ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​ទាំង​ព្រលឹមអុល លើ​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​អ្នកដំណើរ​ម៉ាក KING LONG បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឱ្យ​មនុស្ស​៦​នាក់​រង​របួសធ្ងន់ និង​ស្រាល​។…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​អ្នកដំណើរ​ម៉ាក KING LONG បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឱ្យ​មនុស្ស​៦​នាក់​រង​របួសធ្ងន់ និង​ស្រាល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៥-១៧៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ទាំង​៦​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ម៉ាក KING LONG រួម​មាន ១-​ឈ្មោះ ស្រ៊ុ​ន ឡុ​ង​ហេង ជា​អ្នកបើកបរ​រថយន្ត​ម៉ាក KING LONG បាន​រង​របួសធ្ងន់ ២-​ឈ្មោះ ទូ ហ៊ូ​ទុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ជា​អ្នក​រួម​ដំណើរ មាន​ទីលំនៅ ក្រុងព្រះសីហនុ បាន​រង​របួសស្រាល ៣-​ឈ្មោះ​ហ៊ិ​ន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​អ្នក​រួម​ដំណើរ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​របួសស្រាល ។

៤-​ឈ្មោះ ហង្ស ចាន់​ចំរើន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​អ្នក​រួម​ដំណើរ មាន​ទីលំនៅ​ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ៥-​ឈ្មោះ​សាំង សា​រឿ​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​អ្នក​រួម​ដំណើរ មាន​ទី​ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​៦-​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ ។

ដោយឡែក​ភាគី​រថយន្ត​មួយ​គ្រឿង​ទៀត​បាន​បើក​គេច​បាត់​ស្រមោល ។

បច្ចុប្បន្ន អ្នក​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​មួយ​កន្លែង រីឯ​រថយន្ត​ម៉ាក KING LONG ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ