ជំនឿ​ធំ​ៗ​ទាំង​៦​ទាក់ទង​ពី​ការ​ថែរក្សា​មុខ​របួស​ដែល​យើង​បាន​ជឿ​តាំងពី​តូច


រាជធានី​ភ្នំពេញ ៖ ការ​មុត​ដៃ និង​រលាត់​ជង្គង់ គឺជា​របួស​ទូទៅ​បំផុត​ប្រចាំ​ថ្ងៃ​។ គួរ​ឱ្យ​ភ្ញាក់ផ្អើល​ណាស់ ដែល​​មនុស្ស​ទូទៅ​យល់​ដឹង​តិចតួច​ណាស់​អំពី​ការ​ព្យាបាល​មុខរបួស​អោយ​បាន​ត្រឹមត្រូវ ដែល​តែងតែ​នាំ​ឱ្យ​មានការ​ចម្លង​មេរោគ និង​ផលវិបាក​ផ្សេង​ទៀត​។ ការ​ជឿ​លើ​ជំនឿ​ថែទាំ​របួស​មិន​ត្រឹមត្រូវ​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ជាង​មុន​ទៀត​។

តើ​អ្នក​ធ្លាប់​បារម្ភ​ថា ចំណេះដឹង​អំពី​ការ​ព្យាបាល​របួស​របស់​អ្នកជា​ជំនឿ​ដែល​មិន​ត្រឹមត្រូវ​ទេ? សូម​អាន​បន្ត ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​ព្យាបាល​ដែល​ត្រឹមត្រូវ​ដើម្បី​បំបាត់​ការ​ឈឺចាប់ ជៀសវាង​ការ​ឆ្លង​មេរោគ និង​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ការ​ជា​សះស្បើយ​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង​។

ជំនឿ​ខុស​ទី​១ ៖ ជាតិ​អាល់កុល គឺជា​វិធី​ល្អ​បំផុត​ដើម្បី​សំអាត​មុខរបួស​របស់​អ្នក​។ ជាតិ​អាល់កុល គឺជា​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ដ៏​ល្អ ហើយ​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ដើម្បី​សម្លាប់​បាក់តេរី​ក្នុង​​មុខរបួស​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ជាតិ​អាល់កុល​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ក្រហាយ និង​ធ្វើ​ឱ្យ​ខូចខាត​ជាលិការ​របួស​ដែល​អាច​បង្ក​ឱ្យ​ស្ថានភាព​របួស​កាន់តែ​ធ្ងន់ធ្ងរ​។ ដើម្បី​ជួយ​ដល់​កោសិកា​របស់​អ្នក​អោយ​សះស្បើយ​លឿន អ្នក​គួរ​ជ្រើសរើស​យក​ផលិតផល​ដែល​មាន​សារធាតុ allantoin ។

ជំនឿ​ខុស​ទី​២ ៖ មុខរបួស​ឡើង​ក្រៀម គឺជា​សញ្ញា​នៃ​ការ​ជា​សះស្បើយ​នៃ​របួស​។ ជា​រឿយ​ៗ​យើង​ត្រូវ​បាន​គេ​ប្រាប់​ថា ការ​ឡើង​ក្រមរ​នៅ​លើ​មុខរបួស​របស់​យើង គឺជា​សញ្ញា​នៃ​ការ​ជា​សះស្បើយ​របស់​របួស​។ តាម​ពិត​ទៅ ក្រមរ​នេះ​គឺ​គ្រាន់តែ​ជា​សារធាតុ​រាវ​ស្ងួត ដែល​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ជា​សះស្បើយ​របស់​មុខ​របួស​យើង ដោយ​វា​ធ្វើ​ឱ្យ​មុខរបួស​បាត់បង់​សំណើម ហើយ​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយ​នឹង​ឆ្លង​មេរោគ​ទៀត​។ មិន​ត្រូវ​កេះ​ក្រមរ​របស់​អ្នក​ទេ អ្នក​គួរតែ​ថែរក្សា​ជាតិ​សំណើម​នៅ​លើ​មុខរបួស​របស់​អ្នក ដោយ​ប្រើ​ថ្នាំលាប​ដែល​មាន​ជាតិ​ប្រេង ដើម្បី​ធានា​បាន​នូវ​ការ​ផ្តល់​សំណើម​សម្រាប់​កោសិកា​ថ្មី​លូតលាស់​ដោយ​គ្មាន​ស្លាកស្នាម​។

ជំនឿ​ខុស​ទី​៣ ៖ មុខរបួស​រមាស់ គឺជា​មុខរបួស​កំពុង​ជា​សះស្បើយ​។ តាម​ការ​ពិត ការ​រមាស់​អាច​បណ្តាល​​មក​ពី​ប្រតិកម្ម​ទៅ​នឹង​បាក់តេរី ឬ​មេរោគ នៅ​ក្នុង​ធូលី​ដែល​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ផ្សេង​ៗ​។ ប្រសិនបើ​ការ​រមាស់​នៅ​តែ​បន្ត​កើត​មាន ឬ​កាន់តែ​អាក្រក់ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ថា ការ​ឆ្លង​នេះ​មាន​រីក​រាលដាល​ដែល ឬ​អត់​។

ជំនឿ​ខុស​ទី​៤ ៖ ទឹកសមុទ្រ​ជួយ​សំអាត និង​ព្យាបាល​របួស​។ យើង​តែងតែ​លឺ​គេ​និយាយ​ថា ការ
ហែល​​ទឹក​នៅ​ក្នុង​សមុទ្រ​អាច​ជួយ​ដល់​មុខរបួស​របស់​យើង​។ ជា​ការ​ពិត​ណាស់ ដែល​ជាតិ​អំបិល​ក្នុង​ទឹកសមុទ្រ​អាច​ជួយ​កម្ចាត់​មេរោគ និង​បាក់តេរី​មួយ​ចំនួន ប៉ុន្តែ​ទឹកសមុទ្រ​វិញ​នោះ​វា​មិន​ស្អាត​ទេ​។ សូម​ចង​ចាំ​ថា នៅ​ពេល​អ្នក​ហែល​ទឹកសមុទ្រ មុខរបួស​របស់​អ្នក​អាច​ប៉ះ​ជាមួយនឹង​សារធាតុ​មិន​ស្អាត និង​បាក់តេរី​ដែល​បណ្តាល​ឱ្យ​ហើម​ជុំវិញ​មុខរបួស​វិញ​ផង​។

ជំនឿ​ខុស​ទី​៥ ៖ វា​ល្អ​បំផុត​ក្នុង​ការ​បញ្ចេញ​មុខរបួស​របស់​អ្នក​ឱ្យ​ត្រូវ​ខ្យល់​។ ជា​ទូទៅ គេ​តែងតែមាន​មតិ​ខុស​ប្លែក​គ្នា​រវាង​ការ​បញ្ចេញ​មុខ​របួល​អោយ​ត្រូវ​ខ្យល់ និង​ការ​បិទ​បាំង​មុខរបួស​។ ប៉ុន្តែ​ធាតុ​ពិត​នោះ គឺ​ការ​ទុក​ឱ្យ​របួស​ប៉ះ​នឹង​ខ្យល់​ទាំងស្រុង អាច​ធ្វើ​អោយ​កោសិកា​ស្បែក​ស្ងួត ហើយ​អាច​ពន្យឺតការ​ព្យាបាល​ទៀត​ផង​។ អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​បាន​ណែនាំ​ឱ្យ​លាបថ្នាំ​ព្យាបាល​ដែល​មាន​ជាតិ​ប្រេង ដើម្បី​ផ្តល់​សំណើម​​សម្រាប់​សរសៃឈាម​ដើម្បី​ឱ្យ​ជា​សះស្បើយ និង​កាត់​បន្ថយ​ការ​រលាក​។

ជំនឿ​ខុស​ទី​៦ ៖ មិន​ចាំបាច់​ខ្វល់​ពីរ​បួស​តូច​ៗ​ទេ ។ របួស​ខ្នាត​តូច​អាច​មើលទៅ​មិន​ធ្ងន់ធ្ងរ​ហើយ​សូ​ម្បី​តែ​ស្លាកស្នាម​ក៏​មិន​អាច​មើលឃើញ​ដែរ​។ ប៉ុន្តែ​សូ​ម្បី​តែ​របួស​តូច​មួយ​នៅ​លើ​ស្បែក​របស់​អ្នក គឺជា​រន្ធ​ចូល​ដ៏​ធំ​មួយ​សម្រាប់​បាក់តេរី និង​មេរោគ​! ដើម្បី​កុំឱ្យ​មុខរបួស​តូច​នាំ​ឱ្យ​មាន​ផលវិបាក​ធំ អ្នក​គួរ​លាបថ្នាំ​ព្យាបាល​ដែល​មាន​ជាតិ​ប្រេង​នៅ​លើ​មុខរបួស ដើម្បី​គ្របដណ្តប់​រន្ធ​តូច​នោះ និង​ជួយ​កោសិកា​ឱ្យ​ជា​សះស្បើយ​!

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​នៅ​ថ្ងៃនេះ​ទេ? ហើយ​តើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ទេ? សូម​ចុច Like និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​នៅ​ទី​នេះ​។ ដោយ​សហ​ការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍-សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ