ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​២​នាក់​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​ហើយ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​២​នាក់ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្តបន្ទាប់ តែ​រយៈពេល​២​ថ្ងៃ​ដាច់​ដោយឡែក​ពី​គ្នា នាំ​ខ្លួន​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​២​នាក់ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្តបន្ទាប់ តែ​រយៈពេល​២​ថ្ងៃ​ដាច់​ដោយឡែក​ពី​គ្នា នាំ​ខ្លួន​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​ឈ្មោះ ជា ច្រឹង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ឧសភា​២០១៥ ជាប់ពន្ធ​ធានា​គា​ខេត្ត​ស៊ី​សាកេ​ត ដោះ​លេង​នៅ​ថ្ងៃ​ទី​១ កុម្ភៈ ២០១៩ នឹង​ម្នាក់​ទៀត​ឈ្មោះ ឃឹម លុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពោល ឃុំ​អណ្ដើក ស្រុក​រតៈន​មណ្ឌល ខេត្តបាត់ដំបង ជាប់គុក​នៅ​ខេត្ត​ណាត​ស្រើ​ន ប្រទេស​ថៃ ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ​២០១៦ ដោះ​លេង​ថ្ងៃ​ទី​៣១ មក​រា ២០១៩ ទាំង​២​នាក់​ក្រុម​អាជ្ញាធរ​ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ កាប់​ឈើ​ក្រ​ញ៉ូ​ង​ក្នុង​ទឹកដី​ថៃ ។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​២​ថ្ងៃ ក្រោយ​ពី​បាន​ទទួលទោស​ពី​ក្រុម​អាជ្ញាធរ​ថៃ​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​ឆ្លង​ដែន​ខុសច្បាប់​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ