ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះ «ចំប៉ីខ្មៅ» នៅក្នុងគុក​ព្រៃស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​​សៀ​ល​ថ្ងៃ​ទី​៦ កុម្ភៈ ចំប៉ី​ខ្មៅ​ ត្រូវ​បាន​នគរបាល​ខណ្ឌដូនពេញ​បញ្ជូន​ខ្លួន​ទៅ​កាន់​សា​លាដំ​បូង​រាជធានី​ភ្នំពេញ ។ លោក លី សុ​ផា​ណា…

រាជធានី​ភ្នំពេញ ៖ កាលពី​​សៀ​ល​ថ្ងៃ​ទី​៦ កុម្ភៈ ចំប៉ី​ខ្មៅ​ ត្រូវ​បាន​នគរបាល​ខណ្ឌដូនពេញ​បញ្ជូន​ខ្លួន​ទៅ​កាន់
​សា​លាដំ​បូង​រាជធានី​ភ្នំពេញ ។ លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​ ក្រោយ​បាន​ធ្វើការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ជន​ខ្ទើយ​​ជា​ផ្លូវការ​ហើយ ពី​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៦ នៃ​ក្រមព្រហ្ម​ទណ្ឌ ។ មាត្រា​៤៩៦ តម្រូវ​ដាក់​ពន្ធនាគារ​ ចំពោះ​ជនជាប់ចោទ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ។ ក្រោយ​តំណាង​អយ្យការ​ចោទប្រកាន់ ​ហើយ​សំណុំរឿង​នេះ​ បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ គឺ​លោក ពេជ្រ វេជ្ជ​ធរ ។

នៅ​ល្ងាច​ថ្ងៃ​ដដែល ​លោក​ចៅក្រម​បាន​សម្រេច​ឃុំខ្លួន​នាយ«​ចំប៉ី​ខ្មៅ​» នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អា​សន្ន​ហើយ ពី​បទ​ចោទ​ញុះញង់​ឱ្យ​មានការ​រើសអើង ។ ស្រប​ពេល​គ្នា​ដែរ លោក​ព្រះរាជអាជ្ញា​រង​និង​លោក​ចៅក្រម​សាកសួរ​នាយ «​ចំប៉ី​ខ្មៅ​» តាម​នីតិវិធី​នោះ​ យុវជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​អះអាង​ថា ​ខ្លួន​គឺជា​អ្នក​ខោក​ក្បាលជន​ខ្ទើយ​ចំប៉ី​ខ្មៅ បាន​ចេញ​មុខ​ផ្តល់​ការ​សម្ភាសន៍​ឱ្យ TVFB​ ដោយ​មានការ Live ផ្ទាល់​តែ​ម្តងនៅ​ស្នាក់​ការ​របស់​ខ្លួន ។

គួររំលឹកថា កាលពី​​វេលា​ម៉ោង០​៨ ​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ បាន​ចាប់​ឃាត់ខ្លួន​វ៉ៃ​ខ្នោះដៃ​បុរស​ភេទ​ទី​៣​ម្នាក់ ​ជា​ម្ចាស់​អាក់​ខោ​ន Facebook ឈ្មោះចំប៉ី​ខ្មៅ ដោយ​មាន​កិច្ចសហការ​ជាមួយនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ ។

លោក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពី​មានការ​ចង្អុលបង្ហាញ​អំពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នោះ កម្លាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​យុវជន​ខ្ទើយ​មុខសេះ​ម្នាក់​មានឈ្មោះ យិ​ន ហេង អាយុ​២៣​ឆ្នាំ ។

បន្ទាប់​ពី​បុគ្គល​រូប​នេះ​បាន​ជេរ​ប្រមាថ​ដល់​ពូជសាសន៍​ខ្មែរ​កប់​ៗ​មាត់ នៅ​មុខ​ព្រះ​បរមរាជវាំង ហើយ​បាន​បង្ហោះ​តាម​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​រហស្សនាម​ចំប៉ី​ខ្មៅ​របស់​ខ្លួន ។ ការ​ចាប់​ឃាត់​បុរស​ភេទ​ទី​៣​ម្នាក់​នេះ​ដែរ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ហាង​កាហ្វេ Amazon មា​នទី​តាំងនៅ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

បុរស​ជា​ភេទ​ទី​៣​ខុស​គេ​ឈ្មោះ យិ​ន ហេង ជា​ម្ចាស់​អាក់​ខោ​ន facebook ចំប៉ី​ខ្មៅ ខាងលើ​នេះ បាន​បង្ក​ឱ្យ​មាន​រលក​កំហឹង​ដ៏​រំជួល​មួយ​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ បន្ទាប់​ពី​គាត់​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ក្នុង page Facebook របស់​ខ្លួន​ដែល​មាន​អាកា​រៈ ខឹង​យ៉ាង​ខ្លាំង​ទៅ​ដល់​ជន​មិន​ស្គាល់​មុខ ៣​នាក់​បាន​ខោក​ក្បាល​គាត់​បណ្តាល​ឱ្យ​ពក ។ ក្នុង​ពេល​នោះ គាត់​បាន​ជេរ​ប្រមាថ​យ៉ាង​ខ្លាំង​ទៅ​លើ​ជន​ទាំង​៣​នាក់​នោះ និង​បាន​ដៀល​ប្រមាថ​ធ្ងន់​ៗ​មក​លើ​ពូជសាសន៍​ខ្មែរ ។

ការ​ប្រមាថ​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត ដែល​ខ្មែរ​គ្រប់​រូប​មិន​ដែល​ជួប​ប្រទះ​និង​ទទួលយក​មិន​បាន ដោយ​ចាត់​ទុក​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជាតិ​សាសន៍​ខ្មែរ​យ៉ាង​ខ្លាំង ហើយ​ក៏​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ខឹងសម្បា ទៅ​ដល់​រូប​គាត់​ក្នុង​ការ​ជេរ​ប្រមាថ​ដៀល​ពូជសាសន៍​ខ្មែរ​ច្រំ​ដែល​ៗ​នេះ​ដោយ​គ្រប់​គ្នា​ប្រកាស​អំពាវនាវ​ឱ្យ​មានការ​ចាប់ខ្លួន​ជន​អគតិ​រូប​នេះ ។

លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃក្រសួង​មហា​ផ្ទៃបាន​ប្រាប់​ឲ្យ​ដឹង​នា​យប់​ថ្ងៃ​ទី​៥ កុម្ភៈ​ថា ការ​ចាប់ខ្លួន​យុវជន​ភេទ​ទី​៣​រូប​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍​ប្រធាន​នាយកដ្ឋាន បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ទទួល​បាន​បទបញ្ជា កម្លាំង​នគរបាល​ជំនាញ​បាន​សហការ​គ្នា​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជាក់ស្ដែង យុវជន​ឈ្មោះ យិ​ន ហេង ដែល​មាន​រហស្សនាម «​ចំប៉ី​ខ្មៅ​» ទាំង​យប់​អត់​រត់​រួច​ទេ ។

ក្រោយ​ឃាត់ខ្លួន​ជន​រូប​នេះ​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន ប្រគល់​ជូន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ជា​ម្ចាស់​ករណី ដើម្បី​បន្ដ​សួរនាំ និង​ចាត់ការ​នីតិវិធី​ច្បាប់​ជា​ធរមាន នូវ​អ្វី​ដែល​បាន​ប្រព្រឹត្តិ ។ ជា​ការ​កត់សម្គាល់ ក្រោយ​ពេល​ឃាត់ខ្លួន​ជន​រូប​នេះ គេ​ក៏​បាន​សង្កេត​ឃើញ​វត្តមាន​លោក ហ៊ុន ជា ដែល​ជា​ក្មួយ​ប្រុស​សម្តេច​តេ​ជោ ដែល​លោក​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ លោក​ចង់​សួរ​ដល់​យុវជន​រូប​នេះ​២-៣​សំណួរ​ទៅ​នឹង​អ្វី​ដែល​គាត់​បាន​ជេរ​ប្រមាថ​ដល់​ពូជសាសន៍​ខ្មែរ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​នេះ ។ លោក ហ៊ុន ជា បាន​មាន​ប្រតិកម្ម​ភ្លាម​ៗ ជាមួយ​ពលរដ្ឋ​ខ្មែរ​ឯទៀត ដោយ​លោក​បាន​អំពាវនាវ​ឱ្យ​ចាប់ខ្លួន​ជន​រូប​នេះ​និង​ផ្តន្ទាទោស​ឱ្យ​ខាង​តែ​បាន ។

ដើមបណ្តឹង​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​ឈ្មោះ ចំប៉ី​ខ្មៅ ដែល​បាន ជេរ​ប្រមាថ​ពូជសាសន៍​ខ្មែរ​គឺ​លោក ហ៊ាន គឹ​ម​ស្រឿ​ន អ្នកវិភាគ​នយោបាយ​និង​ឃ្លាំមើល​សង្គម ដែល​ពាក្យបណ្តឹង​នោះ​បាន​ដាក់​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ បន្ទាប់​ពី​ឈ្មោះ​ចំប៉ី​ខ្មៅ​នេះ​បាន​ជេរ​ដៀល​ពូជសាសន៍​ខ្មែរ​ទូទៅ ខណៈ​ពេល​ដែល​ជន​មិន​ស្គាល់​មុខ បាន​ខោក​ក្បាល​ខ្លួន​ពក​កាលពី​យប់​ថ្ងៃ​ទី​៤ កុម្ភៈ ។

យោង​តាម​ពាក្យបណ្តឹង​ដាក់​ចូល​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាត់​ទុក​ថា ទ​ង្វើ​របស់​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ បាន​ធ្វើការ​បង្ហោះ​ជា​សាធារណៈ ជេរ​ប្រមាថ​ដៀល​ពូជខ្មែរ​ទូ​ទាំង​ប្រទេស ក្នុង​ន័យ​មើលងាយមើលថោក​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល ។

លោក ហ៊ាន គឹ​ម​ស្រឿ​ន បាន​ទាមទារ​ឱ្យ​មានការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ ជា​ការ​កត់សម្គាល់​ផង​ដែរ សម្រាប់​ជន​ភេទ​ទី​៣​ម្នាក់​នេះ​បាន​បង្ហោះ​សារ​សុំ​អភ័យទោស​ជា​សាធារណៈ​ផង​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ បន្ទាប់​ពី​បានដឹង​ថា ការ​ជេរ​ប្រមាថ​របស់​ខ្លួន​នោះ កំពុង​បង្ក​ជា​រលក​បោកបក់​យ៉ាង​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ។

មតិ​ខ្លះ​និយាយ​ថា បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទុក​ម្តុំ​បែប​នេះ ចាត់​ទុក​ថា​ជា​ឱកាស​មួយ​សម្រាប់​ជន​នេះ​កែខ្លួន​នៅ​កន្លែង​កែប្រែ ឬ​បាន​ជួយ​សង្គ្រោះ​ជីវិត​គាត់ ជា​ជាង​ឱ្យ​ជន​នេះ​មាន​សេរីភាព​អាច​នឹង​រង​គ្រោះជា​យថា​ហេតុ ដោយសារ​កំហឹង​ពលរដ្ឋ​ខ្មែរ ជុំវិញ​ការ​ប្រមាថ​ដាក់​ទំនាយ ឱ្យ​រលាយ​ទឹកដី និង​ពូជសាសន៍​ខ្មែរ​ដែល គ្រាន់​តែ​ខឹង​អ្នក​ខោក​ក្បាល​ខ្លួន ដែល​ជា​រឿង​កំប៉ិកកំប៉ុក​មួយ​នោះ មិន​គួរ​ណា​ជេរ​ប្រមាថ​យ៉ាង​ថោកទាប​បែប​នេះ​ឡើយ ។

សម្រាប់​ជន​ភេទ​ទី​៣ មាន​អាក់​ខោ​ន​ចំប៉ី​ខ្មៅ​លើ​បណ្តាញ​សង្គម​នេះ ក៏​ធ្លាប់​ធ្វើ​ឱ្យ​មាន​រលក​ប្រតិកម្ម​ជា​ច្រើន​កន្លង​មក​ដែរ ហើយ​អ្វី​ដែល​នៅ​ចាំ​បាន​នោះ គឺ​ការ​ប្រមាថ​ដល់​ការ​ខិតខំ​គាំទ្រ​ល្ខោនខោល​ខ្មែរ ចុះបញ្ជី​បេតិ​កភណ្ឌ​ពិភពលោក បែរជា​ជន​នេះ​ថា ល្ខោនខោល​នេះ​ជា​របស់​សៀម​ទៅ​វិញ ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​និយាយ​ថា បើ​ទុក​ឱ្យ​គាត់​មាន​សេរីភាព គឺ​អាច​រង​គ្រោះ​ដល់​ជីវិត​ថ្ងៃ​ណាមួយ​មិន​ខាន ។

ខណៈ​ពេល​កំពុង​ផ្តល់​សម្ភាសន៍​ជុំវិញ​ការ​ខោក​ក្បាល​ដែល​ធ្វើ​ឱ្យ​នាយ​ចំប៉ី​ខ្មៅ​ឆេះដុំ​ជេរ​ប្រមាថ​ដល់​ពូជ​សាសន៍​ខ្មែរ​នោះ​ ក៏​ត្រូវ​បាន​នគរបាល​ខណ្ឌចំការមន​មក​នាំ​ខ្លួន​ទៅ​សាកសួរ​តែ​ម្តង ។ យុវជន​រូប​នេះ​ឈ្មោះ ផា​ន់ សំរុង បាន​និយាយ​ថា ការ​ខោក​ក្បាល​នាយ​ចំប៉ី​ខ្មៅ​នោះ​ដោយសារ​តែ​ខ្លួន​ស្អប់​បុគ្គល​រូប​នេះ​ដូច​ពលរដ្ឋ​ខ្មែរ​ដ៏​ទៃ​ទៀត​ដែល​កំពុង​ស្អប់​ដែរ ។

នៅ​មិន​ទាន់​ដឹង​ថា យុវជន​រូប​នេះ​ប្រឈម​នឹង​នីតិវិធី​បែប​ណា​នៅឡើយ​ទេ គិត​ត្រឹម​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ។ តាម​ការ​ស្រាវជ្រាវ​មួយ​ឈុត​នៃ​ប្រវត្តិ​គ្រួសារ​របស់​ឈ្មោះ ហេង យិ​ន ហៅ​ចំប៉ី​ខ្មៅ​នេះ​បានឱ្យ​ដឹង​ថា ជន​ខ្ទើយ​រូប​នេះ​មាន​ទីលំនៅ​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។ ជន​នេះ​ មាន​ឪពុក​ជា​ជនជាតិ​វៀត​ណាម​និង​ម្តាយ​ខ្មែរ មាន​បងប្អូន​ទាំងអស់​៤​នាក់ ។ មុខរបរ​រកស៊ី​របស់​ក្រុម​គ្រួសារ​នេះ​គឺ​លក់​បាយ គុយទាវ នៅ​ក្រោយ​មន្ទីរ​ទេសចរណ៍​ខេត្ត ។ ចំពោះ​ប្រវត្តិ​នាយ​ខ្ទើយ​ចំប៉ី​ខ្មៅ​នេះ កោះសន្តិភាព​នឹង​ផ្សាយ​ជូន​នៅ​លេខ​បន្ទាប់​ទៀត ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ