ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុ​យ វណ្ណៈ​នៅ​តែ​បន្ត​របូត​បាត់​អស់​៣​ពិន្ទុ ខណៈ​ផា​ន់ គ្រាន់​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំ​មឿង​កីឡា នៅ​តែ​បន្ត​របូត​បាត់​អស់​៣​ពិន្ទុ បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡាករ​ថៃ Phit Sayfar ដោយ​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ក្នុង​ជុំ​ទី​២…

រាជធានី​ភ្នំពេញ ៖ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំ​មឿង​កីឡា នៅ​តែ​បន្ត​របូត​បាត់​អស់​៣​ពិន្ទុ បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡាករ​ថៃ Phit Sayfar ដោយ​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ក្នុង​ជុំ​ទី​២ វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​អន្តរជាតិ​នៅ​លើស​ង្វៀ​ស៊ី​ធី​អិ​ុ​ន កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ មក​រា ខណៈ ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​ស៊េរី​វង្ស​ពោធិ៍​សែន​ជ័យ ទទួល​បាន​៣​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ ដោយសា​តែ​កីឡាករ​ថៃ​Check Nuon រក្សា​ទម្ងន់​មិន​បាន​។

ពុ​យ វណ្ណៈ សម្រាប់​ការ​ប្រកួត​២​លើក​ជាប់​គ្នា​មកនេះ ចាញ់​ទាំង​២​លើក​តែ​ម្ដង រហូត​មក​ទល់​ពេល​នេះ ទើប​តែ​មាន​២​ពិន្ទុ​នៅ​ក្នុង​ដៃ​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត​បើ​ទោះជា​គេ​នៅ​សល់​២​ប្រកួត​នៅ​ក្នុង​ដៃ​ទៀត​ក៏​ដោយ សម្រាប់​ឱកាស​ឡើង​ទៅ​កាន់​កៅអី​ប្រកួត​វគ្គ​បន្ត​សង្ឃឹម​តិច​បំផុត​។ មិនតែប៉ុណ្ណោះ ពុ​យ វណ្ណៈ បាន​ក្លាយជា​បេក្ខភាព​តែ​ម្នាក់​គត់​ក្នុង​ចំណោម​កីឡាករ​កម្ពុជា ទាំង​៤​រូប​ដែល​គេ​មើលឃើញ​ថា នឹង​អាច​ជ្រុះ​ចេញ​ពី​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​នេះ ចំណែក​កីឡាករ​ថៃ Phit Sayfer ការ​ប្រកួត​ទាំង​២​លើក​មកនេះ ឈ្នះ​ទាំង​២​លើក​ជាប់​គ្នា​មាន​៦​ពិន្ទុ​នៅ​ក្នុង​ដៃ​។

រីឯ​កីឡាករ ផា​ន់ គ្រាន់​វិញ​នោះ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ Check Nuon លើក​នេះ​ធ្វើ​ឡើងជា​លក្ខណៈ​មិត្តភាព​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ឱ្យ​៣​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ ដោយ​សា​តែ​កីឡាករ​ថៃ​ម្នាក់​នេះ រក្សា​ទម្ងន់​មិន​បាន​។

ផា​ន់ គ្រាន់​កាលពី​ប្រកួត​នៅ​ស​ប្ដា​ហ៍​ទី​១ ក៏​គេ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ចាញ់​កីឡាករ​ថៃ ដោយ​ស្វ័យប្រវត្តិ​រួច​ម្ដង​មក​ហើយ​ដែរ ព្រោះតែ​គេ​រក្សា​ទម្ងន់​មិន​បាន​។ ដូច្នេះ ផា​ន់ គ្រាន់ ការ​ប្រកួត​ទាំង​២​លើក​មកនេះ ចាញ់​១​ប្រកួត​ឈ្នះ​១​ប្រកួត មាន​៤​ពិន្ទុ​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ ៗ​គេ​នៅ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​កាន់​កៅអី​ប្រកួត​វគ្គ​បន្ត​។

ដោយឡែក​ចំពោះ​គូប្រកួត​មិត្តភាព​វិញ​នោះ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រឹទ្ធ​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​ឈ្មោះ Ak Kharadeth ដោយ​ពិន្ទុ ខណៈ​ផុ​ន សុខ​វិបុល ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ឈ្នះ ធន់ វិ​ណ្ណុ ក្លិប​មជ្ឈមណ្ឌល ខ​.​ភ​.​ម ដោយ​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ