ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឆាំង​ព្រះ​វិហារ​គ្រឹ​ស្ត​មួយបំផ្ទុះ​គ្រាប់​បែក​​២​គ្រាប់​…. ​ស្លា.ប់​ជា​ច្រើន​នាក់

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នា​ព្រឹក​ថ្ងៃ​ទី​២៧​មក​រា មានការ​វាយប្រហារ​ភេរវកម្ម បំផ្ទុះ​គ្រាប់​បែក​​២​ប្រឆាំង​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៧​នាក់ ហើយ​មនុស្ស​ជាង​៦០​នាក់​ទៀត​រង​របួស ក្នុង​នោះ​២០​នាក់​ជា​ទាហាន​។ ការ​ផ្ទុះ​លើក​ទី​មួយ​កើត​មាន​ពេល​កំពុង​សូត្រធម៌ ហើយ​ការ​ផ្ទុះ​មួយទៀត​កើត​មាននៅ​កន្លែង​ចត​រថយន្ត​ដែល​នៅ​ក្បែរ…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នា​ព្រឹក​ថ្ងៃ​ទី​២៧​មក​រា មានការ​វាយប្រហារ​ភេរវកម្ម បំផ្ទុះ​គ្រាប់​បែក​​២​ប្រឆាំង​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៧​នាក់ ហើយ​មនុស្ស​ជាង​៦០​នាក់​ទៀត​រង​របួស ក្នុង​នោះ​២០​នាក់​ជា​ទាហាន​។

ការ​ផ្ទុះ​លើក​ទី​មួយ​កើត​មាន​ពេល​កំពុង​សូត្រធម៌ ហើយ​ការ​ផ្ទុះ​មួយទៀត​កើត​មាននៅ​កន្លែង​ចត​រថយន្ត​ដែល​នៅ​ក្បែរ ពេល​កងកម្លាំង​សន្តិសុខ​លើក​មក​ដល់​។ ការ​វាយប្រហារ​នោះ​កើត​មាននៅ​កោះ​ហ្សូ​ឡូ ក្នុង​ខេត្ត​ស៊ូ​លូ​មាន​ទីតាំង​របស់​អង្គការ​អ៊ិ​ស្លា​ម​និយម​ក្រុម​អា​ប៊ូ​សៃ​យ៉ាវ​។

ការ​ផ្ទុះ​ទាំងនេះ​កើត​មាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​បោះ​ប្រជាមតិ​លើ​ការ​បង្កើត​តំបន់​ស្វយ័ត​មួយ​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរការ​សន្តិភាព​ជាមួយ​ពួក​បះបោរ​អ៊ិ​ស្លា​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ