ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជេ​ក​ម៉ា​ថា​ បដិវត្តន៍​បច្ចេកវិទ្យា​អាច​បង្ក​សង្គ្រាមលោក​លើក​ទី​៣

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ លោក​ជេ​ក​ម៉ា​ស្ថាបនិក​ក្រុមហ៊ុន​អីុន​ធើ​រ​ណែ​ត​ចិន ALIBABA អះអាង​កាលពី​ថ្ងៃ​ទី​២៤​មក​រា​ថា សង្គ្រាមលោក​លើក​ទី​៣​អាច​ផ្ទុះ​ឡើង នា​ពេល​អនាគត​ដ៏​ឆាប់​មក​ពី​បដិវត្តន៍​បច្ចេកវិទ្យា​បច្ចុប្បន្ន​។ នា​ឱកាស​នៃ​កិច្ច​ពិភាក្សា​មួយ​ដែល​លោក​ចូលរួម​ដែរ នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្រុង​DAVOS មហា​សេដ្ឋី​ជេ​ក​ម៉ា​គូសបញ្ជាក់​ថា…

ប្រទេស​ចិន ៖ លោក​ជេ​ក​ម៉ា​ស្ថាបនិក​ក្រុមហ៊ុន​អីុន​ធើ​រ​ណែ​ត​ចិន ALIBABA អះអាង​កាលពី​ថ្ងៃ​ទី​២៤​មក​រា​ថា សង្គ្រាមលោក​លើក​ទី​៣​អាច​ផ្ទុះ​ឡើង នា​ពេល​អនាគត​ដ៏​ឆាប់​មក​ពី​បដិវត្តន៍​បច្ចេកវិទ្យា​បច្ចុប្បន្ន​។ នា​ឱកាស​នៃ​កិច្ច​ពិភាក្សា​មួយ​ដែល​លោក​ចូលរួម​ដែរ នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្រុង​DAVOS មហា​សេដ្ឋី​ជេ​ក​ម៉ា​គូសបញ្ជាក់​ថា សង្គ្រាមលោក​លើក​ទី​១​បណ្ដាល​មក​ពី​បដិវត្តន៍​បច្ចេកវិទ្យា​លើក​ដំបូង​។

ចំណែក​បដិវត្តន៍​បច្ចេកវិទ្យា​លើក​ទី​២ បណ្ដាល​ឲ្យ​មាន​សង្គ្រាមលោក​លើក​ទី​២​។ បច្ចុប្បន្ន​កំពុង​មាន​បដិ​វត្តន៍​បច្ចេកវិទ្យា​លើក​ទី​៣​។ លោក​បន្ត​ថា​ប្រសិនបើ​វា​ផ្ទុះ​ឡើង សង្គ្រាមលោក​លើក​ទី​៣ នឹង​បង្ក​ឲ្យ​មាន​ជំ​ងឹ​ផ្សេង​ៗ កាល​បំពុល​និង​ភាព​ក្រីក្រ ហើយ​ពុំ​មែន​អាយុជីវិត​មនុស្ស​ច្រើន​ឡើយ​។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន បណ្ដា​​រ៉ូ​បូ​និង​បច្ចេកវិទ្យា​នានា តំណាង​ឲ្យ​គ្រោះថ្នាក់​មួយ​សម្រាប់​មនុស្សជាតិ ដោយ​វា​នឹង​លុប​បំបាត់​ការ​ងារ​ជា​ច្រើន​។ បញ្ញា​សប្ប​និមិត្ត និង​បណ្ដា​មេ​ហ្គា​ទិន្នន័យ​តំណាង​ឲ្យ​ការ​គំរាមកំហែង​មួយ​សម្រាប់​មនុស្សជាតិ​។ បញ្ញា​សិប្បនិមិត្ត​និង​រ៉ូ​បូ​នឹង​បំផ្លាញ​ការងារ​ជា​ច្រើន ដែល​នា​ពេល​អនាគត​នឹង​ត្រូវ​ជំនួស​ដោយ​គ្រឿង​ម៉ា​ស៊ី​ន​។

កាលពី​២​ឆ្នាំ​មុន មហាសេដ្ឋី​រូប​នោះ​ធ្លាប់​គូសបញ្ជាក់​ថា បដិវត្តន៍​រ៉ូ​បូ​និង​បញ្ញា​សិប្បនិមិត្ត នឹង​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់​ហើយនឹង​នាំ​ឲ្យ​មានការ​បែងចែក​ឡើង​វិញ ភូមិសាស្ត្រ​នយោបាយ​នៃ​អំណាច​។ ម្យ៉ាងវិញ​ទៀត​លោក​ទទួលស្គាល់​ថា ខ្លួន​លោក​ផ្ទាល់​បច្ចុប្បន្ន​ពុំ​មាន​អ្នក​ជំនាញការ​សម្រាប់​អនាគត​ឡើយ មាន​តែ​ពួក​អ្នក​ជំនាញការ​នៃ​អតីតកាល​។

លោក​ជេ​ក​ម៉ា​ពុំ​មែន​ជា​មហាសេដ្ឋី​តែ​ម្នាក់​គត់​ដែល​សម្ដែង​ការ​ភ័យ​ខ្លាច​បែប​នោះ​ឡើយ​។​ស្ថាបនិក​របស់​ក្រុមហ៊ុន​TESLA លោក​ELON MUSK​ក៏​ធ្លាប់​ធ្វើការ​ព្យាករណ៍​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​នៃ​បញ្ញា​សិប្បនិមិត្ត​លើ​ពិភពលោក​។

លោក​ជេ​ក​ម៉ា​យល់​ថា​មាន​តែ​ការ​ជម្រុញ​គំនិត​ស្ថាបនា​របស់​បណ្ដា​កុមារ​ទេ ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់ ក្នុង​ការ​ប្រជែង​ជាមួយ​បច្ចេកវិទ្យា​។ យើង​ត្រូវ​បង្រៀន​កុមារ​ឲ្យ​កាន់តែ​មានគំនិត​ស្ថាបនា ហើយ​ធ្វើ​នូវ​អ្វី​ៗ​ដែល​ម៉ា​សី​ុ​ន​ពុំ​អាច​ធ្វើ​កើត​។ លោក​ថា​គ្រឿង​ម៉ា​សី​ុ​ន​មាន​ចៃ PUCES​ប៉ុន្តែ​មនុស្ស​មាន​បេះដូង​។ ការ​អប់រំ​ត្រូវ​តែ​ធ្វើ​ក្នុង​ទិស​ដៅ​នោះ​។

ជាមួយ​ទ្រព្យសម្បត្តិ​ដែល​តាម​ទស្សនាវដ្ដី FORBES​ថា មាន​ប្រមាណ​ជា​ជាង​៣៥​ពាន់​លាន​ដុល្លារ លោក​ជេ​ក​ម៉ា​គ្រោង​ចាក​ចេញពី​តំណែង​នាយក​ប្រតិបត្តិ របស់​ក្រុមហ៊ុន​ALIBABA នា​ខែកញ្ញា​ខាង​មុខ​ដើម្បី​ងាក​ទៅ​ចាប់​អាជីព​មុន​របស់​លោក​ជា​គ្រូបង្រៀន​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ