មាន​ជា​សំណាង​ជាងមនុស្សទៅទៀតនេះ


តាមប្រភពពី​ Oddity Central បានឱ្យដឹងថា ​គ្រួសារមួយរស់នៅ Silicon Valley សហរដ្ឋអាមេរិក កំពុង​ល្បី​រឿង​ហ៊ានជះលុយចំនួន​១,៥០០ដុល្លារក្នុងមួយខែ សម្រាប់ការជួលផ្ទះឱ្យសត្វឆ្មាពីរក្បាលរ​ស់នៅ ព្រោះតែឆ្មានោះ មិនចុះសម្រុងជាមួយសត្វឆ្កែ​ក្នុងផ្ទះតែមួយ ។

​ដំបូង​ លោក David Callisch បានសម្រេចចិត្តជួលផ្ទះទំហំ៤០ម៉ែត្រការ៉េ​ សម្រាប់ធ្វើជាកន្លែង ហូបចុក​ស្នាក់​អាស្រ័យ​មួយភ្លែតៗ ដោយចំណាយប្រាក់១៥០០ដុល្លារក្នុងមួយខែ​ ។ ក្រោយមក​ទើប​លោក​សម្រេច​ចិត្ត​ទុក​វា ឱ្យសត្វឆ្មាទាំងពីររបស់លោករស់នៅវិញ ក្រោយពីពួកវាមិនត្រូវគ្នាជាមួយសត្វឆ្កែរបស់គាត់។

លោកបាននិយាយជាមួយ​សារព័ត៌មាន KPIX5 ថា៖ «វាពិតជាចម្លែកណាស់មែនទេ? ខ្ញុំមិនដែល​គ្រោងថា នឹងធ្វើបែបនេះឡើយ។ មនុស្សដែលស្រឡាញ់សត្វ គឺគេចាត់ទុកសត្វចិញ្ចឹមជាផ្នែកមួយនៃគ្រួសារ។ ដូចនេះ ខ្ញុំ​ក៏មិនចង់ឱ្យឆ្មានិងឆ្កែរបស់ខ្ញុំពិបាកដែរ» ។

នៅក្នុងផ្ទះដែល លោក Callisch ជួល គឺគ្មានមានផ្ទះបាយអ្វីឡើយ។ តែចំពោះឆ្មាទាំងពីរ Tina និង Louise ក៏មិនប្រកាន់ដែរ។ ពួកគេមានកន្លែងរត់លេង ដើមឈើសម្រាប់ឆ្មា បន្ទប់ទឹក និងទូរទស្សន៍ Apple TV ថែមទៀតផង ។ លោក Callisch តែងតែមកមើលថែ វារហូតរាល់ពេលដែលគាត់ទំនេរ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ