ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​​​ដើរ​ហាត់​​ប្រាណ​90​​នា​ទី​ក្នុង​1​ថ្ងៃ​​​បន្ថយ​​គ្រោះ​​ថ្នាក់​​​មហា​​រីក​ដោះ​30%

10 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​បានអះ​អាង​ថា ការ​​ហាត់​ប្រាណ​ដោយ​ដើរ​ឱ្យ​បាន​១​ម៉ោង​កន្លះរៀង​រាល់​ថ្ងៃ​អាច​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​​អត្រា​ប្រ​ឈម​ដោយ​​ជំ​ងឺ​​ម​ហា​រីក​ដោះបាន​​៣០​ភាគ​រយ ។​អ្នក​វិទ្យា​សាស្ត្រ​​និយាយ​ទៀត​ថា ការ​ធ្វើ​លំ​ហាត់​ប្រាណ​ធម្ម​តាៗ​​រយ​ៈ​ពេល​​១០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​​អាច​កាត់​បន្ថយ​ការ​កើត​ជំ​ងឺនោះ​​បាន​ដល់​​ស្ត្រី​គ្រប់​វ័យ ។

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អា​មេរិក​ទាំង​នោះ​ជឿ​ថា ការ​ធ្វើ​ឱ្យ​ខ្លួន​យើង​មាន​សកម្ម​ភាព​នឹង​ជួយ​ទប់​ស្កាត់​ការ​បង្កើត​ជា​លិកា​ខ្លាញ់​ដែល​ជា​ឈ្នាន់​ឈាន​ទៅ​រក​ការ​​ដុះដុំ​​សាច់​ម​ហារីក ។ ការ​សិក្សា​នេះ​ត្រូវ​គេ​​ពិ​សោធ​​លើ​ស្ត្រី​អា​យុ​ពី​២០​ទៅ ៩៨​ឆ្នាំ​ប្រ​មាណ​៣.០៥៩​នាក់​ដោយ​ក្នុង​នោះ​ស្ត្រី​ដែល​មាន​រោគ​សញ្ញា​មហារីក​ដោះ​ ១.៥០៤​នាក់ ។

​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​មហា​រីក​នេះ​បាន​រក​ឃើញ​ថា អត្ថ​ប្រ​យោជន៍​​នៃ​ការ​ហាត់​ប្រាណ​ដែលថា​​អាច​ជួយ​ទប់​ស្កាត់​ការ​កើត​ជំ​ងឺ​ម​ហា​រីក​ដោះអាច​ត្រូវ​រលាយ​បាត់ ​ឬ​គ្មាន​តែ​ម្តង​ប្រ​សិន​ជា​ស្ត្រី​នោះ​ឡើង​ទម្ងន់ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ហាត់​ប្រាណ​ដែល​ថា​ជួយ​ទប់​​​ស្កាត់​ការ​ដុះ​ដុំ​សាច់​នោះ​គឺ​ដោយ​ការ​កាត់​បន្ថយ​ចំនួន​កោ​សិកា​ខ្លាញ់​និង​ជា​លិ​កា​ខ្លាញ់​ ។

កោ​សិកា​និង​ជា​លិ​កា​ខ្លាញ់​ទាំង​នេះ​គឺ​ជា​អ្នក​​បញ្ចេញ​នូវ​​អ៊័រ​​​​ម៉ូន​ Oestrogen និង Testosterone ដែល​ជំរុញ​ឱ្យ​​​​ដុះ​ដុំ​សាច់ ។​
​ការ​ស្រាវ​ជ្រាវ​ពី​លើក​មុន​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បណ្តា​ស្ត្រី​ដែល​មាន​អ​៊័រ​​ម៉ូន​ Oestrogen និង Testosteroneកម្រិត​ខ្ពស់​ក្នុង​រាង​កាយ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ជំ​ងឺ​ម​ហារីក​ដោះ​២​​ទៅ​៣​
ដង ៕