ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ដាក់​ឲ្យ​កងទ័ព​ប្រើ​រ៉ូ​បូ​រថក្រោះ​URAN-9

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធាន​អ​គ្ក​នាយក​ក្រុមហ៊ុន​KALACHNIKOV លោក​វ្ល៉ា​ឌី​មៀរ​ឌី​មី​ឌ្រី​អេ​វ ប្រកាស​នា​ថ្ងៃ​ទី​២៣​មក​រា​ថា រ៉ូ​បូ​យោធា​ប្រភេទ​ជា​រថក្រោះ​ធុន​URAN-9 ចាប់ពី​ពេល​នេះ​តទៅ​ត្រូវ​បាន​ដាក់​ឲ្យ​កងទ័ព​រុស្ស៊ី​ប្រើប្រាស់ ដោយ​រថក្រោះ​រ៉ូ​បូ​ធុន​នោះ​ត្រូវ​បាន​កែប្រែ ក្រោយ​យក​ទៅ​ប្រើ​ពិសោធ​នៅ​ស៊ី​រី​។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​SPUTNIK…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធាន​អ​គ្ក​នាយក​ក្រុមហ៊ុន​KALACHNIKOV លោក​វ្ល៉ា​ឌី​មៀរ​ឌី​មី​ឌ្រី​អេ​វ ប្រកាស​នា​ថ្ងៃ​ទី​២៣​មក​រា​ថា រ៉ូ​បូ​យោធា​ប្រភេទ​ជា​រថក្រោះ​ធុន​URAN-9 ចាប់ពី​ពេល​នេះ​តទៅ​ត្រូវ​បាន​ដាក់​ឲ្យ​កងទ័ព​រុស្ស៊ី​ប្រើប្រាស់ ដោយ​រថក្រោះ​រ៉ូ​បូ​ធុន​នោះ​ត្រូវ​បាន​កែប្រែ ក្រោយ​យក​ទៅ​ប្រើ​ពិសោធ​នៅ​ស៊ី​រី​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​SPUTNIK លោក​ឌី​មី​ឌ្រី​អេ​វ​អះអាង​ថា យើង​បាន​បង្ហើយការ​ផ្ដល់​ដំបូង​រ៉ូ​បូ​រថក្រោះ​នោះ ដែល​ផលិត​ជា​ខ្សែ​សង្វា​ក់ សម្រាប់​ឈាន​ទៅ​បង្កើត​ផលិតផល​ថ្មី​ៗ​ទៀត​។ ប្រព័ន្ធ​នោះ​នឹង​ត្រូវ​កែ​ច្នៃ​ឲ្យ​កាន់តែ​សុ​ក្រិត ក្រោយ​ការ​យក​ទៅ​សាកល្បង​ក្នុង​ការ​ប្រយុទ្ធ​នៅ​ស៊ីរី​។

DRONE​យោធា​លើ​ដី​URAN-9​នោះ គឺ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ស៊ើ​ប​ការណ៍​និង​ប្រតិបត្តិការ ប្រឆាំង​ភេរវកម្ម​ក្នុង​ទីក្រុង​។ URAN-9​ប្រដាប់​ដោយ​គ្រឿង​អាវុធ​មាន​អានុភាព​ខ្លាំង ដែល​អាច​កម្ទេច​បណ្ដា​រថក្រោះ កាណុង​ស្វ័យប្រវត្តិ រថពាសដែក​និង​ឧទ្ធម្ភាគចក្រ​។ វា​បំពាក់​ជា​ពិសេស​មី​សី​ុ​ល​ដី​អាកាស ធុន​IGLA-S​អាច​បាញ់​បាន​ច​ម្ចា​យ​៦​គីឡូម៉ែត្រ ហើយ​វា​បំពាក់​កាណុង​មួយ​ទំហំ​៣០​មី​លី​ម៉ែត្រ​។ វា​ក៏​បំពាក់​ផង​ដែរ​មី​សី​ុ​ល​ប្រឆាំង​រថក្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ