ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ត្រឹម ៣០ នាទី​ក្នុង​មួយ​ថ្ងៃ អាច​រំលាយ​ខ្លាញ់​ក្បាលពោះ​បាន​យ៉ាង​អស្ចារ្យ

3 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ដើរ​ជា​រៀងរាល់ថ្ងៃ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ក្នុង​ការ​កម្ចាត់​ខ្លាញ់​ក្បាលពោះ ដែល​ជា​ប្រភេទ​ខ្លាញ់​គ្រោះថ្នាក់​បំផុត​សម្រាប់​សុខភាព​។ តាម​រយៈ​ការ​ដើរ​ត្រឹមតែ ៣០ ទៅ ៦០ នាទី ឱ្យ​បាន ៣…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ដើរ​ជា​រៀងរាល់ថ្ងៃ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ក្នុង​ការ​កម្ចាត់​ខ្លាញ់​ក្បាលពោះ ដែល​ជា​ប្រភេទ​ខ្លាញ់​គ្រោះថ្នាក់​បំផុត​សម្រាប់​សុខភាព​។

តាម​រយៈ​ការ​ដើរ​ត្រឹមតែ ៣០ ទៅ ៦០ នាទី ឱ្យ​បាន ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍ រាង​កាយ​នឹង​ដុត​បំផ្លាញ​កាឡូរី​បាន​យ៉ាងច្រើន ដែល​ជួយ​ឱ្យ​ស្រក​ទម្ងន់ និង​កាត់​បន្ថយ​ទំហំ​ចង្កេះ​បាន​យ៉ាង​ពិតប្រាកដ​។ អ្វី​ដែល​ពិសេស​នោះ​គឺ ការ​ដើរ​ជួយ​រក្សា​ម៉ាស​សាច់ដុំ​ដែល​ជា​ភ្នាក់ងារ​ដុត​បំផ្លាញ​ថាមពល ទោះបីជា​ពេល​អ្នក​កំពុង​សម្រាក​ក៏​ដោយ ដែល​វ​ខុស​ពី​ការ​សម្រក​ទម្ងន់​ដោយ​ការ​បង្អត់អាហារ​ដែល​នាំ​ឱ្យ​បាត់បង់​សាច់ដុំ​។

ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត អ្នកជំនាញ​ណែនាំ​ឱ្យ​ដើរ​ក្នុង​ល្បឿន​លឿន​ល្មម​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ និង​ព្យាយាម​បង្កើន​សកម្មភាព​រាង​កាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​ជា ការ​ដើរ​ឡើងជណ្តើរ​ជំនួស​ឱ្យ​ជណ្តើរយន្ត ឬ​ការ​ដើរទៅ​កាន់​គោលដៅ​ជិត​ៗ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ