ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​​បញ្ចុះ​សម្ពាធ​​ឈាម​អាច​​បង្កើន​​គ្រោះ​​ហានិភ័យ​​ពី​ជំងឺ​មហា​រីក​​ដោះ​

10 ឆ្នាំ មុន

​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា​ បណ្តា​ស្ត្រី​អស់​រដូវ​ដែល​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​ឈាម​ចាប់​ពី​១០​ឆ្នាំ​ឡើង​ទៅ​ ប្រឈម​ទ្វេដង​នឹង​ការ​កើត​មហា​រីក​ដោះ ។​ ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​របស់​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​បាន​បញ្ជាក់​ថា​ បណ្តា​ស្ត្រី​ដែល​លេប​សារ​ធាតុ​ទប់​ស្កាត់​ចលនា​កាល់​ស្យូម​ (CCB) ឬ​ថ្នាំ​បញ្ចុះ​សម្ពាធ​

​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា​ បណ្តា​ស្ត្រី​អស់​រដូវ​ដែល​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​ឈាម​ចាប់​ពី​១០​ឆ្នាំ​ឡើង​ទៅ​ ប្រឈម​ទ្វេដង​នឹង​ការ​កើត​មហា​រីក​ដោះ ។​ ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​របស់​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​បាន​បញ្ជាក់​ថា​ បណ្តា​ស្ត្រី​ដែល​លេប​សារ​ធាតុ​ទប់​ស្កាត់​ចលនា​កាល់​ស្យូម​ (CCB) ឬ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ប្រឈម​នឹង​មហា​រីក​ដោះ​ចាប់​ពី​២.៤​ ទៅ​២.៦​ដង​ខ្ពស់​ជាង​ស្ត្រី​ដែល​មិន​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ ។​

ឮលទ្ធផល​ខាង​លើ​នេះ​កើត​ចេញ​ពី​ការ​ពិសោធ​លើ​បណ្តាស្ត្រី​មួយ​ចំនួន​នៅ​រដ្ឋ​វ៉ាស៊ីន​តោន​ភាគ​ខាង​លិច​ ហើយ​ដែល​ភាគច្រើន​នៃ​ពួកគេ​មាន​អាយុ​ចាប់​ពី​៥៥​ឆ្នាំទៅ​៧៤​ឆ្នាំ ។​ ជា​លទ្ធ​ផល​ក្រោយ​ការ​ពិសោធ​បង្ហាញ​ថា​ ក្នុង​ចំនួន​នោះ​ ៨៨០​នាក់​កើត​មហា​រីក​បំពង់​ទឹក​ដោះ​ ១.០២៧​កើត​មហា​រីក​ចុង​នៃ​ផ្នែក​បំពង់​ទឹក​ដោះ (Lobular Breast Cancer) ខណៈ​៨៥៦​នាក់​ផ្សេង​ទៀត​មាន​សុខ​ភាព​ធម្មតា​ ។​

អ្នក​ឯកទេស​ខាង​រោគ​រាត​ត្បាត​នៅ​សាកល​វិទ្យាល័យ​ Boston University បាន​ថ្លែង​ថា ៖ «ប្រសិន​ជា​អត្រា​ប្រឈម​កើន​ឡើង​២​ទៅ​៣​ដង​ដូចជា​ការ​រក​ឃើញ​ក្នុង​ការសិក្សា​នេះ​មែន​ ដូច្នេះ​ការ​ប្រើ​ប្រាស់​ CCB រយៈ​ពេលវែង​នឹង​ក្លាយ​ជា​កត្តា​ប្រឈម​មួយ​សម្រាប់​មហា​រីក​ដោះ​» ៕​