ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​នី​ហ្សេ​រី​យ៉ាថា​សម្លា.ប់​ជន​លេខ​2​របស់​ក្រុម​បូ​កូ​ហា​រ៉ាម

11 ឆ្នាំ មុន

ក្រសួង​ការ​ពា​រ​ប្រទេស​នី​ហ្សេ​រីយា៉​រាយ​ការណ៍​ កាល​ពី​ថ្ងៃ​ទី​១៤​ សីហា​ថា​ កង​ទ័ព​នី​ហ្សេ​រី​យា៉​ បាន​សម្លា.ប់​ជន​លេខ​២​នៃ​ចល​នា​ រ៉ាឌី​កាល់​ អ៊ិ​ស្លាម​និយម​ បូ​កូ​ហា​រា៉ម​ ។ជន​ឈ្មោះ​ ម៉ូ​ម៉ូ​ឌូ​ បា​មា៉​ ដែល​ការ​ចាប់​ខ្លួន​គេ​បាន​នឹង​ទទួល​រង្វាន់​២៥​លាន​ NAIRA (117.000អឺ​រ៉ូ) និង​យុទ្ធ​ជន​អ៊ិ​ស្លាម​និយម​១៧​នាក់​ទៀត​ បាន​ត្រូវ​សម្លា.ប់​ កាល​ពី​ថ្ងៃ​ទី​៤​ កក្កដា​ នៅ​ក្រុង​បា​មា៉​ ជា​ទី​ក្រុង​មួយ​នៃ​រដ្ឋ​

ក្រសួង​ការ​ពា​រ​ប្រទេស​នី​ហ្សេ​រីយា៉​រាយ​ការណ៍​ កាល​ពី​ថ្ងៃ​ទី​១៤​ សីហា​ថា​ កង​ទ័ព​នី​ហ្សេ​រី​យា៉​ បាន​សម្លាប់​ជន​លេខ​២​នៃ​ចល​នា​ រ៉ាឌី​កាល់​ អ៊ិ​ស្លាម​និយម​ បូ​កូ​ហា​រា៉ម​ ។ជន​ឈ្មោះ​ ម៉ូ​ម៉ូ​ឌូ​ បា​មា៉​ ដែល​ការ​ចាប់​ខ្លួន​គេ​បាន​នឹង​ទទួល​រង្វាន់​២៥​លាន​ NAIRA (117.000អឺ​រ៉ូ) និង​យុទ្ធ​ជន​អ៊ិ​ស្លាម​និយម​១៧​នាក់​ទៀត​ បាន​ត្រូវ​សម្លាប់​ កាល​ពី​ថ្ងៃ​ទី​៤​ កក្កដា​ នៅ​ក្រុង​បា​មា៉​ ជា​ទី​ក្រុង​មួយ​នៃ​រដ្ឋ​ ប័រ​ដូ​ ។

ក្រសួង​ការ​ពារ​ប្រទេស​នី​ហ្សេ​រី​យា៉​ និយាយ​ថា​ ជា​អ្នក​ឯក​ទេស​ខាង​អាវុធ​ការ​ពារ​អាកាស​ ម៉ូម៉ូ​ឌូ​ បា​មា៉​ ត្រូវ​គេ​ស្គាល់​ដោយ​សារ​ភាព​សា​ហាវ​ព្រៃ​ផ្សៃ​របស់​គេ​ ហើយ​ជា​មនុស្ស​គ្មាន​មេត្តា​ ចូល​ចិត្ត​ខាង​សម្លាប់​មនុស្ស​ ។ សាក​សព​របស់​ជន​នេះ​ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​ ដឹង​ដោយ​​យុទ្ធ​ជន​ក្រុម​បូ​កូ​ហា​រា៉ម​ ដែល​ចាប់​បាន​២​នាក់​ ។កង​ទ័ព​នី​ហ្សេ​រី​យា៉​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៤​ សីហា​ ពី​ការ​សម្លាប់​មេ​របស់​ក្រុម​បូ​កូ​ហា​រា៉ម​២​នាក់​ទៀត​ ដែល​ម្នាក់​ឈ្មោះ​ម៉ូ​ហា​ម៉េដ​បា​ម៉ា​ ហើយ​ម្នាក់​ទៀត​ឈ្មោះ​​ អា​ប៊ូបា​កា​ហ្សា​ការី​យា៉​ យា៉​អ៊ូ​ ។

ក្រុម​បូ​កូ​ហា​រា៉ម​ដែល​កាន់​អាវុធ​តស៊ូ​​ដើម្បី​បង្កើត​ច្បាប់​អ៊ិ​ស្លាម​តឹង​រឹុង​មួយ​នៅ​ ភាគ​ខាង​​​ជើង​នី​ហ្សេ​រី​យា៉​ ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ តាំង​ពី​ចាប់​ធ្វើ​ប្រតិ​បត្តិ​ការ​កាល​ពី​៤​ឆ្នាំ​មុន​នេះ​មក​ ៕