ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រៀន​ជា​ច្រើន​នៅ​ក្រុងបាង​កក​ ​ត្រូវ​​​បិទ​​ទ្វារ ក្រោយ​រង​ការ​បំពុលពីបរិយាកាស​

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បើតាម​អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ទី​៣០​ ខែ​មក​រា ឆ្នាំ​២០១៩នេះ បាន​ចេញ​បញ្ជា​ឲ្យ​បិទ​ទ្ធា​រ​សាលា​រៀន​ជា​ច្រើន​រយ​នៅ​ក្រុង​បាងកក រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បន្ទាប់​ពី​ទីក្រុង​នោះ​រង​ការ​បំពុល​បរិយាកាស​ធ្ងន់ធ្ងរ​។ នោះ​ជា​ការ​សម្រេច​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​នេះ​។…

ប្រទេស​ថៃ ៖ បើតាម​អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ទី​៣០​ ខែ​មក​រា ឆ្នាំ​២០១៩នេះ បាន​ចេញ​បញ្ជា​ឲ្យ​បិទ​ទ្ធា​រ​សាលា​រៀន​ជា​ច្រើន​រយ​នៅ​ក្រុង​បាងកក រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បន្ទាប់​ពី​ទីក្រុង​នោះ​រង​ការ​បំពុល​បរិយាកាស​ធ្ងន់ធ្ងរ​។ នោះ​ជា​ការ​សម្រេច​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​នេះ​។

លោក​ASWIN KWANMUANG​អភិបាលក្រុង​បាងកក​ប្រកាស​ថា បាន​ចេញ​បញ្ជា ដល់​សាលា​៤៣៧ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុង ឲ្យ​បិទ​ទ្ធា​រ​សាលា​។ មុន​នេះ​បន្តិច​ផ្នែក​សារព័ត៌មាន​របស់​រដ្ឋាភិបាល​គូសបញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ក៏​ស្នើ​ផង​ដែរ​ដល់​បណ្ដា​សាលា​ឯកជន បណ្ដា​គ្រឹះស្ថាន​វិជ្ជាជីវៈ​និង​សាលា​នានា គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ​ត្រូវ​បិទ​ទ្ធា​រ​។ នាយក​រដ្ឋមន្ត្រី​ដែល​សម្រាល​បាតុភូត​នោះ អំពាវនាវ​កុំ​ឲ្យ​មានការ​ជ្រួលច្របល់​តែ​លោក​សម្ដែង​ការ​បារម្ភ​ព្រោះ​ផ្សែង​អ័​ព្ឌ​លាយ​ជាមួយ​ការ​បំពុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ