ដឹង​ថា​ស្ត្រី​រូប​នេះកំពុង​អង្គុយ​មើល​កុន​ក្នុង​អី​ទេ?


តាម​ប្រភព​ពី Metroបានឱ្យ​ដឹង​ថា ស្ត្រី​អាយុ​៤៦​ឆ្នាំ​ម្នាក់ មានគំនិត​ច្នៃប្រឌិតដោយ​ទិញ​ឧទ្ធម្ភាគចក្រ​ខូច​កញ្ចាស់​មួយ​គ្រឿង​យក​មក​ផ្ទះ ដើម្បី​ច្នៃ​ធ្វើ​ជា​បន្ទប់​មើល​កុន​មួយ​ សម្រាប់ខ្លួនឯង​និង​កូនប្រុស​អាយុ​១១​
ឆ្នាំ​។

Maria បាន​ទិញ​ឧទ្ធម្ភាគចក្រ​នោះ​ក្នុង​តម្លៃ១​ពាន់​ដុល្លារ ហើយ​ស្ទូច​វាយ​កមក​ផ្ទះ ដោយ​យន្តហោះ​។ ពេល​យក​មក​ដល់ នាង​ក៏​ប​ម្លែ​ង​វា​ទៅ​ជា​បន្ទប់​កុន​មួយ ដោយ​ចំណាយ​ជាង១.៣០០០​ដុល្លារ​ ។ នៅ​ក្នុង​នោះ ​មានមី​នី​បាគ្រែ​សា​ឡុ​ងម៉ាស៊ីន​ជក់បារី និងប្រព័ន្ធ​ភ្លេង ដែល​មើលទៅ​ពិតជា​រ៉ូ​មែន​ទិច​មែនទែន​ ។

Maria បាន​និយាយ​ថា​​ «​នៅ​ពេល​ខ្ញុំ​ឃើញ​ឧទ្ធម្ភាគចក្រ​មួយ​នោះ ខ្ញុំ​ក៏​ទិញ​វា​ក្រោយ​ពេល​ឃើញ​មួយ​ថ្ងៃ​។ វា​មាន​តម្លៃ​ធូរ ហើយ​ខ្ញុំ​ចង់​យក​វា​មក​ច្នៃ​ ។ ការ​ចំណាយ​ជាង ១.៣០០០​ដុល្លារ ទៅ​លើ​ការ​ច្នៃប្រឌិត​នេះ គឺ​បាន​មក​ពី​ម៉ែ​ដោះ​របស់ខ្ញុំ ដែល​គាត់​បានឱ្យ​ខ្ញុំ​ក្រោយ​ពេល​គាត់​ស្លាប់​៣​ឆ្នាំ​មុន​។ គាត់​ប្រាប់​ខ្ញុំ​ឱ្យ​យក​វា​ទៅ​ចំណាយ​លើ​អ្វី​ដែល​ពិសេស​» ។​​

គួរ​បញ្ជាក់​​ដែរ​ថា ការ​ច្នៃប្រឌិត​នេះ​ គឺ​ចេញ​មក​ពី​គំនិត​របស់ Maria រួម​ជាមួយនឹង​ការ​ជួយ​ពលកម្ម​ពី​មិត្ត​ភក្ត្រ​របស់​នាង​ ។ តោះ​! មក​មើល​ថា​ វា​ពិសេស​យ៉ាងដូចម្តេច​ !

Facebook Google Twitter Email

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ