ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច.ក​ជនបរទេសដែលជាក្រុម​ឆបោក​​តាម​បច្ចេកវិទ្យា…តែចាស់គំរិល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រើ​ល្បិច​ខិលខូចមួយ​ក្រុម​មាន​ចំនួន​៧​នាក់ បាន​ត្រូវ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កសាង​សំណុំរឿងត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​តាម​សារ​អេ​ឡិច​ត្រូ​និក​(​អី​ុ​មែ​ល​) ទាក់ទង​ទៅ​ជន​រង​គ្រោះ ។ មនុស្ស​៧​នាក់​នោះ…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រើ​ល្បិច​ខិលខូចមួយ​ក្រុម​មាន​ចំនួន​៧​នាក់ បាន​ត្រូវ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កសាង​សំណុំរឿងត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​តាម​សារ​អេ​ឡិច​ត្រូ​និក​(​អី​ុ​មែ​ល​) ទាក់ទង​ទៅ​ជន​រង​គ្រោះ ។ មនុស្ស​៧​នាក់​នោះ មាន​ស្ត្រី​ខ្មែរ​២​នាក់ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​៣​នាក់ និង​ប៉ា​គី​ស្ថាន​២​នាក់ ដែល​ពួក​គេ​ត្រូវ​បាន​សមត្ថ​កិច្ច​ស្រាវជ្រាវ ​និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់តាំងពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ​មក ។

តាម​ខ្លឹមសារ​ ដែល​សមត្ថកិច្ច​បង្ហោះ​ជា​សា​ធារណៈ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់​ពី​សកម្មភាព​របស់​ជន​សង្ស័យ​មួយ​ក្រុម​នេះ​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​លេងល្បិច​ប្រើប្រាស់​អី​ុ​មែ​ល​ផ្ញើ​សារ​ទៅ​រក​ជន​រង​គ្រោះ​នៅ​ក្នុងស្រុក​ខ្មែរដោយ​ប្រាប់​ថា ពួក​គេ​កំពុង​មាន​ជំងឺ​ជា​ទម្ងន់ ហើយ​មាន​មរតក​យ៉ាងច្រើន និង​ត្រូវការ​ប្រគល់​ឲ្យ​អ្នក​ណា​ដែល​គួរ​ទុកចិត្ត ។ ប៉ុន្តែ​តម្រូវ​ឲ្យ​ជន​ដែល​ចង់បាន​ ត្រូវ​ផ្ញើ​ប្រាក់​មួយ​ចំនួន​ឲ្យ​គេ​ជា​មុន​សិន ដើម្បី​រៀបចំ​ឯកសារ​ផ្ទេរមរតក​នោះ​ប្រគល់​ឱ្យ​ ។

ក្រោម​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ដាក់​លើ​បទល្មើស​តាម​បច្ចេក​វិទ្យា ជា​ល្បិច​ដ៏​ចាស់​គំ​រិល​នេះ ជនសង្ស័យ​បាន​ធ្លាក់​ចូល​អន្ទាក់​របស់​សមត្ថកិច្ច និង​ត្រូវ​បាន​ឃាត់ខ្លួន​ជា​ក្រុម យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​បាន​ចាញ់បោក ។ ជាមួយ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​ធ្លាប់​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​ច្រើន​ដង​ហើយ ពាក់ព័ន្ធ​ទៅ​នឹង​ល្បិច​កល​ដ៏​គម្រក់​របស់​ជន​ទុច្ចរិត​នេះ ដែល​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​នូវ​ករណី​ឆបោក​ដែល​ជនល្មើស​ប្រើប្រាស់​វិធី​ផ្សេង​ៗ​ដូច​ជា ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន សាច់ញាតិ​ជួប​គ្រោះថ្នាក់​ច​រាចរណ៍ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​ប្រាក់​ឲ្យ​ពួក​គេ ។

មក​ដល់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ជនសង្ស័យ​ទាំង​៧​នាក់​នោះ សមត្ត​កិច្ច​នៅ​មិន​ទាន់​បញ្ជូន​ទៅ​សាលាដំបូង​ទេ ដែល​ទំនង​នៅ​បន្ត​នីតិវិធី ។ បើ​គេ​នៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ​នោះ ស្ត្រី​ម្នាក់​ដែល​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ព្រោះតែ​ចាញ់បោក​គេ​ជិត​២០​មុ​ឺ​ន​ដុល្លារ ក៏​មិន​ខុស​គ្នា​នោះ​ទេ​គឺជា​រឿង​ផ្ទេរ​ប្រាក់​ឱ្យទៅ​គេ​ដើម្បី​រត់ការ​ទទួលយក​មរតក​ខ្មោច​ស្អី​គេ​នោះ ។

អ្វី​ដែល​ទប់ទល់​ការ​បោកប្រាស់​គឺ​ត្រូវ​យល់​ថា គ្មាន​លុយ​មហាសាល​ឯណាធ្លាក់​ពីលើ​មេឃ​មក​ឡើយ មាន​ន័យ​​ថា គ្មាន​ប្រាក់​ឯណា​រាប់​លាន​ត្រូវ​គេ​យក​មក​ឲ្យ​អ្នក​ដទៃ​ងាយ​ៗ​នោះ​ទេ ​មាន​តែ​រឿង​បោក ។ ​

អត្ថបទសរសេរ ដោយ