ប្រទេសអូស្ត្រាលី ៖ ក្នុងប្រទេសអូស្ត្រាលីតាមដងទន្លេDARLING ដែលជាទន្លេដ៏សំខាន់របស់ប្រទេស មានត្រីងាប់ច្រើនអណ្ដែតផ្ងារពោះសក្បុសលើផ្ទៃទឹក។
ប៉ុន្មានសប្ដាហ៍ក្រោយការងាប់របស់ត្រីជិត១លានក្បាល ក្នុងតំបន់នោះនាភាគអាគ្នេយ៍អូស្ត្រាលី ការងាប់ត្រីច្រើនជាថ្មីទើបកើតមានទៀត។ ក្រសួងឧស្សាហកម្មរបស់រដ្ឋNOUVELLE GALLESខាងត្បូង ក្នុងសេចក្ដីប្រកាសមួយនិយាយថា យើងគិតថាត្រីនឹងមានងាប់ថ្មីៗទៀតក្នុងទន្លេDARLING ព្រោះយើងកត់សម្គាល់ឃើញត្រីទាំងឡាយកំពុងតែពុល។
រដ្ឋាភិបាលសហព័ន្ធយល់ថា ភាពរាំងស្ងួតនាំឲ្យមានគ្រោះមហន្តរាយនេះ ប៉ុន្តែបណ្ដាអ្នកជំនាញការយល់ថា មកពីការធ្វើអាជីវកម្មឥតឈប់ឈរលើទឹកទន្លេនោះនិងការបំពុល ទើបមានហេតុការណ៍អាក្រក់នេះ។ រឿងនោះក៏ប្រហែលទាក់ទងនឹង កម្រិតទាបប្រកបដោយគ្រោះថ្នាក់នៃអុកស៊ីហ្សែនក្នុងទឹក និងការធ្លាក់ចុះវិញភ្លាមៗនៃសីតុណ្ហភាពក្រោយដំណាក់កាលក្ដៅហែងយ៉ាងយូរ៕
ចែករំលែកព័តមាននេះ