Ronaldo គ្មាន​មុខ​សូ​ម្បី​តែ​ជាប់ Top 10


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទាំង​កីឡាករ​ជើង​ខ្លាំង Ronaldo និង គូប្រជែង​របស់​គេ សុទ្ធតែ​មិនមែន​ជា​កីឡាករ​ថ្លៃ​ជាងគេ​នៅ​ពេល​នេះ ។ Ronaldo វិញ គឺ​មិន​ទាំង​ជាប់​នៅ​លើ​តារាង Top10 ផង ។

ទិន្នន័យ​បាន​មក​ពី Transfermarkt បាន​បង្ហាញ​ថា កីឡាករ​វ័យក្មេង​របស់​ក្លិប​អ្នកមាន​បារាំង Kylian Mbappe គឺជា​កីឡាករ​ថ្លៃ​ជាងគេ​បំផុត​លើ​លោក​នៅ​ពេល​នេះ ជាមួយនឹង​តម្លៃ​ខ្លួន ២០០​លាន​អឺ​រ៉ូ បើ​ទោះបីជា​មាន​អាយុ​ទើបតែ​២០​ឆ្នាំ​ក៏​ដោយ ។ រូបគេ​បាន​ឈ្នះ​ពាន​ជា​ច្រើន ទាំង​នៅ Monaco និង PSG រួម​ទាំង​ពាន World Cup ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង ។

មិត្ត​រួម​ក្រុម​របស់ Mbappe កីឡាករ​ជើង​ខ្លាំង Neymar គឹ​ជា​អ្នក​បន្ទាប់​ជាមួយនឹង​តម្លៃ​ខ្លួន ១៨០​លាន​អឺ​រ៉ូ ដែល​នេះ​គឺ​នៅ​តែ​ថ្លៃ បើ​ទោះបីជា​កាល​មុន​មាន​តម្លៃ ២២២​លាន​អឺ​រ៉ូ​ក៏​ដោយពេល​ដែល​ចូល​លេង​ឱ្យ PSG ។

បន្ទាប់​មក​ទៀត គឺជា​អតីត​មិត្ត​រួម​ក្រុម​របស់ Neymar ខ្ញី​ចាស់ Messi មក​ពី​ក្លិប Barcelona ដែល​មាន​តម្លៃ​ខ្លួន​១៦០​លាន​អឺ​រ៉ូ ។ គេ​គឺជា​កីឡាករ​ចាស់​ជាងគេ​នៅ​លើ​តារាង Top10​ ។

កីឡាករ​ផ្សេង​ៗ​ទៀត​ក្រៅពី​នោះ មាន​ដូច​ជា Mohamed Salah មក​ពី Liverpool និង Eden Hazard ក​ពី Chelsea ខណៈ​ដែល Ronaldo មិន​បាន​ជាប់​ក្នុង​តារាង​ថ្លៃ​ជាង ១០០​លាន​អឺ​រ៉ូ​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ