ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងជួយ​ស៊ីញ៉ូឡាន និងគោះដំបូលកង់បី ​ផ្ទុះជម្លោះបែកផ្សែង ​ផ្អើលផ្សាររន្ទះបា.ញ់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណីផ្ទុះហិ.ង្សា​រវាង​បុរសជាអ្នករត់កងបីឥណ្ឌាម្នាក់ និងបុរសម្នាក់ទៀត​ជា​​

រាជធានីភ្នំពេញ ៖ មានករណីផ្ទុះហិ.ង្សា​រវាង​បុរសជាអ្នករត់កងបីឥណ្ឌាម្នាក់ និងបុរសម្នាក់ទៀត​ជា​​អ្នកភូមិជួយស៊ីញ៉ូ​រថយន្ត​ ដោយ​​ដើមហេតុ​​ផ្តើមចេញពីរឿង​ផ្លូវនៅក្នុងផ្សារស្ទះ ​ក៏​​ជួយ​ស៊ីញ៉ូ​​រថយន្ត​ ​និង​គោះដំបូលកង់បីឥណ្ឌា ដោយប្រាប់ថាចាំបន្ដិច​ឱ្យរថយន្តទៅសិន ក៏កើតជាហិ.ង្សាវា.យគ្នាផ្អើល​​​តែម្តង​ ។​

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅភូមិ១៦ហៅផ្សាររន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាម​ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែល​ឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ជាអ្នកភូមិបានជួយ​​ស៊ីញ៉ូ​ឡាន ដោយសារផ្លូវនៅក្នុងផ្សារស្ទះ ។ ពេលនោះក៏មានបុរសម្នាក់ទៀត​ជាអ្នក​រត់ម៉ូតូកង់បីឥណ្ឌាបើកមក ធ្វើឱ្យបុរសជាអ្នកស៊ីញ៉ូឡានបានទៅគោះដំបូលកង់ ដោយប្រាប់ថាឱ្យរថយន្តទៅមួយសិន ស្រាប់តែពេលនោះបុរសជាអ្នករត់កង់បីស្រែកឱ្យ ហើយបុរសជាអ្នកស៊ីញ៉ូឡានក៏ស្ទុះទៅចាប់ក្របួចករអាវ តែមិនទាន់បានវាយផង ក៍ត្រូវអ្នករត់បីឥណ្ឌាវាយទៅលើគាត់ជាច្រើនដៃ បណ្តាល​ឱ្យ​ដួលទៅលើដី។ ពេលងើបឡើង​វិញគាត់ខឹងនឹងបុរសជាអ្នករត់កង់បីដែល​វាយមកលើគាត់ ទើបគាត់ទៅទាញដំបូលកង់បី​រហែកតែម្ដង ដោយសារ​គាត់ស្រវឹងស្រាមិនអាចតដៃឈ្នះបុរសរត់កង់បី​នោះទេ ។

ប្រជា​ពលរដ្ឋនាំគ្នាហួសចិត្ត​ចំពោះ​អ្នករត់កង់បីឥណ្ឌាដែល​បានវាយទៅលើបុរសម្នាក់ដែល​ជាប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ ដោយសារគ្រាន់តែរឿង​ជួយ​ស៊ីញ៉ូ​ឡាន ហើយទៅគោះដំបូលកង់បីឥណ្ឌា ដោយប្រាប់ថាចាំបន្ដិច​ឱ្យរថយន្តទៅសិន ក៏កើតជាហិ.ង្សាវាយគ្នា​បែបនេះ ។​

បន្ទាប់ពីកើតហេតុ ក៏មានកម្លាំងកងរាជអាវុធហ្ថតខណ្ឌចម្ការមនចុះមកទីតាំងកើតហេតុ ដោយទុកឱ្យភាគីទាំងសងខាងដោះស្រាយគ្នា តែដោយសារបុរសជាអ្នករត់កង់បីវាយគេហើយថែមទាំងទាមទារសំណងទៀត ទើបធ្វើឱ្យខាងភាគីរងគ្រោះមិនព្រម ដោយសារភាគីអ្នករត់កង់បី​វាយគេបែកមុខហើយចង់ទារ​សំណងទៀត។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហ្ថតខណ្ឌចម្ការមនបាននាំភាគីទាំង២យកទៅធ្វើការសួរនាំនិងអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ ដោយសារវាយគ្នាបែកមុខ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ