ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​10​ឆ្នាំវៀត​ណាម​​មាន​អ្នក​កើត​​ជំងឺ​​ទឹក​នោម​ផ្អែម​កើន​​ដល់​​211​ភាគរយ

10 ឆ្នាំ មុន

​សារ​​ព័ត៌​មាន​​ក្នុង​ស្រុក​បាន​រា​​យ​ការណ៍​​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ​ចំនួន​​អ្នក​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​ប្រទេស​វៀត​ណាម​បាន​កើន​ឡើង​ដល់​២១១​ភាគ​រយ​​រយៈ​ពេល​១០​ឆ្នាំ​កន្លង​ទៅនេះ ​ខណៈ​​ចំនួន​អ្នក​ដែល​មិន​មាន​លំនឹង​ជាតិ​ស្ករ​ក្នុង​​ឈាម​កើន​ឡើង​ជិត​ពាក់​កណ្តាល។

​សារ​​ព័ត៌​មាន​​ក្នុង​ស្រុក​បាន​រា​​យ​ការណ៍​​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ​ចំនួន​​អ្នក​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​ប្រទេស​វៀត​ណាម​បាន​កើន​ឡើង​ដល់​២១១​ភាគ​រយ​​រយៈ​ពេល​១០​ឆ្នាំ​កន្លង​ទៅនេះ ​ខណៈ​​ចំនួន​អ្នក​ដែល​មិន​មាន​លំនឹង​ជាតិ​ស្ករ​ក្នុង​​ឈាម​កើន​ឡើង​ជិត​ពាក់​កណ្តាល។

តួ​លេខ​​នោះ​​​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​នៅ​ឯ​សន្និ​បាត​មួយដែល​រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​អាហារ​បំប៉ន​ក្រុង​ហូ​ជី​មិញ សហ​ការ​ជា​មួយ​​នាយក​ដ្ឋាន​​សុខ​ភាព​​ក្រុង​ ដោយ​គោល​បំណង​​នៃ​សន្និបាត​គឺ​ស្វែង​រក​មធ្យោ​បាយ​អនុវត្ត​គម្រោង​ទប់​ស្កាត់​ និង​​ត្រួត​ពិនិត្យ ជំងឺ​​ទឹក​នោម​​ផ្អែម​​ឆ្នាំ​២០១៣ ។

តាម​តួ​​លេខ​ថ្មី​បំផុត​ដែល​ផ្សាយ​ឱ្យដឹង​ដោយ​​កាសែត​​​ក្នុង​ស្រុក Tuoi Tre ​គឺ​៥៧​ភាគ​​រយ​នៃ​ចំនួន​ប្រជាជន​សរុប​ទូ​ទាំង​ប្រទេស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ខណៈ​ចំនួន​អ្នក​ឈាន​​ទៅ​កើត​ជំងឺ​នេះ​និង​​អ្នកខូច​លំនឹង​ជាតិស្ករ​ក្នុង​​ឈាម​​មាន​១២,៨​ភាគ​រយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លែង​ដែល​មាន​អ្នក​កើត​ជំងឺ​ទឹក​​នោម​ផ្អែម​​ខ្ពស់​ជាង​គេ​បំផុត​​ក្នុង​ប្រទេស​​វៀត​​ណាម​គឺ​នៅទី​ក្រុង​ហូជីមិញ​ភាគ​ខាង​ត្បូង​ ។ នៅ​តំបន់​នេះ​៥,៧​ភាគ​រយ​កើត​ជំងឺ​​​ទឹក​នោម​ផ្អែម​ ខណៈ​១២,៨​ភាគ​រយ​ជា​ចំនួន​អ្នក​ខូច​លំនឹង​ជាតិ​​ស្ករ និងឈាន​ទៅ​រក​ការ​ងារ​កើត មាន​ជំងឺ​នេះ ។

យោ​ងតាម​​របាយ​ការណ៍​អង្គ​ការ​សុខ​ភាព​ពិភព​លោក​(WHO) ឱ្យដឹង​​ថា កាល​ឆ្នាំ​២០០០​ប្រជា​ជន​១៧១​លាន​​នាក់​ទ​ូ​ទាំង​សាកល​លោក​​កើត​​ជំងឺ​​​ទឹក​នោម​ផ្អែម ​ហើយ​នៅឆ្នាំ​​២០០៦ តួ​​លេខ​នេះ​បាន​កើន​ឡើង​ដល់​២៤៦​លាន​នាក់ ។ ​តាម​ការ​​រំពឹង​ទុក​​ចំនួន​នេះ​នឹងកើន​ដល់​ពី​៣៨០​ទៅ​​​៣៩៩​លាន​នាក់ ​នៅ​ឆ្នាំ​២០២៥ ។

ភាគ​ច្រើន​​អ្នក​កើត​ជំងឺ​​ទឹក​នោម​ផ្អែម ​​តែង​មាន​ជាតិស្ករ​ក្នុងឈាម​ឡើង​​ខ្ពស់ ​ឬ​ការ​ផលិត​​អាំង​ស៊ុយ​​លីន​​ម​ិន​គ្រប់​គ្រាន់​ ឬពីព្រោះ​​បណ្តា​កោ​សិកា​រាង​កាយ​មិន​បាន​​ឆ្លើយ​តប​ត្រឹម​ត្រូវ​នឹង​អាំង​សុ៊យ​លីន ។ ​ជា​ទូ​ទៅ​អ្នក​ដែល​​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​រមែង​​បត់​ជើង​តូច​ច្រើន​ដង​ ហើយ​ការ​ស្រេក​ទឹក​ និងឃ្លាន​​អាហារ​កើត​ឡើង​លើស​ពី​ធម្មតា ៕