ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Liverpool ១​រូប​ថា ពេញចិត្ត Messi តែ​ស្រលាញ់ Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Marko Grujic កីឡាករ​របស់​ក្លិប​ហង្ស​ក្រហម Liverpool បាន​លើក​ឡើង​ថា ថ្វីបើ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Marko Grujic កីឡាករ​របស់​ក្លិប​ហង្ស​ក្រហម Liverpool បាន​លើក​ឡើង​ថា ថ្វីបើ Lionel Messi មាន​ទេព​កោសល្យ​ខ្ពស់​ក៏​ដោយ ក៏ Cristiano Ronaldo នៅ​តែ​ជា​និមិត្តរូប​របស់​ខ្លួន ។

កីឡាករ​ដែល​រង​របួស​២​ដង ហើយ​មិន​បាន​លេង​៩​ប្រកួត​នៅ​ក្នុង​លី​គ​រដូវ​កាល​2018/19 បាន​ប្រាប់​សារព័ត៌មាន Bild ថា Messi អាច​មើលទៅ​មាន​ទេព​កោសល្យ​ជាង Ronaldo តែ Ronaldo បាន​ខំប្រឹង​ប្រែង​ខ្លាំង​ទម្រាំ​តែ​មាន​ថ្ងៃនេះ ។

Grujic ថា ៖«​ខ្ញុំ​ចង់​ដូច Ronaldo ។ គាត់​គឺជា​គម្រូ​ដ៏​ល្អ​របស់ខ្ញុំ ព្រោះ​គាត់​បាន​ខំប្រឹង​ប្រែង​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​របស់​គាត់ ។ Messi អាច​ជា​កីឡាករ​មាន​ទេព​កោសល្យ តែ Ronaldo បាន​ខំប្រឹង​ណាស់​ទម្រាំ​ឡើង​ដល់​កំពូល​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Liverpool រូប​នេះ​លេង​មិនសូវ​បាន​ល្អ​នោះ​ទេ​សម្រាប់​ការ​ខ្ចី​ជើង​ទៅ​ក្លិប Hertha BSC Berlin ដោយសារ​តែ​ត្រូវ​របួស​ពីរ​ដង តែ​នៅ​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​គេ​បាន​លេង​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ស៊ុត​ចូល​គ្រាប់​ទី​ពីរ​ជូន​ក្រុម ហើយ​បង្ហាញ​ការ​ត្រេកអរ​យ៉ាង​ខ្លាំង មុន​ពេល​ធ្វើ​កិច្ច​សម្ភាស​ជាមួយនឹង​អ្នកកាសែត​និយាយ​ពី​រឿង Messi និង Ronaldo ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ