ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​អន្លង់​ក្ងាន​កសាង​ប្រាសាទ​ព្រះ​ត្រៃ​បិដក​ ចារឹត​គម្ពីរ​ព្រះ​ត្រៃ​បិដក ​ព្រះ​សង្ឃ ​និងគ​ណៈ​កម្មការ​វត្ត​ដង្ហើយ​សុំ​ឲ្យ​សប្បុរ​សជ​ន​ជួយ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ​៖ ក្រោម​គំនិត​ផ្តួច​ផ្តើម​ដោយ​ព្រះ​តេជ​គុណ​ជោតិ​សុវណ្ណ ​យ៉ែម ​សុទ្ធ​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះ​មហា​សុមេ​ធាធិបតី ​នន្ទ ​ង៉ែត ​ជា​ព្រះ​ធម្ម​ធរ ​ខណ្ឌ​សែន​សុខ និ​ង​ជា​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​សុវណ្ណ​មុនី​វង្ស​ ហៅ​វត្ត​អន្លង់​ក្ងាន​ ព្រះ​សង្ឃ ​និង​គណៈ​កម្មការ​វត្ត​ បាន​និង​កំពុង​ស្ថាបនា​ប្រាសាទ​ចំនួន​៣ ​ដែល​មាន​ចារឹក​គម្ពីរ​ព្រះ​ត្រៃ​បិដក​លើ​ផ្ទាំង​សិលា​ ចំនួន ​៨៤០០០​ធម្ម​ក្ខន្ធ​ ស្មើ​នឹង ​១១០​ក្បាល​សៀវ​ភៅ ​បិទ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ក្នុង​វត្ត​នេះ ​ក្នុង​បំណង​ ដើម្បី​ទុក​ជា​កេរ្តិ៍​មរតក​ប្រវត្តិ​សាស្ត្រ​ព្រះ​ពុទ្ធ​សាស​នា ​និង​លើក​ស្ទួយ​វិស័យ​ព្រះ​ពុទ្ធ​សាស​នា ​ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់​វង្ស​យូរ​អង្វែង​តរៀង​ទៅ ​

រាជ​ធានី​ភ្នំ​ពេញ ​៖ ក្រោម​គំនិត​ផ្តួច​ផ្តើម​ដោយ​ព្រះ​តេជ​គុណ​ជោតិ​សុវណ្ណ ​យ៉ែម ​សុទ្ធ​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះ​មហា​សុមេ​ធាធិបតី ​នន្ទ ​ង៉ែត ​ជា​ព្រះ​ធម្ម​ធរ ​ខណ្ឌ​សែន​សុខ និ​ង​ជា​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​សុវណ្ណ​មុនី​វង្ស​ ហៅ​វត្ត​អន្លង់​ក្ងាន​ ព្រះ​សង្ឃ ​និង​គណៈ​កម្មការ​វត្ត​ បាន​និង​កំពុង​ស្ថាបនា​ប្រាសាទ​ចំនួន​៣ ​ដែល​មាន​ចារឹក​គម្ពីរ​ព្រះ​ត្រៃ​បិដក​លើ​ផ្ទាំង​សិលា​ ចំនួន ​៨៤០០០​ធម្ម​ក្ខន្ធ​ ស្មើ​នឹង ​១១០​ក្បាល​សៀវ​ភៅ ​បិទ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ក្នុង​វត្ត​នេះ ​ក្នុង​បំណង​ ដើម្បី​ទុក​ជា​កេរ្តិ៍​មរតក​ប្រវត្តិ​សាស្ត្រ​ព្រះ​ពុទ្ធ​សាស​នា ​និង​លើក​ស្ទួយ​វិស័យ​ព្រះ​ពុទ្ធ​សាស​នា ​ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់​វង្ស​យូរ​អង្វែង​តរៀង​ទៅ ​ខណៈ​ដែល​ព្រះ​គ្រូ​ចៅ​អធិការ​ និង​គណៈ​កម្មការ​វត្ត​ បាន​ដង្ហើយ​រក​សប្បុរសជ​ន ​ក៏​ដូច​ជា​ពុទ្ធ​បរិស័ទ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ឱ្យ​ជួយ​ចូល​រួម​កសាង​ ។

វត្តសុវណ្ណ​មុនីវ​ង្ស ហៅ​វត្ត​អន្លង់​ក្ងាន ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ ​រាជ​ធានី​ភ្នំ​ពេញ ។​  វត្ត​នេះ ​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ​អាច​ចាត់​ទុក​ជា​វត្ត​ថ្មី ​តែ​សមិទ្ធិ​ផល​នានា​ ​បាន​កើត​ឡើង​យ៉ាង​សន្ធឹក​សន្ធាប់​ ដូច​ជា ​ព្រះ​វិហារ ​ដង​ទង់​ធំ​មួយ​គូ​ ឧបដ្ឋាន​សាលា ​កុដិ​តូច​ធំ ​ស្រះ​ទឹក​ ព្រម​ទាំង​បាន​កសាង​ប្រាសាទ​ជា​ប្រវត្តិ​សាស្ត្រ​ចំនួន​៣​ ទៀត​គួរឲ្យ​កោត​សសើរ ហើយសមិទ្ធិ​ផល​ទាំង​នេះ ​គឺ​កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​កសាង​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសព្វ​របស់​ព្រះ​តេជ​គុណ​ជោតិ​សុវណ្ណ ​យ៉ែម ​សុទ្ធ​ ជា​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ និង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ចូល​រួម​ពី​គណៈក​ម្មការ​វត្ត ​ក៏​ដូច​ជាពុទ្ធ​បរិស័ទ ​និង​សប្បុរស​ជន​នានា​ផង​ដែរ ​។

ព្រះ​តេជ​គុណ​ជោតិ​សុវណ្ណ ​យ៉ែម ​សុទ្ធ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​សុវណ្ណ​មុនី​វង្ស ​ហៅ​វត្ត​អន្លង់​ក្ងាន ​បាន​មាន​សង្ឃ​ដីកា​ថា ​ទាំង​ព្រះ​សង្ឃ​ និង​គណៈ​កម្មការ​អាចារ្យ​វត្ត​ ក៏ដូ​ចជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត កាល​ពីឆ្នាំ​២០១១ ​បាន​មូល​មតិ​គ្នា​ជា​ឯក​ច្ឆន្ទ​កសាង​ប្រាសាទ​ចំនួន​៣ ​គឺ​ប្រាសាទ​ព្រះ​វិន័យ​បិដក ​ប្រា​សាទ​ព្រះ​សុតន្ត​បិដក ​និង​ប្រាសាទ​ព្រះ​អភិធម្ម​បិដក ​ដោយ​ការ​កសាង​ប្រា​សាទ​នេះ ​ដើម្បី​តម្កល់​នូវ​ផ្ទាំង​សិលា​ចារឹក​គម្ពីរ​ព្រះ​ត្រៃ​បិដក​ទាំង​៣ ​គឺ​ព្រះ​វិន័យ​បិដក ​ព្រះ​សុតន្ត​បិដក ​និង​ព្រះ​អភិធម្ម​បិដក ​សរុប​ទាំង​អស់​គឺ ​៨៤០០០​ព្រះ​ធម្ម​ក្ខន្ធ​ ស្មើ​នឹង ​១១០​ក្បាល​សៀវ​ភៅ ​។

សព្វ​ថ្ងៃ​សាង​សង់​បាន​ប្រាសាទ​ចំនួន​២ ​និង​ចារជិត​ចប់​ព្រះ​​វិន័យ​បិដក​ហើយ ​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ ដោយ​កំណត់​ឲ្យ​ចប់​រយៈ​ពេល ​៧​ឆ្នាំ ​។ ព្រះ​តេជ​គុណ​ជោតិ​សុវណ្ណ ​យ៉ែម សុ​ទ្ធ ​មាន​សង្ឃ​ដីកា​ទៀត​ថា ​តាំងពី​សម័យ​ពុទ្ធ​កាល​មក​មិន​ដែល​មាន​ចារឹក​គម្ពីរ​ព្រះ​ត្រៃ​បិដក​លើ​ផ្ទាំង​សិលាទេ​ ដែល​គេ​ចារ​គម្ពីរ​ព្រះ​ត្រៃ​បិដក​តែ​នៅ​លើ​ស្លឹក​រឹត ​ឬបោះ​ពុម្ព​ជា​សៀវ​ភៅប៉ុ​ណ្ណោះ ​ទើប​តែ​សម័យ​បច្ចុប្បន្ន​នេះ ​បាន​យក​ព្រះ​ត្រៃ​បិដកទាំ​ង ​១១០​ក្បាល ​ចារឹក​លើ​ផ្ទាំង​សិលា ​ហើយ​ការចារ​នេះ គោ​រព​ទៅ​តាម​លំអាន​ច្បាប់​ដើម​ទាំង​ស្រុង ​ក្នុង​គោល​បំណង ​ដើម្បី​ទុក​ជា​កេរ្តិ៍​មរតក​ប្រវត្តិ​សាស្ត្រ​ព្រះពុទ្ធ​សាស​នា​ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់​វង្ស​យូរ​អង្វែង​តរៀ​ង​ទៅ ​ហើយ​ផ្ទាំង​សិលា​ចារ​គម្ពី​ព្រះ​ត្រៃ​បិដក​នេះ មួ​យ​សន្លឹក​តម្លៃ ​៥០០ដុ​ល្លារ ​។ សូម​ពុទ្ធ​បរិស័ទ​ទាំង​អស់​មេត្តា​ចូល​ចាប់​មគ្គ​ផល​តាម​កម្លាំង​សទ្ធា​ជ្រះ​ថ្លា​រៀងៗ​ខ្លួន ​ប្រសិន​បើ​ពុទ្ធ​បរិស័ទ​មាន​សទ្ធា​ជ្រះ​ថ្លា​មួយ​សន្លឹក​ ឬពីរ​សន្លឹក​ក្តី ​នឹង​មាន​ចារ​ឈ្មោះ​ពុទ្ធ​បរិស័ទ​ជាប់​ផ្ទាំង​សិលា​នោះ ។​

គួរ​បញ្ជាក់​ថា ​ទាំង​ព្រះ​សង្ឃ​ និង​គណៈ​កម្មការ​វត្ត​សុវណ្ណ​មុនី​វង្ស ​ហៅវត្ត​អន្លង់​ក្ងាន ​បាន​អំពាវ​នាវ​ដល់​សប្បុរស​ជន​ទាំង​ឡាយ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ​សុំ​ឲ្យ​ជួយ​ចូល​រួម​ចូល​ចាប់​មគ្គ​ផល​តាម​សទ្ធា​ជ្រះ​ថ្លា ​និង​សូម​ប្រសិទ្ធិ​ពរ​ជ័យ​ជូន​ចំពោះ​ពុទ្ធ​បរិស័ទ​ទាំង​អស់ ​សូម​បាន​សម្រេច​នូវ​សេចក្តី​សុខ ​សេចក្តី​ចម្រើន​ សម​ដូច​សេចក្តី​ប្រាថ្នា​កុំបី​អាក់​ខាន​ឡើយ ​។ ចំពោះ​ពុទ្ធ​បរិស័ទ​ដែល​មាន​សទ្ធា​ជ្រះ​ថ្លា ​និង​ចូលចា​ប់​មគ្គ​ផល ​សូម​ធ្វើ​ការ​ទំនាក់​ទំនង​មក​កាន់​លេខ​ទូរស័ព្ទ ​០១២ ​២០១ ៨៩១ ​ឬ ០​៩២ ​១៨៤ ១១៦ សូ​មអរ​ព្រះ​គុណ និ​ង​អគុណ ​៕