ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីមនុស្ស​ឃាតមួយ​កើតឡើង​ក្នុងស្រុក​ព្រៃនប់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ២០១៩ ស្ថិត​ក្នុងភូមិ​ទួល…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ២០១៩ ស្ថិត​ក្នុងភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​មនុស្សឃាត​មួយ​បាន​កើតឡើង ដែល​បង្ក​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វាយ និង​យក​ជំ​ពាម​កៅស៊ូ​គំរាម​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​នាក់​ដែល​កំពុង​បើកបរ​ម៉ូតូ​តាម​ផ្លូវ ធ្វើ​ជន​រង​គ្រោះ​មានការ​ភិតភ័យ​បាន​បើកបរ​ម៉ូតូ​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង បណ្តាល​អោយ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។

ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ធឿ​ន សុវណ្ណ​រ័​ត្ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​សំណង មាន​ទីលំនៅ​ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ជា​អ្នកបើកបរ​ម៉ូតូ​) និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ឈ្មោះ ញ៉ែ​ម ញៀន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ផេង ចិ​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​) និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ដែល​រង​របួសធ្ងន់​ឈ្មោះ ធន កន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​លំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

គួររំលឹក​ថា យុវ​សិស្ស​ម្នាក់​ជួប​គ្រោះ​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៣

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ