ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បដិសេធ​ដំណឹង​ចរចា​ជាមួយ​ស្ថាប័ន​ប្រដាល់​WKN

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ស្ថាប័ន​ប្រដាល់ WKN (World Kickboxing Network) ចេញ​ផ្យា​យ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពួក​គេបាន​និង​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​កម្រិត​ខ្ពស់​ជាមួយ​ភាគី​កម្ពុជា​ជា​ផ្លូវការ លើ​ការ​ប្រកួត​ជើងឯក​គុន​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ស្ថាប័ន​ប្រដាល់ WKN (World Kickboxing Network) ចេញ​ផ្យា​យ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពួក​គេបាន​និង​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​កម្រិត​ខ្ពស់​ជាមួយ​ភាគី​កម្ពុជា​ជា​ផ្លូវការ លើ​ការ​ប្រកួត​ជើងឯក​គុន​ខ្មែរ ឬ WKN Kun Khmer ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​រួច​មក ឯកឧត្តម​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានចេញ​មុខ​បដិសេធ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការរបស់​ខ្លួន​ថា ក្នុង​នាម​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ពុំ​ធ្លាប់​បាន​ជួប​ពិភាក្សា​ពី​ការ​សហការ​ណាមួយ​ជាមួយ​ស្ថាប័ន​WKN​នេះ​ឡើយ ។ ហើយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ពុំ​ទទួលស្គាល់ និង​ពុំ​អនុញ្ញាត​ឱ្យ​មានការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​WKN KunKhmer​ណាមួយ​ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពុំ​មានការ​ព្រមព្រៀង​ជាមួយ​គ្នា​ឡើយ​។

ដំណឹង​ស្ដី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ជើងឯក​គុន​ខ្មែរ ឬ WKN Kun Khmer ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​នេះ​ត្រូវ​បាន​គេហទំព័រ​ព័ត៌មានកីឡា​ក្នុងស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​បន្ត​ដោយ​មាន​ដាក់​រូប​កីឡាករ​ល្បី​ៗ​ជាមួយ​សំ​ណេ​រ​គាំទ្រ​ខ្លាំង​ផង​ដែរ​។ ខ្លះ​សរសេរ​ថា នេះ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ និង​ការ​ទទួលស្គាល់​គុន​ខ្មែរលើ​ឆាក​ពិភពលោក ។

ខ្លះ​ទៀត​បញ្ចេញមតិ​ថា នេះ​គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដើម្បី​រុញ​ល្បឿន និង​វិសាលភាព​គុន​ខ្មែរ​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​ឆាក​អន្តរជាតិ និង​បង្ហាញ​គុន​ខ្មែរ​ក្នុង​ទម្រង់​ជា​លក្ខណៈ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ មាន​ប្រវត្តិ​ដ៏​សម្បូរ​បែប និង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វប្បធម៌​ក្បាច់គុន​របស់​ប្រទេស​ដ៏​ចំណាស់​មួយ​នេះ ជាមួយនឹង​ស្នៀត​ប្រយុទ្ធ​រួម​មានការ​ប្រើ​កណ្តាប់ដៃ កែង ជង្គង់ និង​ទាត់ ព្រមទាំង​បច្ចេកទេស​នៃ​ស្នៀត​ប្រយុទ្ធ​ផ្សេង​ៗ​ទៀត​តាម​បែប​បុរាណ​ខ្មែរ​។

គុន​ខ្មែរ គឺជា​ពាក្យ​២​ម៉ាត់​ដ៏​មាន​អត្ថន័យ សំដៅ​ទៅ​លើ​ក្បាច់គុន​របស់​ដូនតា​ខ្មែរ ឬ​គុន​ប្រយុទ្ធ​របស់​ខ្មែរ​ដែល​មាន​តាំងពី​សម័យ​បុរាណ​មក​ម្លេ​៉ះ និង​បាន​ចាក់​ឫស​កប់​យ៉ាង​ជ្រៅ​នៅ​ពាសពេញ​ទឹកដី​អាស៊ី​អាគ្នេយ៍ ខណៈ​ចម្លាក់​មាន​ឆ្លាក់​ជាប់​ផុស​លើ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ និង​មាន​ក្បួន​គម្ពីរ សាស្ត្រា​ជា​តឹកតាង​ស្រាប់ ។

គុន​ខ្មែរ គឺជា​ក្បាច់គុន​ប្រយុទ្ធ​បុរាណ​របស់​ខ្មែរ ដែល​មាន​លាយ​បញ្ចូល​យុទ្ធ​ក្រម​ខម ល្បុក្កតោ ទ្វារ​ប្រាំបី ក្រពើ​ហា និង​ចំបាប់​ជាដើម និង​ជា​ក្បួន​ពិជ័យសង្គ្រាម​ខ្មែរ​ដែល​មាន​តាំងពី​សម័យ​អង្គរ​ដ៏​រុងរឿង​មក​ម្ល៉េះ​។

បច្ចុប្បន្ន គុន​ខ្មែរ កំពុង​រីកសាយ​ភាយ​កេរ្តិ៍ឈ្មោះ​យ៉ាង​សន្សឹម​ៗ​ទៅ​កាន់​ឆាក​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ