ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុងតឺន័រ​បើក​ទាក់​ខ្សែភ្លើង​បាក់​បង្គោល​ភ្លើង​២ដើម​សង្កត់​លើ​រថយន្ត​និង​ផ្ទះ​ប្រជាពលរដ្ឋ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​សណ្តោង​កន្ទុយ​ដឹក​ទូរ​កុងតឺន័រ​មួយ​គ្រឿង​បើក​ទាក់​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ​បណ្តាល​អោយ​បាក់​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​មួយ​ដើម​និង​បាក់​សង្កត់​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​សំណាងល្អ​ពុំ​មាន​មនុស្ស​រង​របួស កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃ​ទី ១១ ខែតុលា​…

រាជធានីភ្នំពេញ ៖ រថយន្ត​សណ្តោង​កន្ទុយ​ដឹក​ទូរ​កុងតឺន័រ​មួយ​គ្រឿង​បើក​ទាក់​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ​បណ្តាល​អោយ​បាក់​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​មួយ​ដើម​និង​បាក់​សង្កត់​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​សំណាងល្អ​ពុំ​មាន​មនុស្ស​រង​របួស កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃ​ទី ១១ ខែតុលា​ ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​បុរី​សន្តិភាព​២ និង​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាមប្រភព​ភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​សណ្តោង​កន្ទុយ​ដឹក​ទូរ​កុងតឺន័រ​មួយ​គ្រឿង ម៉ាក​ហ៊ី​ណូ ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A-3453 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ​ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ទាក់​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ​យ៉ាង​ពេញទំហឹង​ បណ្តាល​អោយ​បាក់​បង្គោលភ្លើង​មួយ​ដើមសង្កត់​លើ​រថយន្ត​​ និងមួយដើមទៀត​​បាក់​សង្កត់​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ សំណាងល្អ​ពុំ​មាន​មនុស្ស​ណាម្នាក់​រង​របួស​នោះ​ឡើយ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​មក​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុកជា​បណ្តោះអាសន្ន​នៅ​ការ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ