ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ក្មេង​ប្រុស​តូច​សម្លា.ប់​ខ្លួន ព្រោះ​មិន​អាច​ទ្រាំទ្រ​ការ​មើលងាយ​រឿង​លាមក​ខ្លួន

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​បា​សម្រេចចិត្ត​សម្លាប់​ខ្លួន ដោយសារ​តែ​អន់ចិត្ត​នឹង​ត្រូវ​បញ្ចេញ​លាមក​តាម​រយៈ​ក្បាលពោះ ក្រោយ​ពី​ធ្វើការ​វះកាត់​ចំនួន​២៦​ដង។ ក្មេង​ប្រុស​ឈ្មោះ Seven…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​បា​សម្រេចចិត្ត​សម្លាប់​ខ្លួន ដោយសារ​តែ​អន់ចិត្ត​នឹង​ត្រូវ​បញ្ចេញ​លាមក​តាម​រយៈ​ក្បាលពោះ ក្រោយ​ពី​ធ្វើការ​វះកាត់​ចំនួន​២៦​ដង។

ក្មេង​ប្រុស​ឈ្មោះ Seven Bridges បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅផ្ទះ ក្រោយ​ទ្រាំ​នឹង​ពាក្យ​មើលងាយ​ធ្វើបាប​របស់​មិត្តភក្តិ​មិន​បាន​ទៅ​លើ​លាមក​របស់​ខ្លួន​។ គេ​កើត​ជំងឺ​ពោះវៀន​ដែល​តម្រូវ​ឱ្យធ្វើ​ការ​វះកាត់​បង្ហូរ​លាមក​ចេញ​តាម​ក្បាលពោះ​។ គេ​មិន​អាច​បត់ជើងធំ​ដូច​យើង​រាល់គ្នា​បាន​ទេ ព្រោះ​លាមក​ចេញ​មក​តាម​ក្បាលពោះ​ចូល​ទៅ​ក្នុង​ថង់​។

ពេល​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា Kerrick Elementary School មិត្ត​ភ័ក្ត្រ​របស់ Seven តែងតែ​ធ្វើបាប​រហូត ដោយ​និយាយ​ឌឺ​ពី​ក្លិន​លាមក​ចេញពី​ថង់​នោះ​។ ដោយសារ​តែ​អន់ចិត្ត​នឹង​សភាព​របស់​ខ្លួន និង​ធុញ​នឹង​ការ​ធ្វើបាប​របស់​មិត្តភក្តិ​ជុំវិញ​ខ្លួន Seven ក៏​សម្រេចចិត្ត​សម្លាប់​ខ្លួន​ដោយ​ការ​ចង​.​ក​នៅផ្ទះ​។

ពេល​នេះ​ម្តាយ​ឪពុក​របស់ Seven បាន​ដាក់​ពាក្យ​ប្តឹង ទាមទារ​ការ​ស៊ើបអង្កេត​ទៅ​លើ​បញ្ហា​ធ្វើបាប​ផ្លូវ​អារម្មណ៍​ពី​សំណាក់​មិត្តភក្តិ​។ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​នៅឡើយ​ទេ​នៅ​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ