ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិតបុរស​ម្នាក់​ទៀតហើយ​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​ពី​នគរបាល​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​១១​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ មក​រា ២០១៩​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​ពី​នគរបាល​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​១១​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ មក​រា ២០១៩​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៧-១៨៨ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ១E-០៦៨៨ បើកបរ​ដោយ​ឈ្មោះ ម៉ាត់ ណូ​ត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ដឹក​ត្រី​លក់ មាន​ទីលំនៅ​ភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ត្រួយ​ចេក ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-០៤៧៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ក៏​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ