ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ Neymar នឹង​បាត់​មុខ​ពី​ក្រុម PSG រហូត​ដល់​…

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CBS Sports បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr នឹង​ត្រូវ​ឈប់​សម្រាក​ព្យាបាល​រយៈពេល​១០​ស​ប្តា​ហ៍ ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​បាន​ឡើង​ប្រកួត​ជាមួយ Manchester…

តាម​ប្រភព​ព័ត៌មាន CBS Sports បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr នឹង​ត្រូវ​ឈប់​សម្រាក​ព្យាបាល​រយៈពេល​១០​ស​ប្តា​ហ៍ ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​បាន​ឡើង​ប្រកួត​ជាមួយ Manchester United ក្នុង​ការ​ដណ្តើម Champions League ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លិប PSG កាលពី​ថ្ងៃ​ពុធ ម្សិលមិញ ។

ក្លិប​បាន​ប្រកាស​ថា ការ​ព្យាបាល​របស់ Neymar គឺ​មិន​ធ្វើ​តាម​ការ​វះកាត់​នោះ​ទេ​។ របួស​នោះ​គឺ​នៅ​ឆ្អឹង​ប្រអប់ជើង​ទី​៥ ខាងស្តាំ ដែល​វា​ជា​កន្លែង​ដូច​គ្នា​ទៅ​នឹង​របួស​កាលពី​ឆ្នាំ​មុន​។ ការ​បាត់​មុខ​រយៈពេល​១០​ស​ប្តា​ហ៍ មាន​ន័យ​ថា គេ​នឹង​មក​លេង​វិញ​នៅ​ពាក់កណ្តាល​ខែមេសា ។ សរុប​ការ​ប្រកួត ដែល Neymar នឹង​ខកខាន​គឺ​ជាង​១២​ប្រកួត ។

PSG ត្រូវ​ជួប​ជាមួយនឹង Man Utd ក្នុង​ការ​ប្រកួត UEFA Champions League ១៦​ក្រុម​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​១២ ខែ​ក្រោយ ហើយ​ទាត់​ម្តងទៀត​នៅ​ថ្ងៃ​ទី​៦ ខែ​មិ​នា ។ បើ​ទោះបីជា​គ្មាន Neymar នៅ​ក៏​ដោយ PSG មាន​ទំនុកចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​តទល់​ជាមួយ​ក្លិប​បិសាច​ក្រហម​បាន ។

មិត្ត​រួម​ក្រុម​របស់ Neymar កីឡាករ Edinson Cavani និង Kylian Mbappe គឺជា​កីឡាករ​ប្រយុទ្ធ​ខ្លាំង​ក្នុង​ពិភពលោក​ផង​ដែរ​។ Mbappe ស៊ុត​បាន​២២​គ្រាប់​ហើយ​ក្នុង​រដូវ​កាល​នេះ ខណៈ​ដែល Cavani បាន​២០​គ្រាប់ ។ ដូចនេះ​យើង​ត្រូវ​រង់ចាំ Neymar មក​វិញ​ដល់​ពាក់កណ្តាល​ខែមេសា​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ