ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីបារម្ភ​ផ្កាយព្រះគ្រោះ​មក​បុក​ផែនដី​

5 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​របស់​រុ​ស្ស៊ីបាន​រក​ឃើញ​គន្លង​របស់​ផ្កាយព្រះគ្រោះ​តូច​ «Apophis 99942» ដែល​មាន​ហានិភ័យ​មក​លើ​ផែនដី ដោយ​ខ្សែ​គន្លង​នឹង​រំកិល​មក​ប្រ​ឆិត​លើ​ផែនដី និង​ធ្លាប់​មាន​ដំណឹង​ដ៏​លេចធ្លោ​មួយ​កាលពី​ជាង​១០​ឆ្នាំ​មុន​ថា​វា​អាច​បុក​ផែនដី​ក្នុង​ឆ្នាំ​២.០២៩ ។ ផ្កាយព្រះគ្រោះ​តូច​នេះ​មាន​ទំហំ​ប៉ុន​ទីលាន​ប្រកួត​បាល់ទាត់​ចំនួន​៣​កន្លះ រក​ឃើញ​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២.០០៤ ។…

អ្នក​វិទ្យាសាស្ត្រ​របស់​រុ​ស្ស៊ីបាន​រក​ឃើញ​គន្លង​របស់​ផ្កាយព្រះគ្រោះ​តូច​ «Apophis 99942» ដែល​មាន​ហានិភ័យ​មក​លើ​ផែនដី ដោយ​ខ្សែ​គន្លង​នឹង​រំកិល​មក​ប្រ​ឆិត​លើ​ផែនដី និង​ធ្លាប់​មាន​ដំណឹង​ដ៏​លេចធ្លោ​មួយ​កាលពី​ជាង​១០​ឆ្នាំ​មុន​ថា​វា​អាច​បុក​ផែនដី​ក្នុង​ឆ្នាំ​២.០២៩ ។

ផ្កាយព្រះគ្រោះ​តូច​នេះ​មាន​ទំហំ​ប៉ុន​ទីលាន​ប្រកួត​បាល់ទាត់​ចំនួន​៣​កន្លះ រក​ឃើញ​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២.០០៤ ។ អង្គការ​អវកាស​«​ណា​សា​» (NASA) ចាត់​ទុក​ថា​ផ្កាយព្រះគ្រោះ​នេះ​មាន​និន្នាការ​ប្រឈម​មុខ​គំរាមកំហែង​មក​លើ​ផែនដី ព្រោះ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ នៅ​ថ្ងៃ​ទី​១៣ មេ​សា​២០២៩ «Apophis 99942» នឹង​កាត់​មក​ផែនដី និង​ឋាន​ព្រះ​ចន្ទ​ក្នុង​រយៈ​ចម្ងាយ​៣១.៣០០​គីឡូម៉ែត្រ ប៉ុន្តែ​មានការ​វិភាគ​ថា​វា​មិន​បង្ក​គ្រោះថ្នាក់​មក​លើ​ផែនដី​ទេ ។

បណ្ដា​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវជ្រាវ​ពី​មហាវិទ្យាល័យ​«Saint Petersburg» របស់​រុ​ស្សុ​ី​បាន​រក​ឃើញ​ថា ក្រោយ​ពី​ផ្កាយព្រះគ្រោះ​រំកិល​កាត់​ផែនដី និង​ឋាន​ព្រ​ចន្ទ នៅ​ក្នុង​ឆ្នាំ​២០២៩ វា​ក៏​គោចរ​មក​វិញ​អាច​ជា​គោលដៅ​មក​គៀក​ផែនដី និ​ព្រះ​ច័ន្ទ ។

អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា​ក្រោយ​ពី​ឆ្នាំ​២០២៩ ផ្កាយព្រះគ្រោះ​នឹង​មក​កៀក​ផែនដី ប៉ុន្តែ​តាម​ទិន្នន័យ​បង្ហាញ​ថា​នៅ​ក្នុង​ឆ្នាំ​២០៦៨ ឬ​ប្រហែល​៥០​ឆ្នាំ​ខាង​មុខ នឹង​មក​កៀក​ផែនដី​មួយ​លើក​ទៀត ហាក់ដូចជា​គ្រោះថ្នាក់​ជាង​ឆ្នាំ​២០២៩ ។ តាម​ក្បួន​នៃ​ការ​ទស្សន៍​ទាយ​បែប​បុរាណ​របស់​អេ​ហ្ស៊ី​ប ក្រោយ​ពី​មក​កៀកក​ផែនដី​នៅ​ឆ្នាំ​២០២៩​ខាង​មុខ វា​ក៏​ត្រឡប់​មក​ជា​ថ្មី​នៅ​ឆ្នាំ​២០៣៦ ,២០៤៤ ,២០៥១ ,២០៦០ និង​២០៦៨ ។

បច្ចុប្បន្ន​អ្នក​វិទ្យាសាស្ត្រ​កំពុង​តាមដាន​យ៉ាង​ដិត​ដល់ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ