Real Madrid ត្រៀម​118​លាន​ដុល្លារយក​តារា​ឆ្នើម Juventus ម្នាក់​ជំនួស Ronaldo


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Real Madrid ដែល​កំពុង​តែ​រក​កីឡាករ​ជំនួស​កៅអី​របស់ Ronaldo បាន​រក​ឃើញ​កីឡាករ​សម្រាប់​កន្លែង​នោះ​ហើយ ។ គេ​គឺជា​កីឡាករ​តម្លៃ​ខ្លួន​១១៨​លាន​ដុល្លារ Paulo Dybala នៅ​ក្លិប Juventus ។

កីឡាករ Dybala រក​គ្រាប់​បាល់​បាន​៥៤​គ្រាប់ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Italy Serie A ១១៦​ដង ហើយ​កំពុង​តែ​គិតគូរ​ទៅ​កាន់ Real Madrid ។ ខណៈ​នេះ​ទាំង Real Madrid និង Man City កំពុង​តែ​ចាប់អារម្មណ៍​កីឡាករ​ម្នាក់​នេះ ។

ដោយសារ​តែ​បែប​នេះ​ហើយ ក្លិប​អេ​ស្ប៉ា​ញ Real Madrid ត្រៀម​លុយ​១១៨​លាន​ដុល្លារ សម្រាប់​កីឡាករ​សេះបង្កង់​ម្នាក់​នេះ ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​ក្លាយទៅជា​កីឡាករ​លំដាប់​ទី​២ ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Dybala គឹ​ជា​មិត្ត​រួម​ក្រុម​ជាមួយនឹង Ronaldo ។ Real Madrid ក្រោយ​ពី​បាត់បង់ Ronaldo ទៅ Juventus ពេល​នេះ​ចង់​យក​កីឡាករ​ម្នាក់​ពី Juventus វិញ ដើម្បី​មក​ជំនួស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ