ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​​សាលា​​ស្តី​ពី​​របួស​​ក្បាល​​ជង្គង់​​​-ក​​ជើង​​​ក្នុង​​ពេល​​លេង​​កីឡា​​និង​វិធី​​ការពារ​​​​បាន​​បញ្ចប់​​ដោយ​​ជោគ​​ជ័យ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ សិក្ខា​សាលា​​ស្តី​ពីរបួស​ក្បាល​ជង្គង់-ក​ជើង​​ក្នុងពេល​លេង​កីឡា​ និង​​វិធី​ការពារ​ដែល​បាន​រៀប​ចំ​​​ឡើង​កាលពី​ថ្ងៃទី​៧ សីហា ​នៅគណៈ​កម្មាធិការជាតិ​អូឡាំពិក​​កម្ពុជា​ដោយ​​​​​​​មាន​សិក្ខា​កាម​ដែល​សុទ្ធ​សឹង​ជា​គ្រូ​ពេទ្យ​​កីឡា​​ គ្រូ​បង្វឹក​​ និងគ្រូ​​ជំនួយ​​មក​ពី​សហ​ព័ន្ធ​​​​​​​​​​​​​​​​​​​​​​​​ចំនួន​៥២​រូបចូលរួម​នោះ ​មកដល់​ល្ងាច​ថ្ងៃទី​៨ សីហា ​បាន​បញ្ចប់​ដោយ​ជោ​គជ័យ ។

រាជ​ធានី​ភ្នំពេញ ​៖ សិក្ខា​សាលា​​ស្តី​ពីរបួស​ក្បាល​ជង្គង់-ក​ជើង​​ក្នុងពេល​លេង​កីឡា​ និង​​វិធី​ការពារ​ដែល​បាន​រៀប​ចំ​​​ឡើង​កាលពី​ថ្ងៃទី​៧ សីហា ​នៅគណៈ​កម្មាធិការជាតិ​អូឡាំពិក​​កម្ពុជា​ដោយ​​​​​​​មាន​សិក្ខា​កាម​ដែល​សុទ្ធ​សឹង​ជា​គ្រូ​ពេទ្យ​​កីឡា​​ គ្រូ​បង្វឹក​​ និងគ្រូ​​ជំនួយ​​មក​ពី​សហ​ព័ន្ធ​​​​​​​​​​​​​​​​​​​​​​​​ចំនួន​៥២​រូបចូលរួម​នោះ ​មកដល់​ល្ងាច​ថ្ងៃទី​៨ សីហា ​បាន​បញ្ចប់​ដោយ​ជោ​គជ័យ ។ លោក​ Joreg Teichmann ជា​វេជ្ជ​​​បណ្ឌិត​ជន​ជាតិ​អាល្លឺម៉ង់​ធ្វើ​ការ​នៅវិទ្យាស្ថាន​ជាតិ​កីឡា​​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ថ្លែង​អំណរ​គុណ​ដល់​សិក្ខា​កាម​ទាំង​អស់​​ដែល​បាន​ចូលរួម​​ក្នុង​វគ្គ​សិក្សា​នេះ ។ ​​

លោក​បន្តថា ​សម្រាប់​វគ្គ​នេះ​​យ៉ាង​ហោច​ក៏​ត្រូវ​ការ​រយៈ​ពេល​សិក្សា​ពី​មួយ​សប្តាហ៍​ទៅ​១០​​ថ្ងៃ​ដែរ​ទើប​​គ្រប់​គ្រាន់ តែដោយ​សារ​ពេល​វេលា​តិច​លោក​ជឿ​ថា សិក្ខា​កាម​ទាំង​អស់​​ទទួល​បាន​ច្រើន​បំផុត​​​តឹ្រឹម​តែ​២០​​ភាគរយ​​នូវ​​អ្វី​ដែល​​លោក​​​​​​​​​​​​​ផ្តល់​​ឱ្យ​ប៉ុណ្ណោះ ។ លោក​វ៉ាត់ ចំរើន​ អគ្គ​​លេខាធិការ​គណៈ​កម្មា​ធិការ​​ជាតិ​អូ​ឡាំ​ពិក​​កម្ពុជា ​(NOCC)បាន​ថ្លែង​​​​ឱ្យដឹងថា ​មណ្ឌល​​វេជ្ជ​សាស្ត្រ​​និង​វិទ្យា​សាស្ត្រ​​កីឡា​ដើរ​តួនាទី​សំខាន់​ណាស់ ក្នុងការ​ស្រាវ​ជ្រាវ​​ស្វែង​រក​លក្ខណៈ​វិទ្យា​សាស្ត្រ​ក្នុងការ​ថែ​រក្សា​​សុខ​ភាពកីឡាករ-កីឡាការិនី ពិសេស​កីឡា​​កម្រិត​ខ្ពស់​ក្រោយ​ពី​​ការ​ហ្វឹក​ហាត់​នោះ ។ លោក​បន្តថា ​ជា​​គ្រូបង្វឹក​​ម្នាក់​បើ​មិន​យល់​ ឬ​មិន​ចេះ​ខ្លះៗ​​​​​​​​ពី​វិធី​សង្គ្រោះ​​បឋម​​ទេ ​នោះ​​​វា​ប៉ះ​ទង្គិច​​ខ្លាំង​ណាស់​​ដល់​ចិត្ត​សាស្ត្រ​អត្ត​ពលិក ហើយ​ក្រុម​គ្រួសារ​​របស់​ពួក​គេ​ក៏​មិន​​ហា៊ន​​​​​​​​ឱ្យ​កូន​​របស់គេ​មក​ហាត់​​ជា​មួយ​យើង​ដែរ ​។ ​អត្ត​ពលិក​គេ​សប្បាយ​ចិត្ត​​​គេហ៊ាន​​​បញ្ចេញ​កម្លាំង​ប្រកួត​ដោយ​មិន​ខ្លាច​​គ្រោះ​ថ្នាក់​ឡើយ បើ​គេ​ដឹង​ថា​គ្រូបង្វឹក​របស់​គេ​ចេះ​ពី​វិធី​​សង្គ្រោះ​​​បឋម​នោះ ។ ជាចិត្ត​សាស្ត្រ​​ប្រសិន​បើ​​កីឡាករ​-កីឡាការិនីរង​របួស​​សូម​កុំ​ទុក​ពួកគេ​ចោល​ឱ្យ​នៅក្រៅ​ក្រុម​វាមិន​ជាការ​ល្អ​​ទេ គឺ​​​​ត្រូវ​​​ឱ្យ​គេ​​នៅ​ក្នុង​​ក្រុម​ដដែល​ហើយ​ហាត់​​ទៅតាម​លទ្ធ​ភាព​ដែល​គេ​​​អាច​ធ្វើ​បាន​ នោះ​គេ​នឹង​មាន​ភាព​កក់​ក្តៅ​ជា​មួយ​​យើង ហើយ​មាន​អារម្មណ៍​​​​ចង​់​ហាត់​ជា​មួយ​យើង​បន្ត​ទៀត ។ លោក​​​​​​​បញ្ជាក់​​ថា​នេះ​គ្រាន់​​តែជា​វគ្គ​ខ្លី​​​ន​ិងជា​ផ្នែក​មួយ​ប៉ុណ្ណោះ នៅ​​សល់​​ម​ុខ​វិជ្ជា​ច្រើន​ទៀត​​​ដែល​យើង​ត្រូវ​សិក្សា​​​​​ តែ​ដោយ​សារ​ពេល​វេលា​​​​​​​ខ្លី​ដូច្នេះ​ទើប​យើង​សម្រេច​​យក​ត្រឹម​នេះ ហើយ​​​​យើង​នឹង​បង្កើត​ឱ​្យ​មាន​វគ្គ​​នេះ​បន្ត​នៅ​​ឆ្នាំ​ក្រោយ​​ទៀត ដោយ​រៀប​ចំ​ឱ្យ​បាន​រយៈ​​​ពេល​១​សប្តាហ៍​ទៅ​១០​ថ្ងៃ ​។

​សូម​បញ្ជាក់ថា ​​សិក្ខា​សាលា​នេះ​បាន​សិក្សា​ទៅ​លើ​​វិធី​​ធ្វើ​លំហាត់​ប្រាណ​​ វិធី​កម្តៅ​សាច់​ដុំ​មុន​ពេល​ប្រកួត​​ដើម្បី​​កុំ​ឱ្យ​អត្ត​ពលិក​មាន​របួស ​រហែក​សាច់​ដុំ ឬរលាក​​​សាច់​ដុំ នៅពេល​កំពុង​ប្រកួត ។ ជា​មួយ​​គ្នា​នេះ​លោក​​Joerg​ Teichmann ​ក៏​បង្ហាញ​​ពី​បទ​​ពិសោធន៍​​របស់​លោក​​ក​្នុងការ​សង្គ្រោះ​​ដល់​អត្ត​ពលិក​​ដែល​មាន​​បញ្ហា​សាច់​ដុំ​​​នៅ​មុន​ពេល​​​-កំពុង​ និង​ក្រោយ​ពេល​ប្រកួត​ផងដែរ ៕