ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចាត់ចែង​ពន្យល់​ពី​ការ​ដក ម៉​ន សា​ម៉េ​ត ដាក់​សេន កុសល កណ្ដាល​ការ​ប្រកួត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ក្នុង​ពេល​ដែល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង​ព្រឹត្តិការណ៍ «​ប្រដាល់​អន្តរជាតិ ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​» រដូវ​ថ្មី ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ពី​សមាសភាព​ទៅ​ហើយ ស្រាប់តែ​ត្រូវ​ផ្លាស់​ចោល​កណ្ដាល​ទី​។…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ក្នុង​ពេល​ដែល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង​ព្រឹត្តិការណ៍ «​ប្រដាល់​អន្តរជាតិ ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​» រដូវ​ថ្មី ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ពី​សមាសភាព​ទៅ​ហើយ ស្រាប់តែ​ត្រូវ​ផ្លាស់​ចោល​កណ្ដាល​ទី​។

ការ​ប្រកួត​សន្សំ​ពិន្ទុ កាលពី​ថ្ងៃ​ទី​២៦ មក​រា កីឡាករ ម៉​ន សា​ម៉េ​ត ដែល​ប្រកួត​បាន​៣​ពិន្ទុ រួច​មក​ហើយ ស្រាប់តែ​ត្រូវ​ផ្លាស់​ចោល ដាក់ សេន កុសល ហើយ​ថែម​ទាំង​ឱ្យ​ពិន្ទុ​របស់ ម៉​ន សា​ម៉េ​ត ដណ្ដើម​បាន​មក សេន កុសល ទៅ​ទៀត​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​ថ្លែង​បញ្ជាក់​ថា ហេតុផល​ដែល ម៉​ន សា​ម៉េ​ត ត្រូវ​បាន​គណៈកម្មការ​សម្រេច​ប្ដូរ​ចោល គឺ​ដោយសារ​តែ​គេ​លួច​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​មួយ​ផ្សេង​ទៀត ដែល​លោក​យល់​ថា មិន​អាច​មាន​សមាសភាព​តែ​ម្នាក់ ទៅ​ប្រកួត​ដណ្ដើម​យក​ជើង​ឯង​ក្នុង​ពេល​តែ​មួយ​។

លោក​ថា អ្នក​ធ្វើ​ខុស​បែប​នេះ ការ​ពិត​ត្រូវ​កំណត់​ឱ្យ​សងការ​ខូចខាត​របស់​កម្មវិធី ប៉ុន្តែ​ដោយសារ​តែ​ការ​សម្របសម្រួល ទើប​លោក​បាន​ត្រឹម​សម្រេច​ដោះ​ដូរ​ដាក់ សេន កុសល ដោយ​មិន​សើរើ​ពី​បញ្ហា​ចម្រូង​ចម្រាស់​។ លោក​ថា ការ​ប្រកួត​នា​ពេល​កន្លង​មក ប្រទេស​កម្ពុជា មិន​ចង់​មានរឿង​ផ្លូវច្បាប់​ជាមួយ​កីឡាករ​នោះ​ទេ ក្នុង​ពេល​ស្ថានភាព​កីឡាករ​ក៏​ខ្វះខាត​ច្រើន ហើយ​បង្ខំ​ឱ្យ​កីឡាករ​ទាំងនោះ លួច​ទទួល​ការ​ប្រកួត ដើម្បី​ឱ្យ​បាន​លុយ​ច្រើន​។

លោក​មិន​ចាប់ទោស​កីឡាករ ម៉​ន សា​ម៉េ​ត តែ​បាន​កំណត់​ឱ្យ​កីឡាករ​រូប​នេះ ចុះហត្ថលេខា​ដកខ្លួន ហើយ​ប្រគល់​សិទ្ធិ​ឱ្យ​គេ​ទៅ​ប្រកួត​ជាមួយ​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត ដែល​គេ​មានឈ្មោះ​ប្រកួត​ដូច​គ្នា ដោយ​កីឡាករ សេន កុសល ត្រូវ​បន្ត​ប្រកួត​ជំនួស​ក្រោយ​មានការ​ឯកភាព​។ លោក​កាន់តែ​សប្បាយចិត្ត ដែល​ការ​ប្រកួត​របស់ សេន កុសល ជាមួយ​កីឡាករ​ថៃ Deuk Ken ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​២ របស់​ឈ្មោះ ម៉​ន សា​ម៉េ​ត កាលពី​ថ្ងៃ​ទី​២៦ មក​រា គេ​ធ្វើ​បាន​ល្អ ហើយ​ដណ្ដើម​បាន​ពិន្ទុ​៣​ជា​ថ្មី ដែល​មាន​ន័យ​ថា គេ​យក​បាន​៦​ពិន្ទុ បូក​ទាំង​៣​ពិន្ទុ ដែល ម៉​ន សា​ម៉េ​ត យក​បាន​មុន​ពេល​ដក​ចេញ​។

លោក​ថា ការ​ប្រកួត​មួយ​នេះ នឹង​កាន់តែ​រន្ថើន​នៅ​ពេល​កីឡាករ​២​រូប ដែល​មួយ​តំណាង​ឱ្យ​អ្នក​ខ្លាំង​ពូ​ល​កម្ពុជា និង​មួយ​អ្នក​ខ្លាំង​ពូ​ល​ថៃ ឡើង​ប្រកួត​ដណ្ដើម​យក​ខ្សែ​ក្រ​វ៉ា​ត់​អន្តរជាតិ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​មួយ​នេះ អ្នក​ឈ្នះ​លេខ​១​ទទួល​បាន​ទឹកប្រាក់​៥​ពាន់​ដុល្លារ និង​លេខ​២ បាន​ទឹកប្រាក់​៣​ពាន់​ដុល្លារ តែ​មិន​មាន​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ