ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ក្លិប​របស់​វីរបុរស​បាល់ទាត់​ខ្មែរ​ប៉ែន ផាត ឡើង​មក​លី​គ​កំពូល​បារាំង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់ Paris FC​បាន​ត្រឡប់​មក​កាន់​លី​គ​កំពូល​(Ligue1) បារាំង​ជា​ផ្លូវការ​ក្នុង​នាម​ជា​ក្រុម​ចំណាត់ថ្នាក់​ទី​២​នៃ​Ligue2​បារាំង​បន្ទាប់​ពី​បាត់​មុខ​អស់​រយៈពេល​៤៦​ឆ្នាំ ។ Lorient ជា​ក្រុម​ជើងឯក​ដែលបាន​រួម​ដំណើរ​មក​លី​គ​កំពូល​បារាំង​រដូវ​កាលក្រោយ​ជាមួយ​គ្នា ។…

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់ Paris FC​បាន​ត្រឡប់​មក​កាន់​លី​គ​កំពូល​(Ligue1) បារាំង​ជា​ផ្លូវការ​ក្នុង​នាម​ជា​ក្រុម​ចំណាត់ថ្នាក់​ទី​២​នៃ​Ligue2​បារាំង​បន្ទាប់​ពី​បាត់​មុខ​អស់​រយៈពេល​៤៦​ឆ្នាំ ។ Lorient ជា​ក្រុម​ជើងឯក​ដែលបាន​រួម​ដំណើរ​មក​លី​គ​កំពូល​បារាំង​រដូវ​កាលក្រោយ​ជាមួយ​គ្នា ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍នោះ​គឺ វីរៈបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត ក៏​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​នេះ​ដែរ​កាលពី​ទស​វត្សឆ្នាំ​១៩៧០(១៩៧៨-១៩៧៩)​ក្រោយ​ផ្លាស់​ចេញពី​ក្លិប Montpelier​។

លោក ប៉ែន ផាត ជា​វីរបុរស​បាល់ទាត់​ជាតិ​កម្ពុ​ជាមួយ​រូប ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ខ្មែរ​ទាំងឡាយ​កាលពី​ជំនាន់​ទសវត្សរ៍​៦០​និង​៧០ ។ លោក​ជា​អតីត​ខ្សែប្រយុទ្ធ និង​ជា​អ្នកបម្រើ​ស្លាប​ខាងស្ដាំ នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ជួយ​ឲ្យ​ក្រុមបាល់ទាត់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤ នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់ Asian Cup ១៩៧២ ។ លោក ប៉ែន ផាត ពាក់អាវ​លេខ​៧ ទាំង​នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​ប្រទេស​ថៃ បច្ចុប្បន្ន​លោក​និង​គ្រួសារ​រស់នៅ​ក្នុង​ប្រទេស​បារាំង ។
តើ​លោក ប៉ែន ផាត មាន​ប្រវត្តិ​យ៉ាងណា0x017d7​ត​ស់​មក​ស្វែង​យល់ និង​តាមដាន​ទាំងអស់​គ្នា ។

លោក ប៉ែន ផាត កើត​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​១៩៤៨ នៅ​ស្រុក​ទួល​ថ្ម ខេត្តកំពង់ចាម លោក​មាន​ឪពុក​ឈ្មោះ ប៉ែន ស៊ា​ង និង​ម្តាយ​ឈ្មោះ យឹ​ម សាន ជា​កសិករ​រស់នៅ​លើ​ទឹកដី​ខេត្តកំពង់ចាម លោក​ជា​ប្អូន​ពៅ​ដែល​មាន​បងប្រុស​បង្កើត​៤​នាក់ ។ ទោះបីជា​ឪពុក​ម្តាយ​ជា​កសិករ​ក៏​ពិតមែន​ប៉ុន្តែ​លោក​ទាំង​២
បាន​បញ្ជូន​កុមា​រា ប៉ែន ផាត ចូល​រៀន​ថ្នាក់បឋម​សិក្សា​នៅ​សាលា​បឋម​សិក្សា​ទួល​ថ្ម និងបាន​ផ្លាស់​មក​រៀន​នៅ​សាលា​គន្ធ​បុប្ផា ក្នុង​កម្រិត​ថ្នាក់​ទី​៦ ក្នុង​រាជធានី​ភ្នំពេញ ។ ក្រោយមក​ទៀត​កុមា​រា​នេះ បាន​ផ្លាស់​ទៅ​រៀន​នៅ​អនុ​វិទ្យាល័យ​ព្រះ​យុគន្ធរ ដោយ​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៥​ប៉ុណ្ណោះ​។

ក្នុង​វ័យ​ប្រហែល​៧​ឆ្នាំ ប៉ែន ផាត ស្គាល់​បាល់ទាត់​តាម​រយៈ​បងប្រុស​របស់​ខ្លួន និង​ចាប់ផ្តើម​លេង​បាល់​កម្សាន្ត ា​មួយ​មិត្តភក្តិ​នៅ​សាលា​ទួល​ថ្ម នៅ​ឯ​ខេត្តកំពង់ចាម ។ ការ​លេង​របស់​កុមា​រា ប៉ែ​ត ផាត ជា​រៀងរាល់ថ្ងៃ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ក៏​ដូច​ជា​គ្រូបង្វឹក​កីឡាបាល់ទាត់​នៅ​សាលា​ទួល​ថ្ម មានការ​ចាប់អារម្មណ៍​ហើយ​រូបគេ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​លេង​ក្នុង​ក្រុមបាល់ទាត់​ប្រចាំ​សាលា​ទួល​ថ្ម ក្នុង​អាយុ​១៤​ឆ្នាំ​។ ក្នុង​នាម​ជា​ខ្សែប្រយុទ្ធ​ជួរ​មុខ កីឡាករ ប៉ែន ផាត តែងតែមាន​វត្ត​មាននៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម​ដទៃ​ទៀត​នៅ​ក្នុង​ខេត្តកំពង់ចាម​។ នៅ​ឆ្នាំ​១៩៦១ កីឡាករ ប៉ែន ផាត បាន​ចូល​លេង​ឲ្យ​ក្រុម​ទួល​ថ្ម​ទល់​និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​ឆែក​ក្នុង​ជំនួប​មិត្តភាព​មួយ​នេះ​លើ​ទឹកដី​ខេត្តកំពង់ចាម​។

ពេល​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​នោះ​ក្នុង​វ័យ​ត្រឹមតែ​១៥​ឆ្នាំ​ប៉ុណ្ណោះ កីឡាករ ប៉ែន ផាត បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ពេញចិត្ត​និង​ថ្លែង​ថា​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​តែ​ម្ដង ដោយសារ​តែ​ការ​ស៊ុត​បាល់​ដ៏​អស្ចារ្យចូល​សំណាញ់​ទី​ក្រុម​ជម្រើសជាតិ​នា​ពេល​នោះ ។ ដោយ​ទទួល​ការ​ពេញចិត្ត​ពី​សំណាក់គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ប៉ែន ផាត ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ជាទី​ស្រឡាញ់​មក​រស់នៅ​ក្នុង
ទីក្រុង​ភ្នំពេញ​នៅ​ចុងឆ្នាំ​១៩៦៣ ដើម្បី​បំពេញភារកិច្ច​ជា​កីឡាករ​បាល់ទាត់​វ័យក្មេង​ដែល​លេង
ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។ នៅ​ពេលបាន​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​និង​មិន​បាន
លេង​ពេញ​ម៉ោង​ដោយសារ​តែ​អាយុ​នៅ​ក្មេង​និងមាន​បទ​ពិសោធ​លេង​នៅ​តិច ទេព​កោសល្យ​លេង​របស់ ប៉ែន ផាត បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន និង​គ្រូបង្វឹក ។

អ្នក​ស្នេហា​កីឡាបាល់ទាត់​កាលពី​ជំនាន់​សង្គមរាស្ត្រនិយម និង​ដែល​បាន​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​សុទ្ធតែ​បាន​និយាយ​ថា វិស័យ​កីឡាបាល់ទាត់​ខ្មែរ​ក្នុង​ទសវត្សរ៍​៦០​ពិតជា​រីក​ចម្រើន​ខ្លាំង ហើយ​ក្រុម​កីឡាករ​បាល់ទាត់​ខ្មែរ​ពិតជា​មាន​ថ្វី​ជើង​ពូកែ​ៗ​ដែល​ធ្លាប់​លេង​ឈ្នះ​ជប៉ុន ប៉ុន្តែ​ប្រកួត​ចាញ់​កូរ៉េ​ខាងជើង​និង​ចិន​ត្រឹម​មួយ​ទល់​និង​សូន្យ​តែ​ប៉ុណ្ណោះ​។ ពួក​គេ​រំឭក​ទៀត​ថា នៅ​ពេល​នោះ​ប្រទេស​ជប៉ុន​មិន​មាន​ភាព​ល្បីល្បាញ​ខាង​បាល់ទាត់​ដូច​ខ្មែរ​ឡើយ​។

ឆ្នាំ​១៩៧២​គឺជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​នៃ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​ប្រចាំ​ទ្វីបអាស៊ី បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​កីឡាករ​ថៃ​ដោយ​គ្រាប់​បាល់​ប៉េ​ណាំង​ទី ៣​ទល់​នឹង​៥ ក្រោយ​ពី​ប្រកួត​ដោយ​លទ្ធផល​ស្មើគ្នា​ពី​២​ទល់​និង​២​ត្រឹម​រយៈពេល​៩០​នាទី ។

លោក ប៉ែន ផាត ជា​កីឡាករ​មួយ​រូប​ដែល​បាន​ស៊ុត​ប៉េ​ណាំង​ទី​បាន​សម្រេច​ខណៈ​ដែល​មិត្ត​រួម​ក្រុម​២​នាក់​ផ្សេង​ទៀត​ស៊ុត​បាល់​មិន​ចូល​សំណាញ់​ទី​ក្រុម​ថៃ​ឡើយ ។ ក្រៅពី​ជួយ​បាល់ទាត់​ជម្រើស​ជាតិខ្មែរ​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ឆ្នាំ​១៩៧២ លោក​ក៏​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន FA Cup នៅ​ប្រទេស​ថៃ​ចំនួន​២​ដង​ផង​ដែរ​។ ក្រៅពី​នេះ​ក្រុម​កីឡាករ​ខ្មែរ​ធ្លាប់​ឈ្នះ​ក្រុម​កីឡាករ​សិង្ហ​បុរី​៣​ទល់​នឹង​១​នៅ​ឆ្នាំ​១៩៦៨ និង​ឈ្នះ​ឥណ្ឌូ​នេ​ស៊ី​២​ទល់​នឹង​០​នៅ​ឆ្នាំ​១៩៦៩​។

នៅ​ចុងឆ្នាំ​១៩៧២ ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ធ្លាប់​បាន​បំបាក់​ក្រុម​កីឡាករ​ជម្រើសជាតិ​ថៃ​៣​ទល់​នឹង​០​ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពានរង្វាន់​ប្រេ​ស៊ី​ល​ដិ​ន​ខាប់​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​ក្រុម​កីឡាករ​ថៃ​វាយ​ក្រុម​កីឡាករ​ខ្មែរ​រហូត​ដល់​របួសធ្ងន់ និង​ប្រកួត​លែង​កើត ។ ក្រុម​កីឡាករ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុមកីឡា​ករមី​យ៉ា​ន​ម៉ា​២​ទល់​នឹង​១ ដោយសារ​កីឡាករ​កម្ពុជា​សុទ្ធតែ​រង​របួស​មុន​ការ​ប្រកួត​នេះ​មក​ដល់ ។

បើ​តាម​លោក ប៉ែន ផាត មុន​នឹង​បរាជ័យ​ក្នុង​ការ​ប្រកួត​ខាងលើ​នោះ​មី​យ៉ា​ន​ម៉ា​ត្រូវ​កីឡាករ​កម្ពុជា​យកឈ្នះ​មិន​តិច​ដងនោះ​ទេ​។

ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​ពីលើ​ទីលានលោក ប៉ែន ផាត បាន​ក្លាយជា​កីឡាករ​គោលដៅ​របស់​ក្លិប​បាល់ទាត់​នានា​នៅ​ក្នុង​តំបន់​និងក្នុង​ទ្វីបអឺរ៉ុប​ផង​ដែរ​ដូច​ជា ហុងកុង វៀតណាមអុ​ី​រ៉​ង់ និង​អា​ល្លឺ​ម៉​ង់​ជាដើម ។ ក្នុង​ឆ្នាំ​១៩៧២ លោកសម្រេចចិត្ត​ចុះ​កុងត្រា​លេង​ឲ្យ​ក្លិប Raj Pracha FC​របស់​ថៃ​ក្រោម​ហេតុផល​ថា​លោក​ចង់​រស់នៅ​ជិត​ប្រទេស​កម្ពុជា​និង​គ្រួសារ​របស់​លោក​។

កាលពី​ជំនាន់​នោះ លោក ប៉ែន ផាត បាន​ខិតខំ​លេង​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពានរង្វាន់​លី​គ​ក្នុងស្រុក​របស់​ថៃ​ចំនួន​២​សម័យ​កាលពី​ឆ្នាំ​១៩៧២​និង​ឆ្នាំ​១៩៧៣​។ នៅ​ឆ្នាំ​១៩៧៤-១៩៧៥ និង​ឈ្នះ​ពានរង្វាន់​ឃ្វី​ន​ខាប់​ឆ្នាំ​១៩៧៣-១៩៧៤ និង​ឆ្នាំ​១៩៧៤-១៩៧៥​។ ជា​សរុប​លោក​បាន​ជួយ​ឲ្យ​ក្រុម​Raj Pracha FC ឈ្នះ​ពានរង្វាន់​ក្នុងស្រុក​ចំនួន​៦​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ​ប៉ុណ្ណោះ ។ លោកត្រូវ​បាន​នាយក​កាសែត​ដ៏​ធំ​មួយ​របស់​ថៃ​ប្រសិទ្ធនាម​ថា​ជា​កីឡាករ​ពស់​កេងកង​ពីព្រោះ​បច្ចេកទេស​របស់​លោក​ក្នុង​ការ​បណ្ដើរ​បាល់​គេច​ពី​កីឡាករ​ជា​ច្រើន​នាក់​ប្រៀប​ដូច​ជា​សត្វ​ពស់​កំពុង​វារ​យ៉ាង​លឿន​ដូច្នេះ​ដែរ ។

នៅ​ចុងឆ្នាំ​១៩៧៧ លោក​ប៉ែន ផាត បានចាកចេញ​ទៅ​កាន់​ប្រទេស​បារាំង​តាម​បំណងប្រាថ្នា​បន្ទាប់​ពី​បាន​ឈប់​បម្រើ​ការ​នៅ​ក្នុង​ក្លិប​Raj Pracha FC បន្ទាប់​ពី​បាន​ជួប​សន្ទនា​គ្នា​មួយ​ក្នុង​ពេល​លោក​បម្រើ​ការងារ​ជា​អ្នកលក់​សំបុត្រ​យន្តហោះ​ជាមួយ​ប្រធាន​ក្លិប​បាល់ទាត់​មួយ​នៅ​គ្រ័​រ​ណូ​ក្នុង​ប្រទេស​បារាំង​។ បន្ទាប់​ពី​បាន​រៀបរាប់​អតីតកាល​នៃ​អាជីព​ក្នុង​វ័យ​២៩​ឆ្នាំ​លោក​ត្រូវ​បាន​ធានា​ឲ្យ​មក​កាន់​ប្រទេស​បារាំង​និង​បាន​ចូលរួម​លេង​ឲ្យ​ក្លឹ​ប​គ្រ័​រ​ណូ​អេស​ស៊ី​អស់​រយៈពេល​១​ឆ្នាំ​។ Grenoble FC ជា​ក្លិប​កំពូល​នា​សម័យ​នោះ​របស់​ប្រទេស​បារាំង​ក្រោយមក​ទៀត​លោក​បាន​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប Montpellier ។

ប៉ុន្តែ​ដោយ​គ្មាន​អ្នកគាំទ្រ លោក​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប​នេះ​ទៅ​នៅ​ក្លិប Paris FC ក្នុង​កម្រិត​ឌី​វី​ស្យុ​ង​៣​រយៈពេល​១​ឆ្នាំ ។ ដោយសារ​អាយុ​របស់​លោក​ជ្រេ​បន្តិច​ទៅ​ហើយ លោក​ក៏​បាន​សម្រេចចិត្ត​បញ្ចប់​អាជីព​នៅ​ត្រឹម​ក្លិប​Paris FC​តែ​ម្ដង​។

លោក​ប៉ែន ផាត បាន​រៀប​ការ​ភរិយា​នៅ​ឆ្នាំ​១៩៧៩ ក្នុង​ប្រទេស​បារាំង ។ ពិធី​មង្គលការ​នេះ​បាន​កើតឡើង​ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ធ្វើការ​នៅ​ហាង​លក់​ថ្នាំ​ជាមួយ​គ្នា ។ អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ម្នាក់​ឈ្មោះ ប៉ែន ស្ទេ​ហ្វិ​ន ។ ស្ទេ​ហ្វិ​ន ធ្លាប់​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ជម្រើសជាតិ​កម្ពុជា​ផង​ដែរ បច្ចុប្បន្ន​គេ​ជា​វិស្វករ​ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​បារាំង​។ លោក ប៉ែន ផាត នៅ​តែ​ជា​គ្រូបង្វឹក​បាល់ទាត់ និង​មិន​ត្រឹមតែ​ហ្វឹកហាត់​កីឡាករ​បារាំង​នោះ​ទេ ប៉ុន្តែ​លោក​ក៏​បង្ហាត់​កីឡាករ​ខ្មែរ​នៅ​ទីនោះ​ផង​ដែរ​រហូត​ដល់​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ