថ្នា​នៅ​ថ្ងៃ​ខួបកំណើត​ទាំង​ទឹកភ្នែក​រលីងរលោង​ថា ចង់បាន​ឆ្អឹង​ប្រអប់ជើង​ថ្មី​មួយ​ដែល​មិន​ឈឺ​ដូច​សព្វថ្ងៃ ។

នៅ​ថ្ងៃ​ខួបកំណើត​គម្រប់​២៧​ឆ្នាំ​កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ កន្លង​មកនេះ Neymar បាន​រាំ​លេង​ជាមួយនឹង​មិត្ត​រួម​ក្រុម Kylian Mbappe និង Dani Alves នៅ​លើ​ឆាក​ជាមួយនឹង​ឈុត​អាវ​ពណ៌​ក្រហម ។

បើ​ទោះបីជា​រូបគេ​ជប់លៀង​យ៉ាង​សប្បាយ​ក៏​ដោយ ក៏​ជើង​របស់​គេ​នៅ​មិន​ទាន់​ជា​ដែរ ។ ដូចនេះ​គេ​នឹង​ត្រូវ​គ្មាន​មុខ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Manchester United នោះ​ទេ សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ពានរង្វាន់ Champions League ។

Neymar បាន​និយាយ​នៅ​ថ្ងៃ​ខួបកំណើត​ថា ៖«​អ្វី​ដែល​ខ្ញុំ​ចង់បាន​បំផុត​ធ្វើ​ជា​កាដូ​ថ្ងៃ​ខួបកំណើត គឺ​ឆ្អឹង​ប្រអប់ជើង​ថ្មី​មួយ ដូចនេះ​ខ្ញុំ​អាច​លេង​វិញ​បាន ហើយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​បំផុត ដែល​វា​គឺជា​ការ​លេង​បាល់ ។ វា​ពិតជា​ពិបាក​ណាស់ ។ គ្រប់​កីឡាករ​ទាំងអស់​សុទ្ធតែ​ដឹង​ថា វា​ពិបាក​យ៉ាង​ណា ។ មិត្ត​រួម​ក្រុម​សុទ្ធតែ​បាន​ជូនពរ​ខ្ញុំ​ឱ្យ​ឆាប់​ជា​សះស្បើយ​លឿន​តាម​ដែល​អាច​ធ្វើ​បាន »​។

នៅ​ក្នុង​ពិធី​នោះ​គេ​ឃើញ​មាន​វត្តមាន​របស់​កីឡាករ​មិត្ត​រួម​ក្រុម PSG ដូច​ជា Thiago Silva, Edinson Cavani, Marquinhos និង Leandro Paredes ។ ក្រៅពី​កីឡាករ​នៅ​ក្លិប PSG ក៏​មាន​កីឡាករ​មក​ពី​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដូច​ជា David Luiz និង Douglas Costa ផង​ដែរ ៕

https://www.youtube.com/watch?v=g6F55P0OU8g

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ