ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ស្នេហ៍​ឈ្លោះ​គ្នា​ស្រាត​សម្លៀក​បំពាក់​តាម​ផ្លូវ​

11 ឆ្នាំ មុន

ទីភ្នាក់ងារ​ដេលីម៉េល​របស់​អង់​គ្លេស​ផ្សាយ​ថា​ មាន​ហេតុ​ការណ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​តុង​គួន​​ តំបន់​ក្វាង​ទុង​ ប្រទេស​ចិន​ ដោយ​គូ​ស្នេហ៍​ចិន​មួយ​គូ​បាន​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​ ហើយ​បាន​ស្រាត​ខោ​អាវ​របស់​ខ្លួន​ចេញ​នៅ​កណ្តាល​ផ្លូវ​ ខណៈ​ពេល​មាន​រថយន្ត​បើក​ឆ្លង​កាត់​ទៅ​មក ។​

ប្រភព​ព័ត៌​មាន​ផ្សាយថា​ ពេល​ឈ្លោះ​គ្នា​ភាគី​បុរស​បាន​ស្រាត​ខោ​អាវ​របស់​ខ្លួន​ហាក់​ដូច​ជា​បញ្ចើច​បញ្ចើ​ដល់​ខាង​ស្រី​ ។ ក្រោយ​មក​ខាងស្រី​ក៏​បាន​ស្រាត​ខោ​អាវ​ដែរ​ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​កើត​មាន​ភាព​ងឿង​ឆ្ងល់​ និង​ភ្ញាក់​ផ្អើល​ដល់​អ្នក​បើក​បរ​យាន​យន្ត​លើ​ដង​ផ្លូវ​ រួម​ទាំង​អ្នក​ដំណើរ​ផង​ដែរ ។​ ក្រោយ​ពី​ឈ្លោះ​ប្រកែក​គ្នា​ ពួក​គេ​បាន​ដើរ​​ចេញ​ពី​ចំណុច​កើត​ហេតុ​ ប៉ុន្តែ​ភាគី​ខាងស្រី​មិន​ព្រមស្លៀក​សម្លៀក​បំពាក់​ឡើយ​ បែរ​ជា​ដើរ​ទាំង​ស្រាត​ធ្វើ​ព្រងើយ​ ដោយ​មិន​ខ្វល់​ពី​ក្រសែ​ភ្នែក​អ្នក​ដទៃ​ ។​

អ្នក​ឃើញ​ហេតុ​ការណ៍​ម្នាក់​បាន​និយាយ​ថា​ រូប​គេបាន​ថត​រូប​ភាព​ទុក​ ខណៈ​ពេល​គូ​ស្នេហ៍​ទាំង​ពីរ​ចាប់​ផ្តើម​ឈ្លោះ​គ្នា​ពី​បរិវេណ​លើ​ផ្លូវ​ថ្មើ​ជើង​ ក្រោយ​មក​ក៏​ទៅ​ប្រកែក​គ្នា​នៅ​កណ្តាល​ថ្នល់​ដោយ​មិន​ខ្វល់​ពី​ស៊ី​ប្លេ​រថយន្ត​ឡើយ ៕​