ខេត្តបាត់ដំបង ៖ មន្ត្រីយោធាម្នាក់បានដើជាន់គ្រាប់មីន បណ្ដាលឲ្យផ្ទុះរបួសជើងខាងឆ្វេង កាលពីវេលាម៉ោង១១ និង១៥យប់ថ្ងៃទី២៣ មករា ត្រង់ចំណុចខាងមុខប៉ុស្ដិ៍សារិកា ជិតព្រំដែនខ្មែរ-ថៃ ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ។ នេះបើតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចការពារព្រំដែន ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះខាងលើ ឈ្មោះសាយ ពៅ អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធាផ្នែកសឹករងស្រុកសំឡូត ដែលរស់នៅភូមិ-ឃុំកើតហេតុខាងលើ។ បើតាមសមត្ថកិច្ចថា មន្ត្រីយោធារូបនេះបានដើរជាន់មីនស្គរដែលកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាម បណ្ដាលឲ្យផ្ទុះរបួសកែងជើងខាងឆ្វេង ហើយអាចឈានដល់កាត់ជើងម្ខាងតែម្ដង ។

ជុំវិញករណីមន្ត្រីយោធាដើរជាន់មីននេះ មានប្រភពអះអាងផ្ទុយគ្នា ។ ប្រភពខ្លះអះអាងថា មន្ត្រីរូបនេះបានដើរជាន់មីនពេលកំពុងដើល្បាតពេលយប់។ ប្រភពខ្លះទៀតអះអាងថា មន្ត្រីរូបនោះ ទំនងដើឆ្លុះសត្វពេលយប់ ទើបដើជាន់មីនក្នុងព្រៃបែបនេះ។

ពីព្រោះជាធម្មតា គេមិនដែលឃើញកម្លាំងប្រដាប់អាវុធចេញល្បាតពេលយប់ ក្នុងព្រៃតាមតំបន់ព្រំដែនណាស់ ។ ទោះយ៉ាងណានេះ គ្រាន់តែជាការអះអាងមិនទាន់ច្បាស់ការតែប៉ុណ្ណោះ ខណ:សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីនេះនៅឡើយ ។
ចែករំលែកព័តមាននេះ