ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​ហាម​ប្រធានាធិបតី​ស្ដីទី​ចាក​ចេញពី​វេ​ណេ​ស៊ុ​យ​អេ​ឡា

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មុន​នេះ​តុលាការ​កំពូល​វេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​ចេញ​ការ​ហាមឃាត់​មិន​ឲ្យ​ប្រធានាធិបតី​ស្ដីទី ប្រកាស​ដោយ​ខ្លួន​ហើយ​គាំទ្រ​ពិសេស​ដោយ​សហរដ្ឋអាមេរិក លោក​ JUAN GUAIDO ចាក​ចេញពី​ប្រទេស រួច​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ​របស់​គេ​។ ក្រោយ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​មក​រា​ពី​បណ្ដា​វិធានការ…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មុន​នេះ​តុលាការ​កំពូល​វេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​ចេញ​ការ​ហាមឃាត់​មិន​ឲ្យ​ប្រធានាធិបតី​ស្ដីទី ប្រកាស​ដោយ​ខ្លួន​ហើយ​គាំទ្រ​ពិសេស​ដោយ​សហរដ្ឋអាមេរិក លោក​ JUAN GUAIDO ចាក​ចេញពី​ប្រទេស រួច​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ​របស់​គេ​។

ក្រោយ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​មក​រា​ពី​បណ្ដា​វិធានការ ប្រឆាំង​ក្រុមហ៊ុន​ប្រេងកាត​វេ​ណេ​ស៊ុ​យ​អេ​ឡា PDVSA សហរដ្ឋអាមេរិក​បាន​គំរាម​នា​ថ្ងៃ​ទី​២៩​មក​រា តាម​រយៈ​រដ្ឋមន្ត្រី​រតនាគារ លោក​STEVEN MNUCHIN ពី​ទណ្ឌកម្ម​នានា​បន្ថែម​ទៀត​។

សេត​វិមាន​កាលពី​ថ្ងៃ​ទី​២៩​មក​រា​បាន​ព្រមាន របប​វេ​ណេ​ស៊ុ​យ​អេ​ឡា​របស់​ប្រធានាធិបតី លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ប្រឆាំង​ការ​ប៉ុនប៉ង​ធ្វើបាប​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO ដែល​ខ្លួន​ទទួលស្គាល់​ថា​ជា​ប្រធានាធិបតី​ស្ដីទី​របស់​ប្រទេស​។ តាម​TWITTER​លោក​JOHN BOLTON ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​សរសេរ​ថា ពួក​អ្នក​ដែល​ប៉ុនប៉ង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ហើយ​ធ្វើបាប​លោក​JUAN GUAIDO នឹង​ទទួល​រង​ផលវិបាក​នានា​។

លោក​JOHN BOLTON​ដែល​មាន​ប្រតិកម្ម​ចំពោះ​ការ​សម្រេច របស់​អគ្គ​រដ្ឋ​អាជ្ញា​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​បរិហារ​ការ​គំរាមកំហែង​របស់​អគ្គ​រដ្ឋ​អាជ្ញា​រូប​នោះ លោក​TAREK WILLIAM SAAB ដែល​ស្នើ​ឲ្យ​អនុវត្ត​វិធានការ​ប្រុង​ប្រយ័ត្ន​នានា ប្រឆាំង​លោក​JUAN GUAIDO ក្នុង​នោះ​មានការ​ហាមឃាត់​មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​និង​ផ្អឹប​គណនី​ធនាគារ​ទាំងឡាយ​របស់​លោក​។

ខណៈ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​កំពុង​រង​ការ​គាបសង្កត់​យ៉ាង​ខ្លាំង ប្រទេស​រុ​ស្សុ​ី​ដើរតួ​នាទី​ធំ​មួយ ព្រោះ​ខ្លាច​បាត់បង់​ស​ម្ព័​ន្ធ​មិត្ត​សំខាន់​នៅ​អា​មេ​រិ​កឡា​ទី​ន ព្រមទាំង​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​នៃ​វិនិយោគ​របស់​ខ្លួន​ក្នុង​វិស័យ​ប្រេងកាត​និង​អាវុធ​។

ក្រុង​មូ​ស្គូ​ក៏​ដូច​ជា​ចិន​និង​តួ​ក​គី បាន​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ប្រធានាធិបតី​ស្របច្បាប់ លោក​ម៉ា​ឌូ​រ៉ូ​ដែល​ប្រឆាំង​សហរដ្ឋអាមេរិក​និង​ប្រទេស​លោក​ខាងលិច​កាន់តែ​ច្រើន ដែល​ងាក​ទៅ​គាំទ្រ​លោក​JUAN GUAIDO​។

សម្រាប់​រុ​ស្ស៊ី​ប្រសិនបើ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ត្រូវ​ដួល​រលំ នោះ​ខ្លួន​អាច​បាត់បង់​ភាព​ជា​ដៃគូ​មួយ ដែល​បាន​ផ្សារ​ភ្ជាប់​ក្រោម​របប​លោក​ហ៊ូ​ហ្គោ​ឆា​វេស​ពី​ឆ្នាំ​១៩៩៩​មក​២០១៣​។ ចាប់តាំងពី​ពេល​នោះ​មក​រុស្ស៊ី​ក៏​ក្លាយទៅជា​អ្នក​ផ្ដល់​ប្រាក់​កម្ចី​យ៉ាងច្រើន​ទី​២ ដល់​វេ​ណេ​ស៊ុ​យ​អេ​ឡា​បន្ទាប់​ពី​ចិន​។ រុ​ស្ស៊ីខ្លាច​រាល់​ទំនាក់ទំនង​ដែល​ខ្លួន​ខំ​កសាង អស់​ពេល​យ៉ាង​យូរ​ត្រូវ​បាត់បង់​តម្លៃ​។ បើ​លោក​ម៉ា​ឌូ​រ៉ូ​ដួល​រលំ​នោះ​គ្រោះ​ថ្នាក់​នៃ​ការ​បាត់បង់​វិនិយោគ មាន​ខ្ពស់​បំផុត​សម្រាប់​រុ​ស្ស៊ី​។ មិនជា​យូរ​ប៉ុន្មាន គឺ​កាលពី​ខែធ្នូ​កន្លង​ទៅ ពេល​លោក​ម៉ា​ឌូ​រ៉ូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​មូ​ស្គូ រុ​ស្ស៊ី​បាន​សន្យា​ធ្វើ​វិនិយោគ​ក្នុង​ទឹកប្រាក់​៦​ពាន់​លាន​ដុល្លារ ក្នុង​ផ្នែក​ប្រេង​និង​រ៉ែ​។

ពី​ដើម​ទី​មក​បណ្ដា​កិច្ចព្រមព្រៀង​រវាង​រុ​ស្ស៊ី​និង​វេ​ណេ​ស៊ុ​យ​អេ​ឡា ផ្ដោត​ជា​ពិសេស​លើ​ផ្នែក​យោធា ជាមួយ​ការ​បញ្ជា​ទិញ​រថក្រោះ​ជា​ច្រើន​គ្រឿង កាំភ្លើង​AK យន្តហោះ​ចម្បាំង​ធុន​SOUKHOI​។ សរុប​វេ​ណេ​ស៊ុ​យ​អេ​ឡា​ទិញ​អាវុធ​ពី​រុ​ស្សុ​ី​មាន​ទឹកប្រាក់​១១​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ​២០០៥​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ