ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រឺត! ពេល​ឃើញ​កីឡាករ កៀន ធារ៉ា លើ​សង្វៀន… ស្មានតែ​លោក​បោះ​បង់​ប្រដាល់​ទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​៣​ឆ្នាំ​មុន​កីឡាករ កៀន ធា​រ៉ា ធ្លាប់​បាន​អង្រួន​វិស័យ​ប្រដាល់​ឱ្យ​រញ្ជួយ​គួរ​ឱ្យ​កត់សម្គាល់​ម្ដង​ហើយ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​ជីវភាព​រូប​លោក​ក៏​សម្រេចចិត្ត​បាត់​មុខ ដោយ​គេ​នឹក​ស្មានថា លោក​បាន​បោះបង់​ការ​ប្រដាល់​ទៅ​ហើយ​។ អីិុចឹង​ហើយ​ទើប​ការ​បង្ហាញខ្លួន​កាលពី​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ កាលពី​៣​ឆ្នាំ​មុន​កីឡាករ កៀន ធា​រ៉ា ធ្លាប់​បាន​អង្រួន​វិស័យ​ប្រដាល់​ឱ្យ​រញ្ជួយ​គួរ​ឱ្យ​កត់សម្គាល់​ម្ដង​ហើយ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​ជីវភាព​រូប​លោក​ក៏​សម្រេចចិត្ត​បាត់​មុខ ដោយ​គេ​នឹក​ស្មានថា លោក​បាន​បោះបង់​ការ​ប្រដាល់​ទៅ​ហើយ​។

អីិុចឹង​ហើយ​ទើប​ការ​បង្ហាញខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ចាប់អារម្មណ៍​ចំពោះ​កីឡាករ​រូប​នេះ បើ​ទោះជា​ឡើង​ប្រកួត​បាន​ត្រឹមតែ​២​ទឹក ព្រោះតែ​ការ​បរាជ័យ​របស់​លោក​ត្រូវ​បាន​លាតត្រដាង​ថា ដោយសារ​តែ​លោក​សម្ងំ​ធ្វើ​ជា​ព្រូឡាន​យ៉ាង​កម្សត់​អស់​៣​ឆ្នាំ ទើប​ធ្វើ​ឱ្យដៃ​ជើង និង​ក្បាច់គុន​ចុះ​ខ្សោយ​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នោះ មិនមែន​ជា​ការ​ប្រកួត​ជម្រុះ​ជើងឯក​ដូច​សព្វ​ដងនោះ​ទេ ដោយសារ​តែ​ទើបតែ​ជ្រើស​បាន​កីឡាករ​៤​រូប​ឱ្យ​ឡើង​ប្រកួត​យក​លេខ​១ លេខ​២ លេខ​៣ និង​លេខ​៤ ហើយ​តម្រូវ​ឱ្យ​បេក្ខភាព​ទាំង​៤​រូប​សម្រាក​មួ​យស​ប្ដា​ហ៍ ដើម្បី​សន្សំ​កម្លាំង​ឱ្យ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​១​ភាគ​៤​នៅ​ស​ប្ដា​ហ៍​ក្រោយ​។

បង្គោល​ក្រហម កៀន ធា​រ៉ា ដែល​គេ​បាន​ស្គាល់​កាលពី​៣​ឆ្នាំ​មុន ត្រូវ​បាន​គេ​ផ្គូរ​ផ្គង​ឱ្យ​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​បង្គោល​ខៀវ ឆោម ប៊ុ​ន​ឡុ​ង គឺជា​គូ​មិត្តភាព​ដែល​មាន​អ្នក​ចាប់អារម្មណ៍​ជាងគេ ជា​ពិសេស​ក្នុង​ពេល​ដែល​លោក​បាន​សារភាព​ថា ហេតុផល​ដែល​លោក​បាត់​មុខ​ពី​ការ​ប្រដាល់​អស់​៣​ឆ្នាំ ដោយសារ​តែ​លោក​ជាប់​ធ្វើ​ជា​ព្រូឡាន​ដើម្បី​ជីវិត​។

លោក​នៅ​តែ​អះអាង​ថា នៅ​តែ​ធ្វើ​ជា​ព្រូឡាន ដោយ​គ្រាន់តែ​ក្នុង​ពេល​នេះ​លោក​បាន​ការងារ​ថ្មី​គឺជា​អ្នក​ធ្វើ​ការ​ក្នុង​ឃ្លាំង​ឥ​វ៉ា​ន់​មួយ​នៅ​ម្ដុំ​បឹង​ទំពុន ទើប​លោក​មាន​ពេល​ហ្វឹកហាត់​ហើយ​សម្រេចចិត្ត​ចូល​ប្រកួត​ជា​ថ្មី​។ ការ​ត្រឡប់​លើក​នេះ​លោក​ថា នឹង​ប្រកួត​ឱ្យ​បាន​ជាប់លាប់ និង​ត្រូវ​តែ​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​បាន​ល្អ​ជាង​មុន បើ​ទោះជា​ដៃជើង​របស់​លោក​នៅ​មិន​ទាន់​បាន​រស់​ឡើង​វិញ​ក៏​ដោយ​។ លោក​ទើបតែ​ឡើង​រេញ​បាន​២​ដង សរុប​​ទាំង​ការ​បង្ហាញខ្លួន​នៅ​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​២ កុម្ភៈ​នោះ​ប៉ុណ្ណោះ បន្ទាប់​ពី​ត្រូវ​បាន​សង្វៀន​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​ផ្គូរ​ផ្គង​ឱ្យ​ប្រកួត​បើក​ឆាក​។

អីិុចឹង​ហើយ​ទើប​លទ្ធផល​បរាជ័យ​របស់​លោក​ក្នុង​ទឹក​ទី​២ ក្រោម​ដៃ​កីឡាករ​បង្គោល ខៀវ ឆោម ប៊ុ​ន​ឡុ​ង ដែល​មាន​ប្រវត្តិ​ប្រកួត​ជាង​៣០​លើក មិន​ត្រូវ​បាន​គេ​បន្ទោស​នោះ​ទេ នៅ​ក្នុង​កាលៈទេសៈ​ដែល​គេ​ដឹង​គ្រប់​គ្នា​ថា កីឡាករ​គឺ​ទោះជា​ខ្លាំង​ប៉ុណ្ណោះ ឱ្យ​តែ​ខកខាន​ប្រកួត​យូរ​គឺ​មិន​ខុស​ពី​កីឡាករ​ថ្មី​ច្រើ​ង​។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ គេ​ឃើញ​លោក​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព​យ៉ាង​អស់ពី​សមត្ថភាព ប៉ុន្តែ​លទ្ធផល​បាន​ត្រឹម​តែ​ទៅ​មិន​រួច​ជាមួយ​កីឡាករ ឆោម ប៊ុ​ន​ឡុ​ង​។

លោក សេង ក​ដិ​កា និយាយ​ថា ៣​ឆ្នាំ​មុន កៀន ធា​រ៉ា មិនមែន​បែប​ហ្នឹង​នោះ​ទេ ដោយ​លោក​ថ្លែង​ថា គេ​ត្រូវការ​ការ​ប្រកួត​យ៉ាង​ហោច​បួនដប់​ដង​ទៀត ទើប​កម្លាំង និង​បច្ចេកទេស​ដែល​ធ្លាប់​ប្រកួត​ល្អ​ត្រលប់​មក​វិញ​។ លោក​ប្រកាស​បន្ត​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ កៀន ធា​រ៉ា ឡើង​រេញ​ឱ្យ​បាន​ញឹកញាប់ ដើម្បី​ជួយ​ឱ្យ​កីឡា​ករ​រូប​នេះ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជា​ថ្មី ក្នុង​ពេល​ដែល​គេ​ប្រកាស​តាំងចិត្ត​ចង់​ចាប់​អាជីព​ប្រដាល់​ជា​ថ្មី​នោះ​។

កីឡាករ កៀន ធា​រ៉ា និយាយ​ថា លោក​សម្រេចចិត្ត​ត្រលប់​ចូល​ប្រដាល់ បន្ទាប់​ពី​ទើបតែ​រក​ការងារ​បាន​ធ្វើ​ជា​អ្នកបម្រើ​ការ​ក្នុង​ឃ្លាំង​មួយ​នៅ​ម្ដុំ​បឹង​ទំពុន ដែល​លោក​យល់​ថា មាន​ពេល​ហ្វឹកហាត់​បាន​ល្អ​ជាង​កាល​ដែល​លោក​នៅ​ធ្វើ​ជា​ព្រូឡាន​យ៉ាង​លំបាក​។ យ៉ាងណាមិញ លោក​ថា​មុន​ពេល​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Out Series By K-Cement នេះ រូប​លោក​ក៍​ប្រឹង​ប្រកួត​អស់ពី​សមត្ថភាព​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ