រាជធានីភ្នំពេញ ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានអះអាងថា ការប្រកាសវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី នៅក្នុងឆ្នាំ២០១៩នេះ គឺជាបោកប្រាស់ និងគ្រាន់តែជាការធ្វើខ្យល់តែគ្មានភ្លៀងនោះទេ ។ ការលើកឡើងនេះ ខណៈដែលលោក សម រង្ស៊ី បានអះអាងជាបន្តបន្ទាប់ថា នឹងវិលចូលមកកម្ពុជាវិញ នៅក្នុងឆ្នាំ២០១៩នេះ ។
ជាងការវិលនេះនឹងមានការភ្ញាក់ផ្អើលពីសំណាក់គណបក្សកាន់អំណាចថែមទៀត ។ លោកគង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតលោក សម រង្ស៊ី បានអះអាងលើបណ្តាញសង្គមផ្ទាល់យ៉ាងដូច្នេះថា កុំស្លាប់ដូចពស់ រស់ដូចកង្កែប (អួតអែបនាំស្លាប់ទាំងក្តាមខ្យង) ។ លោកបន្តថា មិនសុំសិទ្ធិនយោបាយបែរទៅរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ (រលាយ) ទម្លាយផែនការវិលចូលកម្ពុជា (របស់ទណ្ឌិត) រហូតបង្ហើបគម្រោងរដ្ឋាភិបាលក្រៅប្រទេសមាន (ទណ្ឌិត) ជានាយករដ្ឋមន្ត្រី ។
ចាប់បញ្ចូលក្រោលរត់ចូលក្រោល គឺនៅក្រៅច្បាប់ទាំងអស់គ្នាបានសម្រេចដូចគេប៉ង ។ ជាមួយគ្នានោះដែរ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះក៏បានលើកឡើងថា ការបបួលអ្នកដទៃភ្នាល់ ដើម្បីឲ្យអ្នកព្រមភ្នាល់រឿងវិលស្រុករបស់ខ្លួន (សម រង្ស៊ី) គឺដើម្បីចូលអន្ទាក់ តែប៉ុ ណ្ណោះ ។ លោកបញ្ជាក់ថា «ហួចហៅខ្យល់ ដល់មានព្យុះខ្លាំងតាំងស្រែកថា ប្រជាធិបតេយ្យ ងើបមិនរួច ព្រោះមានព្យុះបោកកម្ទេច» ។
លោកគង់ គាំ ក៏បានលើកឡើងថា ក្រុមដែលថា បើគ្មានការប្រថុយក៏គ្មានការផ្លាស់ប្តូរដែរកំ ពុងប្រទះជាមួយក្រុមដែលថា បើគ្មានការពន្លត់ក៏គ្មានភ្លើងឈប់ឆាបឆេះទេ ។ ការប្រើប្រាស់អ្នកមានអំណាចក្នុងប្រទេស ដើម្បីបិទបាំងភាពកំសាកត្រូវបានបកអាក្រាត ។ ការភ័យខ្លាច ភាពឯកោ និងអាម៉ាស) គឺមិនហ៊ានប្រើប្រាស់ចំហាយអន្តរជាតិ អំពីរដ្ឋាភិបាលក្រៅប្រទេសឡើយ ។
សូមជម្រាបការលើកឡើងរបស់លោក គង់ គាំ បន្ទាប់ពីលោកសម រង្ស៊ី បានប្រកាសក្តែងៗថានឹងមកស្រុកវិញ នៅក្នុងឆ្នាំ២០១៩នេះ ។ យ៉ាងណាក្តីការប្រកាសនេះត្រូវបានខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសត្រៀមចាប់ខ្លួនលោក សម រង្ស៊ី គ្រប់ពេលវេលាតែម្តង បើសិនចូលមកដល់ទឹកដីកម្ពុជាភ្លាម ៕
ចែករំលែកព័តមាននេះ