ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ត្រៀម​ផ្ដល់​ភាព​ងាយស្រួល​និង​រីករាយ​ដល់​អ្នកគាំទ្រ​ពេល​បើកទ្វារ​ទទួល​ក្រុម Madura United ​ស្អែកនេះ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ត្រៀម​ផ្ដល់​ភាព​ងាយស្រួល និង​រីករាយ​ដល់អ្នកគាំទ្រ​ពេល​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទទួល​ក្រុម​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី Madura United ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ…

រាជធានី​ភ្នំពេញ ៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ត្រៀម​ផ្ដល់​ភាព​ងាយស្រួល និង​រីករាយ​ដល់អ្នកគាំទ្រ​ពេល​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទទួល​ក្រុម​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី Madura United ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥​។

ទោះបី​អ្នក​អ្នកគាំទ្រ​តម្រូវ​ឱ្យ​ទិញ​សំបុត្រ​ចូលទស្សនា​តម្លៃ​៥០០០​រៀល ប៉ុន្តែ​អ្នកគាំទ្រ​អាច​នឹង
ទទួល​បាន​អ្វី​ពិសេស​លើស​ពី​ការ​ទស្សនា​បាល់ទាត់ ទៅ​ទៀត ។ ការ​អញ្ជើញ​ចូលរួម​ទស្សនា​ផ្ទាល់​ជា​ការ​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដើម្បី​ស្វែងរក​ជ័យជម្នះ​បង្កើត​កំណត់​ត្រា​ថ្មី ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ថែម​ទៀត​។

មិនតែប៉ុណ្ណោះ​ក្រុមការងារ​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​រៀបចំ​ជា​ពិសេស​សម្រាប់​អ្នកគាំទ្រដោយ​មិន​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ចូល​ទស្សនាដូច​មុន​ឡើយ ។ តាម​ការ​ប្រកាស​របស់​ក្លិបព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ចុះ​ថ្ងៃ​ទី​៨ ខែមេសាឱ្យ​ដឹង​ថា ក្លិប​បាន​រៀបចំ​ការ​ឆែក​សំបុត្រ និង​ស្កែ​នជា​២៤​ជួរ ។ ក្លិប​បើក​ច្រកចូល​ពហុ​កីឡដ្ឋាន២៣​ច្រក​មិន​តម្រូវ​ឱ្យ​ប្តូរ​សំបុត្រ​ទៀត​ទេសម្រាប់​E-Ticket ដោយ​បង្ហាញ QR Code ស្កែ​នចូល​តែ​ម្តង ។ សម្រាប់​E-Ticket ក្រុមការងារ​បាន​ព្រី​ន​ឈ្មោះ និង​លេខ​ទំនាក់ទំនង​របស់​លោក​អ្នក​ដាក់​ចូល​ធុង​ឆ្នោត​រួចរាល់​។

ការ​រៀបចំ​វិធីសាស្ត្រ​ថ្មី​នេះ​ឡើង បន្ទាប់​ពី​ការ​ប្រកួត​កាលពីដើម​ខែមីនា ឆ្នាំ​២០២៥ កន្លង​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ អ្នកគាំទ្រ​ជា​ច្រើន​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ឈរ​តម្រង់​ជួរ និង​ចំណាយ​ពេលវេលា​យូរ​សម្រាប់​ការ​ពិនិត្យ​សំបុត្រ​ឲ្យ​ចូល​ទស្សនា ដោយសារ​សំបុត្រ​ដែល​ទិញ​ផ្ទាល់​ដៃ និង​សំបុត្រ E-Ticket ទិញ​តាម App គឺ​មានការ​ត្រួតពិនិត្យ​ផ្សេង​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ