ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​ជា​ប្រភព​រុងរឿង​នៃ​ព្រះពុទ្ធ​សាសនា

5 ឆ្នាំ មុន

គារវតា​សេចក្តី​គោរព​៧​ប្រការ​ជា​ប្រភព​នៃ​ការ​រុងរឿង​លើ​វិស័យ​ព្រះពុទ្ធ​សាសនា ព្រោះ​បើ​ខ្វះ​ការ​គោរព សាសនា​មួយ​នេះ​នឹង​មិន​អាច​រុងរឿង​បាន​ឡើយ គឺ​អស់​ការ​គោរព​ដរាបណា ព្រះពុទ្ធ​សាសនា​ក៏​នឹង​ត្រូវ​សាបសូន្យ​ដរាប​នោះ​ជាក់​ជា​មិន​ខាន ។ តទៅ​នេះ​ជា​ការ​គោរព​៧​ប្រការ​ដែល​ពុទ្ធបរិស័ទ​មិន​គួរ​រំលង​គឺ ១-​ស​ត្ថុ​គារវតា គោរព​ចំពោះ​ព្រះ​បរម​សាស្តា បាន​ដល់​ការ​គោរព​ព្រះ​ពុទ្ធរូប​,…

គារវតា​សេចក្តី​គោរព​៧​ប្រការ​ជា​ប្រភព​នៃ​ការ​រុងរឿង​លើ​វិស័យ​ព្រះពុទ្ធ​សាសនា ព្រោះ​បើ​ខ្វះ​ការ​គោរព សាសនា​មួយ​នេះ​នឹង​មិន​អាច​រុងរឿង​បាន​ឡើយ គឺ​អស់​ការ​គោរព​ដរាបណា ព្រះពុទ្ធ​សាសនា​ក៏​នឹង​ត្រូវ​សាបសូន្យ​ដរាប​នោះ​ជាក់​ជា​មិន​ខាន ។

តទៅ​នេះ​ជា​ការ​គោរព​៧​ប្រការ​ដែល​ពុទ្ធបរិស័ទ​មិន​គួរ​រំលង​គឺ ១-​ស​ត្ថុ​គារវតា គោរព​ចំពោះ​ព្រះ​បរម​សាស្តា បាន​ដល់​ការ​គោរព​ព្រះ​ពុទ្ធរូប​, ២-​ធម្ម​គារវតា គោរព​ចំពោះ​ព្រះធម៌ យក​ធម៌​កុសលធម៌​មក​ទុក​ក្នុង​ចិត្ត​សន្តាន​, ៣-​សង្ឃគារវតា គោរព​ចំពោះ​ព្រះសង្ឃ​បាន​ដល់​ទាំង​ភិក្ខុ និង​សាមណេរ​តូច​ៗ ៤-​សិក្ខា​គារវតា គោរព​ចំពោះ​សិក្ខា គឺ​គោរព​ក្នុង​ការ​សិក្សា​ធម៌​វិន័។,

ចំណែកទី ៥-​សមាធិ​គារវតា គោរព​ចំពោះ​សមាធិ គឺ​ការ​តាំងចិត្ត​ស៊ប់​ក្នុង​អារម្មណ៍​ចាក​គ្រឿង​សៅហ្មង​, ៦-​សោ​វច​ស្សតា ធ្វើខ្លួន​ឱ្យ​គេ​ប្រដៅ​ងាយ បន្ទាន់​កាយវាចា​ចិត្ត​ទៅ​តាម​ដំបូន្មាន​លោក​អ្នកចេះ​ដឹង និង​៧-​កល្យាណ​មិ​ត្តា មាន​កល្យាណមិត្ត គឺ​សេពគប់​មិត្ត​ល្អ ឬ​សេពគប់​បណ្ឌិត​អ្នកប្រាជ្ញ ។

គោរព​ទាំង​៧​ចំណុច​នេះ​មិនមែន​សម្រាប់​តែ​បរិស័ទ​ឧបាសក​ឧបាសិកា​ប៉ុណ្ណោះ​ទេ ព្រះសង្ឃ​ក៏​គប្បី​ប្រកាន់​យក​តាម​គោល​ធម៌​នេះ​ផង​ដែរ ដើម្បី​ញុំ​ា​ង​សាសនា​មួយ​នេះ​ឱ្យ​បាន​រុងរឿង​យូរអង្វែង ។