ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Thibaut Courtois ថា​នៅ Real Madrid គ្មាន​នរណា​រំ​លឹ​ង​ពី Ronaldo អី​បន្តិច

5 ឆ្នាំ មុន

តាម​ប្រភព Goal បានឱ្យ​ដឹង​ថា ការ​ចាកចេញ​របស់ Cristiano Ronaldo មានការ​ប៉ះពាល់​ដល់​អារម្មណ៍​របស់ Real Madrid តែ​គ្មាន​រណា​ម្នាក់​និយាយ​គ្នា​ពី​រឿង​នេះ​ឡើង​នៅ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ឡើយ…

តាម​ប្រភព Goal បានឱ្យ​ដឹង​ថា ការ​ចាកចេញ​របស់ Cristiano Ronaldo មានការ​ប៉ះពាល់​ដល់​អារម្មណ៍​របស់ Real Madrid តែ​គ្មាន​រណា​ម្នាក់​និយាយ​គ្នា​ពី​រឿង​នេះ​ឡើង​នៅ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ឡើយ ។ នេះ​បើ​តាម​សម្តី​របស់​អ្នកចាំទី Thibaut Courtois ។

នៅ​ដើមរដូវ​កាល​នេះ Ronaldo បាន​ចាក​ចេញពី Madrid ទៅ​កាន់​ក្លិប​សេះបង្កង់ Juventus កាលពី​ខែកក្កដា ។ អ្វី​ដែល​សំខាន់​គឹ​ពេល​នេះ​ក្លិប​អធិរាជ​ស មិន​ទាន់​អាច​រក​ឃើញ​អ្នក​ជំនួស​កៅអី​របស់ Ronaldo នៅឡើយ​ទេ សម្រាប់​រដូវ​កាល​នេះ ។

ថ្វីបើ Courtois មក​ដល់ Madrid ក្រោយ​ពេល​ចេញពី Chelsea មិន​ទាន់​ពេល Ronaldo ចាកចេញ​ក៏​ដោយ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ​បាន​អះអាង​ថា គ្មាន​នរណា​ម្នាក់​និយាយ​ពី Ronaldo ឡើយ ។

Courtois និយាយ​ប្រាប់​កាសែត Het Nieuwsblad ថា ៖«​គេ (Ronaldo) មិន​ត្រូវ​បាន​នរណា​និយាយ​នៅ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ឡើយ​» ។

ជាមួយ​គ្នា​នេះ​ដែរ Courtois បាន​និយាយ​ពី​ការ​ចាកចេញ​របស់ Ronaldo ថា ៖«​ប្រសិនបើ Ronaldo ចាកចេញ ហើយ​គ្មាន​នរណា​អាច​ជំនួស​កន្លែង​គេ​បាន អ្នក​ប្រាកដ​ណាស់​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ដ៏​លំបាក ។ នេះ​គឺ​ដូច​ជា​ដក​យក​គ្រាប់​បាល់​៥០​គ្រាប់​ចេញ​អ៊ីចឹង​។ ពួក​យើង​នៅ​តែ​អាច​ដើរទៅ​មុខ​។ ពួក​យើង​បាន​ឈ្នះ​ពាន Club World Cup ហើយ​នៅ​តែ​មានមុខ​នៅ Copa del Rey និង Champions League» ។

ជា​ចុង​ក្រោយ Courtois ថា បើ​ទោះបីជា​ក្លិប Real Madrid នៅ​ចាញ់​គេ ១០​ពិន្ទុ​ក្នុង La Liga ក៏​ដោយ ក៏​មិន​ទាន់​អស់សង្ឃឹម​ដែរ ព្រោះតែ Barcelona ពេល​ខ្លះ​ក៏​អាច​ឈ្នះ​នាទី​ចុង​ក្រោយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ